Connect with us

ព័ត៌មានអន្ដរជាតិ

​​លីទុយអានី​​​ដកខ្លួន​ពីអនុសញ្ញា​​​គ្រាប់បែកចង្កោម និង​មីន​​ជាកា​រ​ផ្ញើ​សារ​ព្រមាន​​ទៅរុស្ស៊ី​

បានផុស

នៅ

ប្រទេសលីទុយអានី​ដែលស្ថិត​នៅ​​អឺរ៉ុបខាងកើត​តំបន់​បាល់​កង់​និង​​តែង​តែ​បញ្ចេញសំឡេង​ប្រឆាំង​​​ប្រធានាធិបតី​​​​រុស្ស៊ី​​ចំពោះ​​ការលើក​ទ័ព​ចូល​លុកលុយ​ប្រទេសអ៊ុយក្រែន កំពុងចាកចេញពីអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម (convention on cluster munitions) ជាផ្លូវការនៅថ្ងៃព្រហស្បតិ៍ ព្រម​ទាំង​​ត្រៀមខ្លួន​​ចាក​ចេញ​ពីអនុសញ្ញា​​​អូតាវ៉ា​ស្តីពី​គ្រាប់មីន​​​​។

រដ្ឋមន្ត្រីការពារជាតិ​លីទុយអានី​​ លោកស្រី​ Dovile Sakaliene។ lrt.lt
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ប្រទេស​លីទុយអានី​​​​បាន​ស្ថិត​នៅ​ដំណាក់​កាល​នៃ​ការ​អភិវឌ្ឍ​​អាវុធ​ប្រភេទ​នេះ ​ស្របពេល​មាន​ការ​ប្រឈម​​នៃ​ការ​រីក​រាល​ដាល​សង្គ្រាម​​ដែលបង្ក​ឡើង​ដោយ​​មហាអំណាច​រុស្ស៊ី​ទៅ​លើ​ប្រទេស​​អ៊ុយក្រែន។

រដ្ឋមន្ត្រីការពារជាតិ​លីទុយអានី​​ លោកស្រី​ Dovile Sakaliene និយាយថា ក្រុមមន្ត្រី​របស់ខ្លួន​ក៏កំពុងពិចារណាលើ​​ជម្រើស​​សម្រាប់​អាវុធប្រភេទនេះ។

​ផ្សាយ​​​នៅ​លើ​​ស្ថានីយវិទ្យុ Žinių Radijas ​និង​ត្រូវ​បាន​​ផ្សព្វផ្សាយ​បន្ត​ដោយ​​​​គេ​ហទំព័រ ​lrt.lt លោកស្រី Dovilė Sakalienė ​និយាយថា​៖​«ការងារជាច្រើនត្រូវបានធ្វើរួចហើយនៅក្នុង​​រឿង​នេះ​ ប៉ុន្តែយើងកំពុងរកមើលប្រភេទអាវុធ​ជាក់​ស្តែង​​មួយចំនួនដែលយើង​​ធ្វើ​វា​​បាន​ គឺ​​ជា​ប្រភេទ​​អាវុធដែលមានលក្ខណៈខុសប្លែកគ្នា​​តិច​តួច​​ ប៉ុន្តែនឹង​ប្រើប្រាស់​​មាន​​មុខងារដូចគ្នា។ ដំណើរការនេះកំពុងត្រូវបានសម្របសម្រួល និង​ធ្វើ​ការ​​ហើយ​​​​​»​។

យោងតាមរដ្ឋមន្ត្រី ការចាកចេញពីអនុសញ្ញា​មិនរីកសាយភាយ​អាវុធ​ មិនត្រឹមតែ​ ប្រភេទសព្វាវុធដែលលីទុយអានីគ្រោង​ផលិត​បាន​ប៉ុណ្ណោះទេ ប៉ុន្តែ ​សំ​​ដៅ​លើ​​«សារយុទ្ធសាស្ត្រ» នៃ​ការ​ប្រុង​ប្រៀប​ខ្លួន​​ «ដើម្បីប្រើប្រាស់អ្វីៗគ្រប់យ៉ាង»​​ពេញ​​លេញ​​​។

​រដ្ឋមន្ត្រី​ការ​ពារជាតិ​​​លីទុយអានី​ បាន​និយាយថា៖«ពិតមែនហើយ​​ នៅក្នុងការអនុវត្ត​​ជាក់ស្តែង​​ យើងនឹងជ្រើសរើសអ្វីដែលងាយស្រួលបំផុត មានប្រសិទ្ធភាព និងសមស្របបំផុតជាមួយនឹងអាវុធផ្សេងទៀតរបស់យើង»​។

សភា​លីទុយអានី​ បាន​បោះឆ្នោត​​​ផ្តល់​សច្ចា​ប័ន​ដកខ្លួនចេញពីអនុសញ្ញាកាលពីខែកក្កដាឆ្នាំមុន​​​មក​ម្ល៉េះ​​ ហើយប្រទេសលីទុយអានីបានដាក់​ឯកសារតម្កល់ចាំបាច់ទៅអង្គការសហប្រជាជាតិ​​​​កាល​​ពី​​​ពេល​នោះ​មក​ម្ល៉េះ​​​ ​​​ ដែលជាការចាប់ផ្តើមនៃរយៈពេលប្រាំមួយខែសម្រាប់ការសម្រេចចិត្តដកខ្លួនចេញពីអនុសញ្ញានេះឱ្យចូលជាធរមាន។ រយៈពេលនេះបានបញ្ចប់នៅថ្ងៃព្រហស្បតិ៍ទី៦ខែមីនា។

​លើស​ពី​នេះ​​ ប្រទេសលីទុយអានី ក៏កំពុងពិចារណាការចាកចេញពីអនុសញ្ញាអូតាវ៉ា ដែលហាមប្រាមការមីនប្រឆាំងមនុស្សផងដែរ។

​រដ្ឋមន្ត្រី​ការពារ​ជាតិ​លីទុយអានី បាន​និយាយថា លោកស្រីបានជួបជាមួយសមភាគី មកពីប្រទេសផ្សេងទៀតរបស់អង្គការ NATO ក្នុងកិច្ចប្រឹងប្រែងមួយដើម្បីប្រមូលផ្តុំការគាំទ្រសម្ព័ន្ធមិត្តសម្រាប់ទង្វើនេះ។

រដ្ឋមន្ត្រី Dovilė Sakalienė បាននិយាយថា «ខ្ញុំជឿថាយើងនឹងមានការសម្រេចចិត្តចុងក្រោយនៅនិទាឃរដូវ ប៉ុន្តែ​ក្នុងពេលជាមួយគ្នានេះ ការពិភាក្សាយ៉ាងស៊ីជម្រៅកំពុងបន្តពី​ការ​យល់​ឃើញ​​​ផ្នែក​បច្ចេកទេស​យោធាអំពីការផលិត ការចំណាយលើការ​ផលិត​​ និងតម្រូវការសម្រាប់ប្រភេទ មីន​​​​ផ្សេងៗ​ទៀត​​ ដែល​ទាំងហាមឃាត់ និងមិនត្រូវបានហាមឃាត់ក្រោមអនុសញ្ញាអូតាវ៉ា​»។

រដ្ឋមន្ត្រីបានទទូចថា វាជារឿងសំខាន់សម្រាប់ប្រទេសទាំងអស់នៅក្នុងតំបន់ក្នុងការផ្ញើសារ​ទៅ​កាន់​ប្រទេស​រុស្ស៊ីអំពីការត្រៀមខ្លួនរបស់ពួកគេក្នុងការប្រើប្រាស់អ្វីដែលចាំបាច់ដើម្បីធានាការការពារ៕​​

ដោយ រ៉ាន់ រើយ​

​ការ​ផលិតគ្រាប់បែកចង្កោម​
ប្រភេទ​គ្រាប់បែក​ចង្កោម​
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤១ វិនាទី មុន

​​លីទុយអានី​​​ដកខ្លួន​ពីអនុសញ្ញា​​​គ្រាប់បែកចង្កោម និង​មីន​​ជាកា​រ​ផ្ញើ​សារ​ព្រមាន​​ទៅរុស្ស៊ី​

ជីវិតកម្សាន្ដ១០ នាទីutes មុន

ស្គាល់គ្នា១៧ឆ្នាំ តារា​សម្ដែង Kang Eun Bi ប្រកាស​រៀប​ការ​ជាមួយ​មិត្តប្រុសហើយ

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

រុស្ស៊ី បាញ់មីស៊ីលវាយប្រហារស្រុកកំណើតលោក ហ្សេលេនស្គី ចំពេលមេដឹកនាំអឺរ៉ុប ជួបគ្នានៅ បែលហ្ស៊ិក

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

​នូវែលសេឡង់ បណ្ដេញ​មន្ត្រី​ទូត​ប្រចាំ​នៅ​អង់គ្លេស​របស់​ខ្លួន ក្រោយ​រិះគន់​លោក ត្រាំ

ព័ត៌មានជាតិ១៥ នាទីutes មុន

មេដឹកនាំសហជីព ៖ ស្ត្រីក្នុងវិស័យការងារត្រូវបានលើកកម្ពស់ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជានៅគ្រប់អាណត្តិ

Sokha Hotels

ព័ត៌មានពេញនិយម