Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមហាម៉ាស់ចោទត្រាំ​ ជួយ​​​​អ៊ីស្រាអែល​ ដើម្បី​ជាលេស​​​​​រំលោភ​​​បទ​ឈប់បាញ់​

បានផុស

នៅ

ក្រុមប្រដាប់អាវុធ​ហាម៉ាស​របស់​​ប៉ាឡេស្ទីន បាននិយាយថា ការគម្រាមម្តងហើយម្តងទៀតរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump ប្រឆាំងនឹងក្រុមហាម៉ាសគឺជាការគាំទ្រដល់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ដើម្បី​ធ្វើជាលេស​​​​សម្រាប់​ការ​ងាក​​ចេញពីលក្ខខណ្ឌនៃបទឈប់បាញ់នៅតំបន់ហ្គាហ្សា និងបង្កើនការ​ឡោមព័ទ្ធ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី០៧ខែមីនានេះ។

(រូបភាព៖​ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យក្រុមហាម៉ាស់ លោក Abdel-Latif al-Qanou បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា៖«ការគំរាមកំហែងម្តង​ហើយម្តងទៀតរបស់លោក ត្រាំ ប្រឆាំងនឹងប្រជាជនរបស់យើងតំណាងឱ្យលោកគាំទ្រដល់លោក Netanyahu ដើម្បីគេចចេញពីកិច្ចព្រមព្រៀង និងរឹតបន្តឹងការផ្ដល់ជំនួយប្រឆាំងការអត់ឃ្លានប្រឆាំងរបស់ប្រជាជនយើង»។

លោក បន្ថែមថា៖«ផ្លូវដ៏ល្អបំផុតដើម្បីដោះលែងចំណាប់ខ្មាំង​អ៊ីស្រាអែលដែលនៅសេសសល់គឺដោយការចូលទៅក្នុងដំណាក់កាលទីពីរហើយបង្ខំឱ្យគោរពតាមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាក្រោមការគាំទ្រ​របស់អ្នកសម្របសម្រួល»។

ការអត្ថាធិប្បាយរបស់ លោក Al-Qanou បានកើតឡើង បន្ទាប់ពី​ប្រធានាធិបតី ត្រាំ បានបង្ហោះលើ​​បណ្តាញ​សង្គម​កាលពីថ្ងៃពុធ ដោយទាមទារឱ្យក្រុមហាម៉ាស់ ដោះលែងចំណាប់ខ្មាំងទាំងអស់ឥឡូវនេះ មិនមែននៅពេលក្រោយនោះទេ រួមទាំងសាកសពនៃអ្នកជាប់ឃុំឃាំងដែលបានស្លាប់ ។

លោក ត្រាំ​ បានបង្ហោះថា៖«ខ្ញុំកំពុងបញ្ជូនអ្វីគ្រប់យ៉ាងឲ្យអ៊ីស្រាអែលដែលត្រូវការដើម្បីបញ្ចប់ការងារ ហើយមិនមានសមាជិកក្រុមហាម៉ាសណាម្នាក់នឹងមានសុវត្ថិភាពនោះទេ ប្រសិនបើពួកគេមិនធ្វើតាមខ្ញុំនិយាយ»។

លោក បន្ថែម​ថា៖​«សម្រាប់ប្រជាជនហ្គាហ្សា៖ អនាគតដ៏ស្រស់បំព្រងកំពុងរង់ចាំអ្នក ប៉ុន្តែវានឹងមិនកើតឡើងទេប្រសិនបើអ្នកនៅតែមិនដោះលែងចំណាប់ខ្មាំង។ បើ​​អ្នកធ្វើ​ដូច្នេះ​អ្នក​នឹងស្លាប់​ហើយ! ធ្វើការសម្រេចចិត្តដោយឆ្លាតវ៉ៃ។ ដោះលែង​ចំណាប់ខ្មាំង​ឥឡូវ​នេះ គ្មានចាំ​ពេល​ក្រោយនោះទេ!»។

(រូបភាព៖​ AP)

ការបង្ហោះនេះកើតឡើងបន្ទាប់ពីអ្នកនាំពាក្យសេតវិមានបានបញ្ជាក់ថា បេសកជនអាមេរិកបានជួបពិភាក្សាដោយផ្ទាល់ជាមួយក្រុមហាម៉ាសដែលមានការចូលរួមដោយអ្នកសម្របសម្រួលអេហ្ស៊ីប និងកាតាផងដែរ។ កិច្ចពិភាក្សារវាងបេសកជន Trump និងក្រុមហាម៉ាសនេះបង្ហាញពីការផ្លាស់ប្ដូរគោលនយោបាយរបស់សហរដ្ឋអាមេរិកអស់រយៈពេលជាច្រើនទសវត្សរ៍​នៃការមិនចរចាជាមួយក្រុមនេះ ដោយសារទីក្រុងវ៉ាស៊ីនតោនចាត់ទុកថាជាអង្គការ «ភេរវករ»។

គួរបញ្ជាក់ថា បទឈប់បាញ់អ៊ីស្រាអែល-ហាម៉ាស់ ដែលបានចូលជាធរមានក្នុងខែមករា អំពាវនាវឱ្យអ្នកជាប់ឃុំដែលនៅសេសសល់នៅហ្គាហ្សាត្រូវបានដោះលែងក្នុងដំណាក់កាលទីពីរនៃបទឈប់បាញ់ ខណៈផែនការចុងក្រោយនឹងត្រូវបានចរចាសម្រាប់ការបញ្ចប់សង្រ្គាម។

ដំណាក់កាលដំបូងនៃបទឈប់បាញ់បានបញ្ចប់កាលពីថ្ងៃសៅរ៍ ហើយចាប់តាំងពីពេលនោះមក អ៊ីស្រាអែលបានបិទផ្លូវនាំទំនិញទាំងអស់ដែលចូលទៅក្នុងហ្គាហ្សា ដោយទាមទារឱ្យក្រុមហាម៉ាស់ដោះលែងអ្នកជាប់ឃុំដែលនៅសេសសល់ដោយមិនចាប់ផ្តើមការចរចាដើម្បីបញ្ចប់សង្គ្រាមនោះទេ។

ប្រជាជនប៉ាឡេស្ទីន និយាយថា ការបិទផ្លូវនេះអាចនាំឱ្យមានភាពអត់ឃ្លានក្នុងចំណោមប្រជាជន ២.៣ លាននាក់ដែលរស់នៅក្នុងតំបន់បាក់បែករបស់ហ្គាហ្សា។ ជាមួយគ្នានេះប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាក៏បានរិះគន់ការកត់សម្គាល់ចុងក្រោយរបស់លោក Trump ដែលអំពាវនាឱ្យអ្នកស្រុកក្នុងតំបន់ហ្គាហ្សាផ្លាស់ទីលំនៅថ្មីនៅកន្លែងផ្សេង ខណៈតំបន់នេះសហរដ្ឋអាមេរិកនឹងធ្វើការអភិវឌ្ឍ៕

(រូបភាព៖​ AP)
(រូបភាព៖​ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ វិនាទី មុន

ការនាំចេញ-ចូលរបស់​ចិន​ ខ្សោយជាងការរំពឹងទុក​នៅខែមករា-កុម្ភៈ

ព័ត៌មានអន្ដរជាតិ៣៨ វិនាទី មុន

ក្រុមហាម៉ាស់ចោទត្រាំ​ ជួយ​​​​អ៊ីស្រាអែល​ ដើម្បី​ជាលេស​​​​​រំលោភ​​​បទ​ឈប់បាញ់​

ព័ត៌មានជាតិ៩ នាទីutes មុន

ជាខ្សែសេដ្ឋកិច្ចព័ទ្ធភ្នំពេញ អភិបាលខេត្តកណ្ដាល ស្នើឥណ្ឌូនេស៊ីមកវិនិយោគក្នុងខេត្តឱ្យបានច្រើន

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

​វ៉ាង យី ​ចោទ​អាមេរិក​ថា «ធ្វើ​គុណ​​សងទោស​» និង​ប្រកាស​សងសឹក​​​​វិញ​​​

ព័ត៌មានជាតិ១៣ នាទីutes មុន

រាជបណ្ឌិត្យសភាកម្ពុជា ជូនទឹកដោះគោស្រស់ តេជោសែនប្ញស្សីត្រឹប ៣២៣លីត្រ ដល់កុមារកំព្រា និងកុមារមានពិការភាព

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ក្រសួងវប្បធម៌ អំពាវនាវឱ្យបញ្ឈប់ការប្រើ “កិច្ចពិធីបូជាព្រះសិវលិង្គ” ក្នុងពិធីមង្គលការ ព្រោះប្រាសចាកប្រពៃណី

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

រុស្ស៊ីបាញ់មីស៊ីលវាយប្រហារស្រុកកំណើត លោក​ ហ្សេលេនស្គី ចំពេលមេដឹកនាំអឺរ៉ុបជួបគ្នានៅ​ បែលហ្ស៊ិក

ព័ត៌មានជាតិ២១ ម៉ោង មុន

ករណីបែកធ្លាយវីដេអូអធិការស្រុករតនមណ្ឌលជុំគ្នាផឹកស្រាក្នុងឯកសណ្ឋានជានគរបាល ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវ

សន្តិសុខសង្គម២១ ម៉ោង មុន

ឃាត់មេខ្លោងរត់គេចខ្លួនទៅវៀតណាម ខណៈបក្សពួក ២ នាក់ ទៀត កំពុងស៊ើបសួរនៅតុលាការ ករណីសម្លាប់នារីខ្មែរយកសពកប់នៅ ៦០ ម៉ែត្រ

Sokha Hotels

ព័ត៌មានពេញនិយម