Connect with us

ព័ត៌មានអន្ដរជាតិ

កាន់​អំណាច​៦សប្តាហ៍ ​ដូណាល់ ត្រាំ ចេញក្រឹត្យ​ជិត​១០០ និង​រង​បណ្តឹង​ជិត​១០០​ដូចគ្នា​

បានផុស

នៅ

​រដ្ឋបាល​​របស់​​​​ប្រធានាធិបតី​​ស​ហរដ្ឋអាមេរិក​ លោក ដូណាល់ ត្រាំ ប្រឈម​ពាក្យ​បណ្តឹង​​យ៉ាងហោច​ណាស់​​៩០​​​​ក្នុងរយៈពេល​នៃ​ការ​ឡើង​កាន់​អំណាច​​រយៈពេល​​ប្រមាណ​​៦​សប្តាហ៍ ខណៈ​លោកដូណាល់​ ត្រាំ​ ហាក់​​​ប្រឹង​ប្រែង​អួត​​ថា ​លោក​បាន​ចេញ​បទបញ្ជាប្រតិបត្តិ (​ក្រឹត្យ​​) ជិត​​១០០​ក្នុងអំឡុង​ពេលនេះ​។

លោក ដូណាល់ ត្រាំ កាន់​ប៊ិច ប្រុង​ចុះ​ហត្ថលេខា​​លើ​ក្រឹត្យ​ប្រធានាធិបតី​​។ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យោ​​ង​ការ​ចេញ​ផ្សាយ​​របស់​​​សារព័ត៌មាន NBC News ​យ៉ាងហោចណាស់មានបណ្តឹងចំនួន៩០​ត្រូវបានប្តឹងប្រឆាំងនឹងរដ្ឋបាលចាប់តាំងពីលោក ដូណាល់ ត្រាំ ត្រូវបាន​​ដាក់​​ទៅ​កាន់​តុលា​ការប្រឆាំង​​អង្គភាព​​នានា​មួយ​ចំនួន​​​របស់វិមាន​ប្រធានាធិបតី​​​។

យ៉ាងហោចណាស់​ក្រសួង​​ឬទីភ្នាក់ងារចំនួន១៤​ ប្រឈមនឹងវិវាទដែលមិនទាន់សម្រេច។ សំណុំរឿងចំនួនប្រាំបួនបានឈានដល់ដំណាក់កាលបណ្តឹងឧទ្ធរណ៍ ហើយសំណុំរឿងពីរបានឈានដល់តុលាការកំពូល។ នេះ​បើ​តាមសេចក្តីរាយការណ៍​។

​សេចក្តីរាយការណ៍​បាន​បន្ថែមថា ​បណ្តឹង​ពីរ​ករណី​ដែល​បាន​ដល់​ដៃ​តុលាការ​​​កំពូល​គឺ​ករណីអំពីការផ្ដល់មូលនិធិសម្រាប់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ និងមួយទៀតពាក់ព័ន្ធនឹងការបញ្ចប់ទីប្រឹក្សាពិសេស Hampton Dellinger។

បណ្តឹងទាំង​​៩០​នោះ​ មាន​​២១​ពាក្យបណ្តឹង​​​​ពាក់​ព័ន្ធ​​​​អន្តោប្រវេសន៍ ​១៩​បណ្តឹង​ពាក់​ព័ន្ធ​​ក្រសួង​ប្រសិទ្ធិភាព​រដ្ឋាភិបាល​DOGE ដែល​ដឹកនាំ​ដោយ​មហាសេដ្ឋី​ Elon Musk, ១៨​ពាក្យ​បណ្តឹង​​​​ពាក់​ព័ន្ធ​​​​​ផល​ប៉ះពាល់​​ត​លើ​​បុគ្គលិ​​ក​របស់​រដ្ឋាភិបាល, ១៣​ពាក្យបណ្តឹង​ពាក់​ព័ន្ធ​​​ការ​បង្កក​​​មូលនិធិ, ១១ បណ្តឹង​​​ពាក់ព័ន្ធ​​​​ហ្គេនឌ័រ ឬ​សិទ្ធិស្មើភាព, ២​ពាក្យ​បណ្តឹង​​ពាក់​ព័ន្ធ​​​​​ទីភ្នាក់ងារ​​ត​អភិវឌ្ឍន៍​អន្តរជាតិ USAID ​និង​ ៦​ពាក្យ​បណ្តឹង​ពាក់​ព័ន្ធ​​​ការ​ការពារ​ហិរញ្ញវត្ថុ​អ្នក​ប្រើប្រាស់។​

​ក្នុងការ​ថ្លែងទៅកាន់​រដ្ឋសភា​​កាល​យប់ថ្ងៃអង្គារ លោក ដូណាល់​ ត្រាំ បាន​​និយាយថា ខ្លួន​បាន​ចុះ​ហត្ថលេខា​លើ​​ក្រឹត្យ​ប្រធានាធិបតី​​ជិត​១០០​ដែលសំដៅ​លើ​ការ​ស្តារ​សណ្តាប់​ធ្នាប់​​​ និង​ការ​រៀបចំ​ឡើង​វិញ​នៅ​ក្នុង​សង្គម​អាមេរិក​។​

​លោក ដូណាល់ ​ត្រាំ ថែម​ទាំងបាន​ថ្លែង​ថា ប្រជាជន​អាមេរិ​ក​បោះឆ្នោត​ឲ្យលោក​​ធ្វើការងារឲ្យពួកគេ ហើយ​ពេលនេះ​ លោក​កំពុង​ធ្វើ​ការងារ​របស់​លោកហើយ។​ ​ក្នុង​ការថ្លែង​ទៅកាន់​សភា​កាល​ថ្ងៃអង្គារ តំណាង​រាស្រ្ត​មក​ពីគណបក្ស​​សាធារណៈរដ្ឋ​របស់​លោក បាន​ទះដៃ​សាទរការថ្លែង​​​​របស់​លោក​យ៉ាងខ្លាំង ប៉ុន្តែ​តំណាង​រាស្រ្ត​​មក​ពីបក្ស​ប្រជាធិបតេយ្យ​វិញបង្ហាញ​កាយវិការ​ប្រឆាំង​​​ ចំពោះ​ការថ្លែង​របស់លោក និង​ចាត់ទុក​ថា «ជាអ្នកកុហក»។

ទោះបី​ជាបែបណាក៏ដោយ លោក ដូណាល់ ត្រាំ បាន​​ប្រឈម​ការ​ប្រឆាំ​ង​ដ៏ខ្លាំង​​ពី​ប្រជាជន​អាមេរិក​ និង​តំណាងរាស្រ្ត​មក​ពីគណបក្ស​​ប្រជាធិបតេយ្យ​​ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​​ដល់​ការ​រស់​នៅរបស់​ពួកគេ​៕​

ដោយ រ៉ាន់ រើយ​

តំណាងរាស្រ្ត​បក្ស​ប្រជាធិបតេយ្យ​​លើកស្លាក​​ប្រឆាំង​​ការថ្លែង​របស់​ដូណាល់់ ត្រាំ​កាលយប់ថ្ងៃអង្គារ​។ NBC News
ការតវ៉ា​នៅ​មុខ​សេតវិមាន។ npr
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ ម៉ោង មុន

ឧបនាយករដ្ឋមន្រ្តី ទៀ សីហា ប្រាប់ឱ្យអាជ្ញាធរខេត្តកោះកុងបង្កើនការពារអភិរក្សព្រៃឈើ គ្រាធនធានដ៏ទាក់ទាញសំខាន់បំផុត

ព័ត៌មានជាតិ៣ ម៉ោង មុន

ផ្លែគុយ​នៅ​ខេត្តកោះកុង ឆ្នាំនេះហុចផលច្រើន តែលក់ចេញពុំសូវបានតម្លៃដូចឆ្នាំទៅ

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី÷ការរៀបចំព្រះរាជក្រឹត្យស្ដីពីលក្ខន្តិកៈដោយឡែកនៃអង្គសុខាភិបាល អាចផ្តល់ផលរំពឹងចំនួន៣

សន្តិសុខសង្គម៥ ម៉ោង មុន

ឆេះផ្ទះ៣ខ្នង ក្បែរវត្តគល់ទទឹង សង្ស័យ​កើតចេញពីការឆ្លងចរន្តអគ្គិសនី

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ រៀប​ចំសិក្ខាសាលា​ពិគ្រោះយោបល់​លើ​ឯកសារ​ទស្សនាទាន ស្ដីពី “កម្លាំងពលកម្មនៅកម្ពុជា”

ចងការប្រាក់
សន្តិសុខសង្គម១៧ ម៉ោង មុន

កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាត​ទារលុយតាមហ្វេសប៊ុក

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

ចរាចរណ៍១៧ ម៉ោង មុន

ម៉ូតូ ២ គ្រឿង ពន្លះគ្នាពេញទំហឹង ស្លាប់ ១ នាក់ និង រងរបួសធ្ងន់ ១ នាក់

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១៨ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៩មេសា

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម