ព័ត៌មានអន្ដរជាតិ
ហ្សេលេនស្គី នឹងទៅអារ៉ាប៊ីសាអូឌីត ដើម្បីជជែកជាមួយអាមេរិក លើរឿងបញ្ចប់សង្គ្រាម
សហរដ្ឋអាមេរិក និងអ៊ុយក្រែន គ្រោងនឹងធ្វើកិច្ចចរចាសន្តិភាពនៅប្រទេសអារ៉ាប៊ីសាអូឌីតនៅថ្ងៃចន្ទសប្តាហ៍ក្រោយ ក្នុងគោលបំណងបង្កើតក្របខ័ណ្ឌសម្រាប់បញ្ចប់ជម្លោះដែលកំពុងបន្តជាមួយរុស្ស៊ី។

បេសកជនពិសេសអាមេរិកលោក Steve Witkoff រួមជាមួយនឹងរដ្ឋមន្ត្រីការបរទេសលោក Marco Rubio និងទីប្រឹក្សាសន្តិសុខជាតិលោក Mike Waltz នឹងជួបជាមួយមន្ត្រីអ៊ុយក្រែន រួមទាំងប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ផងដែរ។
កិច្ចប្រជុំនេះធ្វើឡើងបន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងការទូតជាបន្តបន្ទាប់ រួមទាំងកិច្ចពិភាក្សាពីមុនៗនៅទីក្រុងរីយ៉ាដ រវាងគណៈប្រតិភូអាមេរិក និងរុស្ស៊ី និងដំណើរទស្សនកិច្ចដែលបានគ្រោងទុកដោយលោក ហ្សេលេនស្គី ទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីជួបជាមួយព្រះអង្គម្ចាស់ Mohammed bin Salman។
គោលដៅគឺដើម្បីចរចាបទឈប់បាញ់ និងធ្វើការឆ្ពោះទៅរកកិច្ចព្រមព្រៀងសន្តិភាពទូលំទូលាយដើម្បីដោះស្រាយជម្លោះដែលអូសបន្លាយអស់រយៈពេលជាងបីឆ្នាំមកនេះ។ បន្ថែមពីនេះ កិច្ចប្រជុំ ក៏នឹងក្លាយជាការផ្សះផ្សាទំនាក់ទំនងរវាងក្រុងកៀវ និងក្រុងវ៉ាស៊ីនតោនផងដែរ ក្រោយអាមេរិកប្រកាសផ្អាកជំនួយយោធា និងការចែករំលែកព័ត៌មានចារកម្មឲ្យអ៊ុយក្រែន បន្ទាប់ពីកើតមានជម្លោះពាក្យសម្ដីរវាងលោក ហ្សេលេនស្គី និងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ អំឡុងពេលជំនួបនៅឯសេតវិមានកាលពីថ្ងៃ២៨ខែកុម្ភៈ។

លោក ហ្សេលេនស្គី បានសរសេរសារបង្ហោះនៅលើបណ្ដាញសង្គម X ថា លោករំពឹងជំនួបលើកនេះនឹងទទួលបានផ្លែផ្កា ដោយនិយាយថា៖ «ក្រុមការងារអ៊ុយក្រែន និងអាមេរិកបានបន្តការងារឡើងវិញ ហើយយើងសង្ឃឹមថាសប្តាហ៍ក្រោយយើងនឹងមានកិច្ចប្រជុំដ៏មានអត្ថន័យមួយ»។
មេដឹកនាំអ៊ុយក្រែន បានបន្ថែមថា៖ «អ៊ុយក្រែនបានស្វែងរកសន្តិភាពចាប់តាំងពីពេលដំបូងនៃសង្គ្រាមមកម៉្លេះ ហើយយើងតែងតែបញ្ជាក់ថា សង្រ្គាមបន្តដោយសារតែរុស្ស៊ី»៕
ដោយ៖ ឈាង
ចុចអាន៖ Starmer និង Macron នឹងដឹកដៃ Zelensky ទៅអាមេរិកម្តងទៀត ដើម្បីបញ្ចុះបញ្ចូល Trump ឲ្យជួយអ៊ុយក្រែន

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ២២ ម៉ោង ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន