Connect with us

ព័ត៌មានអន្ដរជាតិ

ហ្សេលេនស្គី៖ បទ​ឈប់បាញ់​លើ​អាកាស និង​សមុទ្រ អាច​សាកល្បង​ឆន្ទៈ​រុស្ស៊ី​ក្នុង​ការ​បញ្ចប់​សង្គ្រាម

បានផុស

នៅ

ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានស្នើ​ឲ្យ​អនុវត្តបទឈប់បាញ់ក្នុងប្រតិបត្តិការផ្លូវអាកាស និងសមុទ្រ ដើម្បីវាយតម្លៃការប្តេជ្ញាចិត្តរបស់រុស្ស៊ីក្នុងការបញ្ចប់ជម្លោះដែលកំពុងបន្ត។

លោក វ៉្លាឌីមៀរ ពូទីន និង​លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី (រូបថត៖ AP & Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងទៅកាន់មេដឹកនាំសហភាពអឺរ៉ុបនៅឯកិច្ចប្រជុំកំពូលនៅទីក្រុងប្រ៊ុចសែល​កាល​ពី​ថ្ងៃ​ទី​៦​មីនា លោក ហ្សេលេនស្គី បានសង្កត់ធ្ងន់លើភាពចាំបាច់សម្រាប់រុស្ស៊ីក្នុងការបញ្ឈប់ការវាយប្រហារលើថាមពល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងបញ្ឈប់សកម្មភាពយោធានៅក្នុងតំបន់សមុទ្រខ្មៅ។ លោកបានស្នើថា វិធានការបែបនេះអាចដើរតួជាជំហានដំបូងឆ្ពោះទៅរកកិច្ចព្រមព្រៀងសន្តិភាពដ៏ទូលំទូលាយ និងការបង្កើតការធានាសន្តិសុខសម្រាប់អ៊ុយក្រែន។

លើសពីនេះ មេ​ដឹក​នាំ​អ៊ុយក្រែន បានលើកឡើងពីសារៈសំខាន់នៃការដោះលែងអ្នកទោសសង្រ្គាម ដើម្បីកសាងទំនុកចិត្តគ្នាទៅវិញទៅមក។ លោកបានរំលឹកឡើងវិញនូវគោលជំហររបស់អ៊ុយក្រែនថា ការពិភាក្សាណាមួយអំពីអនាគតរបស់ខ្លួនគួរតែពាក់ព័ន្ធនឹងការចូលរួមរបស់អ៊ុយក្រែន ជាពិសេសចំពោះកិច្ចចរចារវាងសហរដ្ឋអាមេរិក និងរុស្ស៊ីនាពេលថ្មីៗនេះ ដែលមិនរាប់បញ្ចូលអ៊ុយក្រែន។

ការវិវឌ្ឍ​ទាំងនេះ កើតឡើងចំពេលដែលទំនាក់ទំនងដ៏តានតឹងរវាង​លោក ហ្សេលេនស្គី និងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដែលបាននិងកំពុង​ទាស់​សម្ដី​គ្នា​ជុំវិញ​ដំណោះស្រាយយ៉ាងឆាប់រហ័សចំពោះសង្គ្រាម។

សូម​បញ្ជាក់​ថា មន្ត្រីកំពូលរបស់សហរដ្ឋអាមេរិក រួមទាំងរដ្ឋមន្ត្រីការបរទេសលោក Marco Rubio និងទីប្រឹក្សាសន្តិសុខជាតិលោក Mike Waltz គ្រោងនឹងជួបជាមួយសមភាគីអ៊ុយក្រែននៅប្រទេសអារ៉ាប៊ីសាអូឌីតនៅសប្តាហ៍ក្រោយ ដើម្បីពិភាក្សាអំពីសក្តានុពលនៃការចរចាសន្តិភាព។ កិច្ចប្រជុំនេះ ធ្វើឡើងបន្ទាប់ពីមានការបង្ហាញពីឆន្ទៈរបស់អ៊ុយក្រែនក្នុងការចូលរួមក្នុងកិច្ចពិភាក្សា និងការជឿជាក់របស់ប្រធានាធិបតី ត្រាំ ដែលថា ទាំងអ៊ុយក្រែន និងរុស្ស៊ីមានទំនោរក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព។ ថ្មីៗនេះ សហរដ្ឋអាមេរិកបានផ្អាកជំនួយយោធាដល់អ៊ុយក្រែន ក្នុងគោលបំណងជំរុញ​ការត្រៀមខ្លួនរបស់​ទីក្រុង​កៀវ សម្រាប់កិច្ចពិភាក្សាសន្តិភាព៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម២ នាទីutes មុន

ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង

ព័ត៌មានអន្ដរជាតិ៥២ នាទីutes មុន

ហ្សេលេនស្គី ខកចិត្ត​ខ្លាំងនឹងទូត​អាមេរិក​ ដែល​មិន​ហ៊ាន​ថ្កោលទោស​រុស្ស៊ី​ចំៗ​ឈ្មោះ

ព័ត៌មានជាតិ១០ ម៉ោង មុន

ផ្លូវថ្មើរជើង ៖ រដ្ឋបាល​រាជធានីមិន​អនុញ្ញាត​ឱ្យ​ក្រាល​កន្ទេល លក់ដូរ​លើ​សួន​ច្បារ​ និង​ លើស្មៅទេ

សន្តិសុខសង្គម១១ ម៉ោង មុន

ចត​រថយន្តក្បែរផ្លូវរថភ្លើង​ទៅហូបបាយមួយភ្លែត​ ត្រូវរថភ្លើងបុករុញចូលផ្ទះ

សន្តិសុខសង្គម១៣ ម៉ោង មុន

ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន

Sokha Hotels

ព័ត៌មានពេញនិយម