ព័ត៌មានអន្ដរជាតិ
តុលាការរុស្សីកាត់ទោសបុរសអង់គ្លេសដាក់គុក១៩ឆ្នាំពីបទប្រយុទ្ធឲ្យអ៊ុយក្រែន
តុលាការរុស្ស៊ីកាត់ទោសបុរសជនជាតិអង់គ្លេសម្នាក់ឲ្យជាប់ពន្ធនាគាររយៈពេល១៩ឆ្នាំពីបទស៊ីឈ្នួលប្រយុទ្ធឲ្យអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី០៦ខែមីនានេះ។

សេចក្តីរាយការណ៍នោះ បានឲ្យដឹងថា បុរសជនជាតិអង់គ្លេសឈ្មោះ James Scott Rhys Anderson អាយុ ២២ឆ្នាំជាជនជាតិអង់គ្លេសត្រូវបានកាត់ទោសពីបទ «សកម្មភាពទាហានស៊ីឈ្នួល» និង «អំពើភេរវករ» បន្ទាប់ពីការកាត់ក្តីនៅតុលាការយោធារយៈពេលបីថ្ងៃនៅទីក្រុង Kursk។
លោក Anderson ត្រូវបានចាប់ខ្លួនកាលពីខែវិច្ឆិកាឆ្នាំមុន ខណៈពេលដែលចូលរួមក្នុងការវាយលុកឆ្លងព្រំដែនរបស់ប្រទេសអ៊ុយក្រែនចូលទៅតំបន់ Kursk របស់ប្រទេសរុស្ស៊ី បានសារភាពកំហុសចំពោះការចោទប្រកាន់ប្រឆាំងនឹងគាត់។
នៅក្រោមលក្ខខណ្ឌនៃការកាត់ទោសរបស់គាត់ លោក Anderson នឹងត្រូវជាប់ពន្ធនាគាររយៈពេល៥ឆ្នាំ មុនពេលត្រូវបានផ្ទេរទៅកាន់និគមព្រហ្មទណ្ឌដែលស្ថិតនៅតំបន់អាក់ទិចដាច់ដោយឡែកពីគេដើម្បីកែប្រែ។
បើតាមវីដេអូដែលចេញដោយតុលាការ បានបង្ហាញថា លោក Anderson ងក់ក្បាលដោយស្ងៀមស្ងាត់ បន្ទាប់ពីសេចក្តីសម្រេចត្រូវបានបកប្រែឲ្យគាត់ស្តាប់។ ទោះយ៉ាងណា ការិយាល័យបរទេស និង Commonwealth របស់ចក្រភពអង់គ្លេសបានថ្កោលទោសការកាត់ទោសរបស់ លោក Anderson ថា ជាការចោទប្រកាន់មិនពិត។
សេចក្តីប្រកាសបានលើកឡើងថា៖«ក្រោមច្បាប់អន្តរជាតិ អ្នកទោសសង្គ្រាមមិនអាចត្រូវបានកាត់ទោសពីបទចូលរួមក្នុងអរិភាពឡើយ។ យើងទាមទារឱ្យរុស្ស៊ីគោរពកាតព្វកិច្ចទាំងនេះ រួមទាំងអនុសញ្ញាទីក្រុងហ្សឺណែវ និងបញ្ឈប់ការប្រើប្រាស់អ្នកទោសសង្រ្គាមសម្រាប់គោលបំណងនយោបាយ និងការឃោសនា»។

គួររម្លឹកថា នៅឆ្នាំ ២០២២ តុលាការក្នុងតំបន់ Donetsk កាន់កាប់ដោយរុស្ស៊ីបានកាត់ទោសប្រហារជីវិតពលរដ្ឋអង់គ្លេសពីរនាក់ និងជនជាតិម៉ារ៉ុកម្នាក់ពីបទដើរតួជាទាហានស៊ីឈ្នួលបរទេស និងចូលរួមក្នុងសកម្មភាព «ភេរវករ»។ បុរសទាំងបីនាក់ក្រោយមកត្រូវបានដោះលែងជាផ្នែកនៃការផ្លាស់ប្តូរអ្នកទោសដែលសម្របសម្រួលដោយអារ៉ាប៊ីសាអូឌីត។
គួរបញ្ជាក់ថា បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ ២០២២ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែននៅពេលនោះ លោក Dmytro Kuleba បាននិយាយថា មនុស្សជាង ២០០០០ នាក់មកពី ៥២ ប្រទេសបានស្ម័គ្រចិត្តប្រយុទ្ធឲ្យអ៊ុយក្រែន៕

អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ស្នើឱ្យដោះស្រាយបញ្ហាពន្ធអាមេរិកថ្មី ដើម្បីបញ្ចៀស «វិបត្តិសេដ្ឋកិច្ចជ្រាលជ្រៅ»