ព័ត៌មានអន្ដរជាតិ
បារាំង អង់គ្លេស និងអាល្លឺម៉ង់ ជំរុញឲ្យអ៊ីស្រាអែលបើកជំនួយចូលតំបន់ហ្គាហ្សាឡើងវិញ
បារាំង ចក្រភពអង់គ្លេស និងអាល្លឺម៉ង់ នៅថ្ងៃទី៦ខែមីនានេះបានរួមគ្នាអំពាវនាវឲ្យអ៊ីស្រាអែលរក្សាកាតព្វកិច្ចអន្តរជាតិរបស់ខ្លួន ដោយអនុញ្ញាតឲ្យមានលំហូរជំនួយមនុស្សធម៌ដែលមិនមានការរឹតបន្តឹងទៅកាន់តំបន់ហ្គាហ្សា។

នៅក្នុងសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយរដ្ឋមន្ត្រីការបរទេសរបស់ពួកគេ ប្រទេសទាំងបីបានសង្កត់ធ្ងន់ថា ជំនួយគួរតែត្រូវបានផ្តល់នៅក្នុងលក្ខណៈ«ពេញលេញ រហ័ស សុវត្ថិភាព និងគ្មានការរារាំង» ដោយមិនមានលក្ខខណ្ឌនយោបាយ ឬលក្ខខណ្ឌបទឈប់បាញ់។
ពួកគេបានគូសបញ្ជាក់ពីភាពបន្ទាន់នៃការរក្សាបទឈប់បាញ់ និងធានាការដោះលែងចំណាប់ខ្មាំងទាំងអស់ ដោយបន្ថែមថា ស្ថានភាពមនុស្សធម៌នៅតំបន់ហ្គាហ្សានៅតែមានសភាពធ្ងន់ធ្ងរ ដោយមានជនស៊ីវិលរាប់លាននាក់កំពុងត្រូវការជំនួយជាបន្ទាន់។
ប្រទេសអ៊ឺរ៉ុបទាំងបី បានពណ៌នាអំពីស្ថានភាពមនុស្សធម៌នៅហ្គាហ្សាថាជា «មហន្តរាយ» ដោយលើកឡើងថា៖ «ជំនួយមនុស្សធម៌មិនគួរជាប់ពាក់ព័ន្ធនឹងបទឈប់បាញ់ ឬប្រើជាឧបករណ៍នយោបាយឡើយ»។

សូមបញ្ជាក់ថា ដំណាក់កាលដំបូងនៃកិច្ចព្រមព្រៀងឈប់បាញ់គ្នានៅតំបន់ហ្គាហ្សាបានបញ្ចប់កាលពីចុងសប្តាហ៍មុន ក្រោយការអនុវត្តរយៈពេលប្រាំមួយសប្តាហ៍ ដោយមានការផ្លាស់ប្តូរចំណាប់ខ្មាំងអ៊ីស្រាអែលដែលត្រូវបានចាប់ខ្លួននៅពេលដែលក្រុមហាម៉ាសបានវាយប្រហារអ៊ីស្រាអែលនៅថ្ងៃទី៧ខែតុលាឆ្នាំ២០២៣ សម្រាប់អ្នកទោសប៉ាឡេស្ទីនដែលត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារអ៊ីស្រាអែល៕
ដោយ៖ ឈាង
ចុចអាន៖ អ៊ីស្រាអែល គំរាមផ្ដាច់ទឹក និងភ្លើងនៅតំបន់ហ្គាហ្សា ដើម្បីដាក់សម្ពាធក្រុមហាម៉ាស

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង