Connect with us

ព័ត៌មានអន្ដរជាតិ

អ្នក​រង​របួស​ព្រោះ​យន្តហោះចម្បាំងកូរ៉េខាងត្បូង​ច្រឡំដៃទម្លាក់គ្រាប់បែក កើន​ឡើង​ដល់ ២៩​នាក់

បានផុស

នៅ

ចំនួន​អ្នក​រង​របួស​ដែល​បណ្ដាល​មក​ពី​ការ​ទម្លាក់​គ្រាប់បែក​ច្រឡំ​ដៃ​របស់​យន្តហោះ​ចម្បាំង​​កូរ៉េខាង​ត្បូង បាន​កើន​ឡើង​​ដល់ ២៩​នាក់​ហើយ ក្នុង​នោះ​មាន​ជន​ស៊ីវិល ១៥​នាក់ និង​ទាហាន ១៤​នាក់។ នេះ​បើ​យោង​តាម​ការ​ប្រកាស​របស់​ក្រសួង​ការពារ​ជាតិ​កូរ៉េ​ខាង​ត្បូង នៅ​ថ្ងៃ​សុក្រ​ទី​៧​ខែ​មីនា។

(រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងអំឡុងពេល​សមយុទ្ធហ្វឹកហាត់បាញ់គ្រាប់ពិត​នៅទីក្រុង Pocheon ភាគឦសាននៃទីក្រុងសេអ៊ូល​កាល​ពី​ថ្ងៃ​​ព្រហស្បតិ៍​ យន្តហោះចម្បាំង KF-16 របស់កូរ៉េខាងត្បូង​២​គ្រឿង បានទម្លាក់គ្រាប់បែក MK-82 ចំនួន ៨​គ្រាប់​ដោយចៃដន្យ នៅខាងក្រៅ​តំបន់​​ដែលបានកំណត់។

ក្នុង​ចំណោម​អ្នក​រង​របួស មនុស្ស ​៩​នាក់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ ដោយ​​២​​នាក់​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ។

ឧបទ្ទវហេតុនេះ បានបណ្តាល​ឲ្យ​ខូចខាតយ៉ាងធ្ងន់ធ្ងរដល់តំបន់លំនៅដ្ឋានរួម​មាន​ទាំងផ្ទះ ព្រះវិហារ និងឃ្លាំងមួយ​កន្លែង ដែលនាំ​​ឲ្យ​មានការជម្លៀសអ្នកស្រុកប្រហែល ៥០​នាក់។

កងទ័ពអាកាសកូរ៉េខាងត្បូង បានផ្អាកសមយុទ្ធបាញ់គ្រាប់ពិត ដោយ​រង់ចាំការស៊ើបអង្កេត និង​បាន​សម្តែងការសោកស្តាយចំពោះឧប្បត្តិហេតុនេះ។ ពួកគេ​ក៏​បាន​ធានា​ផងដែរ​ថា ​សំណង​នឹង​ត្រូវ​បាន​ផ្តល់​សម្រាប់​ការ​ខូចខាត​ដែល​បាន​កើតឡើង។ ទោះជាយ៉ាងណាក៏ដោយ សមយុទ្ធ Freedom Shield ដែល​ជា​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​ប្រចាំឆ្នាំ​ជាមួយសហរដ្ឋអាមេរិក ត្រូវបានគេរំពឹងថានឹងដំណើរការតាមការគ្រោងទុក​​ដដែល​នៅ​ថ្ងៃ​ចន្ទ​សប្ដាហ៍​ក្រោយ៕

(រូបថត៖ EPA)

ដោយ៖ ឈាង

ចុចអាន៖ យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥២ វិនាទី មុន

អ្នក​រង​របួស​ព្រោះ​យន្តហោះចម្បាំងកូរ៉េខាងត្បូង​ច្រឡំដៃទម្លាក់គ្រាប់បែក កើន​ឡើង​ដល់ ២៩​នាក់

ព័ត៌មានជាតិ១៨ នាទីutes មុន

អ្នក​លេង​គុន​ថៃ​ ផេកមឿងស៊ី គ្មាន​ទុក​ សុខ ធី​ ក្នុង​ភ្នែក​បន្តិច​សោះ ខណៈ​ស្អែក​​នេះ​សង្ឃឹម​ ១០០%​

អគ្គនាយកដ្ឋានគយ
ព័ត៌មានជាតិ២ ម៉ោង មុន

ម្ចាស់ទំនិញនាំចូលសំបកកង់រថយន្ដចាស់ប្រើរួច​រងពិន័យពីអគ្គនាយកដ្ឋានគយ និងតម្រូវឲ្យបញ្ជូនចេញពីប្រទេសកម្ពុជាវិញ

ស្រូវថៃ
ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ​ពិភាក្សា​ជាមួយ​ឥណ្ឌា វៀតណាម ​​​ដោះស្រាយការធ្លាក់ចុះតម្លៃ​អង្ករ

កីឡា២ ម៉ោង មុន

Thiago ដាក់គោលដៅពាក់ទង់ជាតិកម្ពុជា ប្រកួតនៅ UFC ដោយ​សម្ងំហាត់​នៅ​ប្រេស៊ីល

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ

ព័ត៌មានជាតិ១៧ ម៉ោង មុន

ក្រសួងវប្បធម៌ អំពាវនាវឱ្យបញ្ឈប់ការប្រើ “កិច្ចពិធីបូជាព្រះសិវលិង្គ” ក្នុងពិធីមង្គលការ ព្រោះប្រាសចាកប្រពៃណី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

រុស្ស៊ីបាញ់មីស៊ីលវាយប្រហារស្រុកកំណើត លោក​ ហ្សេលេនស្គី ចំពេលមេដឹកនាំអឺរ៉ុបជួបគ្នានៅ​ បែលហ្ស៊ិក

ព័ត៌មានជាតិ២៣ ម៉ោង មុន

ករណីបែកធ្លាយវីដេអូអធិការស្រុករតនមណ្ឌលជុំគ្នាផឹកស្រាក្នុងឯកសណ្ឋានជានគរបាល ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ត្រាំ៖ បើ​ណាតូ​អត់​ហ៊ាន​ចំណាយ អាមេរិក​នឹង​មិន​ជួយ​ការពារ​ឡើយ

Sokha Hotels

ព័ត៌មានពេញនិយម