ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង សម្ដែងការមិនពេញចិត្តនឹងសមយុទ្ធរួមគ្នារវាងអាមេរិក និងកូរ៉េខាងត្បូង
កូរ៉េខាងជើង នៅថ្ងៃសុក្រទី៧ខែមីនានេះ បានថ្កោលទោសសមយុទ្ធយោធារួមគ្នានាពេលខាងមុខរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដែលគេស្គាល់ថាសមយុទ្ធ Freedom Shield ដែលគ្រោងធ្វើចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី២០ខែមីនាឆ្នាំ២០២៥។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA រាយការណ៍ថា សមយុទ្ធទាំងនេះត្រូវបានគេរំពឹងថានឹងបង្កើនភាពតានតឹងនៅលើឧបទ្វីបកូរ៉េ។ អគ្គសេនាធិការចម្រុះរបស់ទីក្រុងសេអ៊ូល ពណ៌នាសមយុទ្ធនេះថាជាវិធានការ ដើម្បីបង្កើនការត្រៀមខ្លួនប្រឆាំងនឹងការគំរាមកំហែងដែលអាចកើតមានពីកូរ៉េខាងជើង។
KCNA បានសង្កត់ធ្ងន់ថា៖ «យើងបានបញ្ជាក់ច្បាស់រួចហើយថា បើអាមេរិកបន្តធ្វើបាតុកម្មយោធាជាថ្មី នោះយើងនឹងគ្មានជម្រើសអ្វីក្រៅពីបន្តការរារាំងជាយុទ្ធសាស្ត្រឡើយ»។
សូមបញ្ជាក់ថា កាលពីពេលថ្មីៗ លោកស្រី គីម យ៉ូជុង ដែលជាប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានគំរាមកំហែងនូវការឆ្លើយតបដ៏ខ្លាំងក្លា ចំពោះការដាក់ពង្រាយនាវាផ្ទុកយន្តហោះចម្បាំងអាមេរិក USS Carl Vinson នៅក្នុងទីក្រុងប៊ូសាននៃប្រទេសកូរ៉េខាងត្បូង។ លោកស្រីកំណត់លក្ខណៈសកម្មភាពយោធាបែបនេះថាជា«ភាពច្របូកច្របល់នៃការប្រឈមមុខដាក់គ្នា» ហើយព្រមានថា កូរ៉េខាងជើងអាចនឹងបង្កើនសមត្ថភាពទប់ស្កាត់នុយក្លេអ៊ែររបស់ខ្លួនក្នុងការសងសឹក។
កូរ៉េខាងជើង បានរិះគន់ជាប្រចាំនូវសមយុទ្ធយោធារួមគ្នារវាងអាមេរិក និងកូរ៉េខាងត្បូង ដោយចាត់ទុកវាថាជាការហាត់សមសម្រាប់ការឈ្លានពាន និងការគំរាមកំហែងដោយផ្ទាល់ចំពោះអធិបតេយ្យភាពរបស់ខ្លួន។ ការបរិហារស្រដៀងគ្នានេះ ក៏ធ្លាប់ធ្វើឡើងជារឿយៗសម្រាប់សមយុទ្ធកន្លងមក ដូចជា សមយុទ្ធ Foal Eagle និងសមយុទ្ធ Ulchi-Freedom Guardian ដោយកូរ៉េខាងជើងតែងតែព្រមានអំពីការកើនឡើងនៃយោធាជាការឆ្លើយតប៕
ដោយ៖ ឈាង

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ