ព័ត៌មានអន្ដរជាតិ
វ៉ាង យី ចោទអាមេរិកថា «ធ្វើគុណសងទោស» និងប្រកាសសងសឹកវិញ
ចិនដែលជាមហាអំណាចសេដ្ឋកិច្ចលំដាប់លេខ២របស់ពិភពលោក ដែលរងវិធានការដំឡើងពន្ធមុនគេពីរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានប្រកាសសងសឹកវិញចំពោះការដាក់ពន្ធតាមតែអំពើចិត្ត (arbitrary tariffs) ដែលរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ បានសម្រេចដ៏តក់ក្រហល់។

នៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃសុក្រនេះ នៅខាងក្រៅសម័យប្រជុំសភាប្រចាំឆ្នាំរបស់មហាអំណាចចិន រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) បាននិយាយថា ប្រទេសចិននឹងបន្តសងសឹកចំពោះ «ការដាក់ពន្ធតាមអំពើចិត្ត (arbitrary tariffs)» របស់សហរដ្ឋអាមេរិក។ ជាមួយគ្នានោះ លោករដ្ឋមន្ត្រីបានចោទប្រកាន់រដ្ឋបាលទីក្រុងវ៉ាស៊ីនតោនថា «ធ្វើគុណសងទោស (meeting good with evil)»។
រដ្ឋមន្ត្រីការបរទេសចិន បានអះអាងថា កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិនក្នុងការជួយសហរដ្ឋអាមេរិកទប់ទល់នឹងវិបត្តិទីផ្សារថ្នាំញៀនខុសច្បាប់ (fentanyl) របស់ខ្លួន ដោយត្រូវជំនួសមកវិញដោយពន្ធដាក់ទណ្ឌកម្ម ដែលកំពុងតែធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែតានតឹង។
សារព័ត៌មាន AP របស់សហរដ្ឋអាមេរិក បានស្រង់សម្តី លោក វ៉ាង យី ដូចបាននិយាយថា «គ្មានប្រទេសណាមួយគួរស្រមើស្រមៃចេញថា ខ្លួនអាចគាបសង្កត់ចិន និងរក្សាទំនាក់ទំនងល្អជាមួយចិនក្នុងពេលតែមួយនោះទេ»។ ទង្វើវាយក្បាលអង្អែលខ្នង (two-faced acts) បែបនេះ មិនល្អសម្រាប់ស្ថិរភាពនៃទំនាក់ទំនងទ្វេភាគី ឬសម្រាប់ការកសាងទំនុកចិត្តទៅវិញទៅមកនោះទេ»។
មហាអំណាចសហរដ្ឋអាមេរិកនិងចិនបាននិងកំពុងដំណើរការឡើងវិញនៅក្នុងពន្ធសងសឹកមានទៅមានមក (tit-for-tat) ចាប់តាំងពីការវិលត្រឡប់របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ចូលកាន់តំណែងក្នុងខែមករា។
សហរដ្ឋអាមេរិកបានដាក់ពន្ធ ២០% នៃការនាំចូលទំនិញរបស់ចិនទាំងអស់ ខណៈដែលទីក្រុងប៉េកាំងបានប្រឆាំងតបវិញជាមួយនឹងពន្ធបន្ថែម១៥% លើការនាំចូលទំនិញរបស់សហរដ្ឋអាមេរិក រួមទាំង សាច់មាន់ សាច់ជ្រូក សណ្តែកសៀង និងសាច់គោ ព្រមទាំងពង្រីកការគ្រប់គ្រងលើការធ្វើអាជីវកម្មជាមួយក្រុមហ៊ុនសំខាន់ៗរបស់សហរដ្ឋអាមេរិក។
ទាក់ទងនឹងគោលនយោបាយរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ក្នុងការការពារផលប្រយោជន៍របស់សហរដ្ឋអាមេរិកលើសពីកិច្ចសហប្រតិបត្តិការអន្តរជាតិ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បាននិយាយថា វិធីសាស្រ្តបែបនេះ ប្រសិនបើប្រទេសទាំងអស់នៅក្នុងពិភពលោកបានអនុម័តនឹងនាំឱ្យទៅជា «ច្បាប់ព្រៃ»។
លោក វ៉ាង យី បាននិយាយថា៖«ប្រទេសតូចនិងទន់ខ្សោយនឹងត្រូវឈឺចាប់មុនគេ ហើយសណ្តាប់ធ្នាប់និងច្បាប់អន្តរជាតិនឹងស្ថិតនៅក្រោមការតក់ស្លុតយ៉ាងខ្លាំង។ ប្រទេសធំៗគួរតែអនុវត្តកាតព្វកិច្ចអន្តរជាតិរបស់ពួកគេ … ហើយកុំស្វែងរកប្រាក់ចំណេញពី និងសម្លុតអ្នកទន់ខ្សោយ»។
រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ បានកំណត់ដំឡើងពន្ធប្រឆាំងប្រទេសជិតខាងខ្លួន រួមមាន កាណាដា និងម៉ិកស៊ិក២៥%លើទំនិញនាំចូលកាលពីដើមខែមីនានេះ ប៉ុន្តែក៏ត្រូវបានព្យួរការអនុវត្តរហូដល់ដើមខែមេសាវិញ។ ការដំឡើងពន្ធលើទំនិញពីប្រទេសចិន មិនទាន់មានសញ្ញាណនៃការព្យូរដូចករណីនៃប្រទេសជិតខាងឡើយ៕
ដោយ រ៉ាន់ រើយ


-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?