Connect with us

ព័ត៌មានអន្ដរជាតិ

​​កង​​ទ័ព​យោធាមីយ៉ាន់ម៉ានិងចលនា​​តស៊ូ​បង្កើន​ការ​​ប្រយុទ្ធ​ដណ្តើម​កាន់កាប់តំបន់កំពង់ផែ​វិនិយោគ​​ដោយ​ចិន​​

បានផុស

នៅ

ការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លារវាង​កង​​ទ័ព​​របបយោធាមីយ៉ាន់ម៉ា និងក្រុមឧទ្ទាមជនជាតិភាគតិចនៅតំបន់ទីតាំងគម្រោងសាងសង់កំពង់ផែដែលវិនិយោគដោយប្រទេសចិនបាន​បង្ខំ​​​ឱ្យមនុស្ស​​ប្រមាណ​​៤០០០នាក់​ភៀស​ខ្លួន​​​​​ដើម្បី​រកកន្លែងសុវ​ត្ថិភាព​​។ ​យោង​ការ​ផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី០៦ខែមីនានេះ។

(រូបភាព៖ AA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កងទ័ព Arakan Army (AA) កំពុងប្រយុទ្ធជាមួយ​កងកម្លាំង​​យោធានៅក្នុងទីក្រុង Kyaukphyu រដ្ឋរ៉ាឃីនភាគខាងលិច ជាកន្លែងដែល​មាន​ការ​អភិវឌ្ឍ​​លើ​​គម្រោងនានា​ រួម​មាន​ រោងចក្រថាមពល និងបណ្តាញទំនាក់ទំនងដឹកជញ្ជូនក្រោមមូល​និធិ​ចិន​​តម្លៃ​​រាប់ពាន់លានដុល្លារ។

សមរភូមិថ្មីបានផ្ទុះឡើងចាប់តាំងពីចុងខែមុននៅជុំវិញទីក្រុង Kyaukphyu នេះ បន្ទាប់ពីរដ្ឋាភិបាលក្រុងប៉េកាំងបានសន្យា​​ដាក់​គម្រោង​វិនិយោគដែលមានតម្លៃប៉ាន់ស្មានរហូត​​ដល់​ទៅ​​​៩ពាន់លានដុល្លារ​សម្រាប់ការ​សាងសង់កំពង់ផែទឹកជ្រៅ​នៅទី​​នោះ​។

តំបន់នេះបានលេចចេញ​​តំបន់​​​សង្គ្រាម​​ជូរ​មុខ​​ដ៏សំខាន់នៅក្នុងសង្គ្រាមស៊ីវិលដ៏ប្រេះស្រាំរបស់ប្រទេសមីយ៉ាន់ម៉ា ដោយបានធ្វើឱ្យក្រុមឧទ្ទាមជនជាតិភាគតិចជាច្រើននាក់ និងអ្នកតស៊ូគាំទ្រលទ្ធិប្រជាធិបតេយ្យប្រឆាំងនឹងរបបយោធាដែលបានដណ្តើមអំណាចនៅក្នុងរដ្ឋប្រហារឆ្នាំ២០២១។

(រូបភាព៖ AP)

លោក Aung Aung តំណាង​គណៈកម្មាធិការ​ជួយ​សង្គ្រោះ​ក្នុង​តំបន់​ បាន​និយាយ​ថា​៖«​ដោយ​សារ​ការ​ប៉ះ​ទង្គិច​នា​ពេល​ថ្មីៗ​នេះ ប្រជាជន​ចំនួន១០​ភូមិ​នៅ​ជុំវិញ​តំបន់​ប្រយុទ្ធ​ត្រូវ​បាន​ភៀស​ខ្លួន​ចេញ»។ លោកបានបន្ថែមថា មាន​មនុស្សប្រហែល​​៤០០០នាក់​ត្រូវបានផ្លាស់ទីលំនៅ ដែលនាំឲ្យចំនួនមនុស្សផ្លាស់ទីលំនៅសរុបនៅក្នុងតំបន់នេះមានដល់ប្រហែល១៥០០០នាក់ ។

សូមបញ្ជាក់ថា ប្រទេស​ចិន​បាន​វិនិយោគ​ក្នុង​រដ្ឋ​នេះដែលនៅជិត​ប្រទេស​​បង់ក្លាដែស ​ដោយ​ប្រើប្រាស់​មូ​​លនិធិ​ពី​គម្រោង​គំនិត​​ផ្តួចផ្តើម «​ខ្សែក្រវាត់និង​ផ្លូវ» ​​របស់​ខ្លួន​ដែល​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០១៣ ដើម្បី​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​ខ្លួន។ ទោះជាយ៉ាងណាក៏ដោយ គម្រោងនេះបានធ្វើឲ្យមានការប្រកួតប្រជែងដណ្ដើមគ្នាទាំងរបបយោធា ដែលពឹងផ្អែកយ៉ាងខ្លាំងលើ​ប្រភព​ហិរញ្ញវត្ថុ​របស់​​ប្រទេសចិន ក៏ដូចជា AA ដែលជាសត្រូវដ៏មានឥទ្ធិពលបំផុតរបស់របបយោធា។

យោងតាមទិន្នន័យរបស់អង្គការសហប្រជាជាតិ ប្រជាជនជាង ៣.៥​លាននាក់ត្រូវបានផ្លាស់ទីលំនៅក្នុងស្រុកនៅទូទាំងប្រទេសមីយ៉ាន់ម៉ា ហើយមានច្រើនជាង​៥០ម៉ឺន​នាក់នៅក្នុងរដ្ឋរ៉ាឃីនតែមួយប៉ុណ្ណោះ៕

(រូបភាព៖ Irrawaddy)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៩ វិនាទី មុន

​​កង​​ទ័ព​យោធាមីយ៉ាន់ម៉ានិងចលនា​​តស៊ូ​បង្កើន​ការ​​ប្រយុទ្ធ​ដណ្តើម​កាន់កាប់តំបន់កំពង់ផែ​វិនិយោគ​​ដោយ​ចិន​​

ព័ត៌មានជាតិ១ នាទីute មុន

សម្តេច ម៉ែន សំអន ៖ ស្ត្រីនៅគ្រប់អង្គភាព ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ ដើម្បីសម្រេចនូវសមិទ្ធផល និងជោគជ័យថ្មីៗ របស់ក្រសួង

ព័ត៌មានជាតិ២ នាទីutes មុន

គ្រូម្នាក់នៅខេត្តមណ្ឌលគិរី បង្រៀនសិស្សនៅក្រោមផ្ទះខ្លួនអស់៨ឆ្នាំ អំពាវនាវសុំជំនួយសាលា ១បន្ទប់

ព័ត៌មានជាតិ៥ នាទីutes មុន

ករណីបែកធ្លាយវីដេអូអធិការស្រុករតនមណ្ឌលជុំគ្នាផឹកស្រាក្នុងឯកសណ្ឋានជានគរបាល ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវ

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

ហូឡង់ សន្យា​ផ្ដល់​ជំនួយ ៣,៨​ពាន់​លាន​ដុល្លារ​ដល់​អ៊ុយក្រែន នៅ​ឆ្នាំ​២០២៦

Sokha Hotels

ព័ត៌មានពេញនិយម