Connect with us

ព័ត៌មានអន្ដរជាតិ

យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ

បានផុស

នៅ

យន្តហោះចម្បាំងរបស់កងទ័ពអាកាសកូរ៉េខាងត្បូងធុន KF-16 បានច្រឡំដៃទម្លាក់គ្រាប់បែកចំនួន៨គ្រាប់លើទីតាំងពលរដ្ឋរស់នៅ អំឡុងពេលសមយុទ្ធបាញ់គ្រាប់ពិតជាមួយសហរដ្ឋអាមេរិក ក្នុងទីក្រុង Pocheon ស្ថិតនៅជាប់ព្រំដែនកូរ៉េខាងជើង។

(រូបថត៖ ក្រសួងការពារជាតិកូរ៉េខាងត្បូង)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ BBC, ហេតុការណ៍នេះកើតឡើងនៅម៉ោងប្រហែល ១០:០៤នាទីព្រឹក (ម៉ោងនៅកូរ៉េ) ថ្ងៃព្រហស្បតិ៍ទី៦ខែមីនាឆ្នាំ២០២៥ ដោយយន្តហោះបានទម្លាក់គ្រាប់បែកចំនួន៨គ្រាប់ ប៉ុន្តែមានតែមួយគ្រាប់ប៉ុណ្ណោះដែលផ្ទុះ បណ្តាលឲ្យមនុស្ស៧នាក់រងរបូស ដោយក្នុងនោះមាន៤នាក់របួសធ្ងន់ ខណៈ៧គ្រាប់ទៀត ត្រូវក្រុមដោះគ្រាប់បែក ដោះបាន។ 

(រូបថត៖ Yonhap)

ឥទ្ធិពលនៃគ្រាប់បែកបានបំផ្លាញផ្ទះសម្បែងនិងព្រះវិហារ ហើយ ពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុ ក៏ត្រូវបានជម្លៀសចេញជាបណ្តោះអាសន្នសិនផងដែរ ដើម្បីសុវត្ថិភាព។

(រូបថត៖ Reuters)

ភ្លាមៗនោះ កងទ័ពអាកាសកូរ៉េបានចេញសេចក្តីថ្លែងការណ៍ថា «យន្តហោះចម្បាំង KF-16 របស់យើងបានទម្លាក់គ្រាប់បែក MK-82 ចំនួន៨គ្រាប់ទាំងខុសឆ្គង ដោយធ្លាក់នៅខាងក្រៅរង្វង់ទីតាំងសមយុទ្ធ។ យើងកំពុងស៊ើបអង្កេតករណីនេះ ហើយសុំទោសចំពោះការខូចខាតនិងផ្តល់សំណងដល់អ្នកដែលរងផលប៉ះពាល់»។ 

(រូបថត៖ X)

សូមបញ្ជាក់ថា តាមពិតទៅសមយុទ្ធទ្រង់ទ្រាយធំប្រចាំឆ្នាំរវាងកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកឈ្មោះថា Freedom Shield នឹងចាប់ផ្តើមនៅថ្ងៃចន្ទឯណោះទេ ប៉ុន្តែហេតុការណ៍ខាងលើគឺជាផ្នែកមួយនៃការរៀបចំមុនសមយុទ្ធនោះ។

(រូបថត៖ AP)

យោងតាម អគ្គសេនាធិការចម្រុះរបស់ទីក្រុងសេអ៊ូល, សមយុទ្ធរួមគ្នាដែលនឹងដំណើរការរហូតដល់ថ្ងៃទី២០ខែមីនា គឺមានបំណងពង្រឹងការត្រៀមខ្លួនរបស់សម្ព័ន្ធភាពទាំងពីរ​ សម្រាប់ការគំរាមកំហែងនានាដូចជាប្រទេសកូរ៉េខាងជើងជាដើម។

(រូបថត៖ Reuters)

សមយុទ្ធឆ្នាំនេះនឹងផ្តោតសំខាន់លើមេរៀនដែលទទួលបានពីជម្លោះប្រដាប់អាវុធថ្មីៗ និងភាពជាដៃគូដែលកាន់តែស្អិតរមួតរវាងកូរ៉េខាងជើងជាមួយរុស្ស៊ី៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អាមេរិក ថា រុស្ស៊ី នឹងឲ្យយន្តហោះចម្បាំង២ប្រភេទទៅកូរ៉េខាងជើង ដូរជាមួយទាហានមកវិញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ នាទីutes មុន

អ្នកនាំពាក្យគ្រោះមហន្តរាយ ៖ កម្ពុជា មិនមានកន្លែងណាមួយកើតមាន បញ្ហារញ្ជួយដីទេ

ផន ស្រីពី
ជីវិតកម្សាន្ដ២២ នាទីutes មុន

ផន ស្រីពី មោទនភាព ព្រោះបានរួមចំណែកការងារសង្គម និងស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ នៅខេត្តស្ទឹងត្រែង

ជីវិតកម្សាន្ដ២៩ នាទីutes មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម៥៧ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១ ម៉ោង មុន

កសិករចិញ្ចឹមគោបាយជិត ៣០០ក្បាល ផ្ដាំកសិករផ្សេងឱ្យងាកមកចិញ្ចឹមគោប្រភេទនេះ ព្រោះងាយស្រួលចិញ្ចឹម

Sokha Hotels

ព័ត៌មានពេញនិយម