Connect with us

ព័ត៌មានអន្ដរជាតិ

លោក ត្រាំ គំរាម​ដាក់​ទណ្ឌកម្ម​ដ៏​ធ្ងន់លើ​រុស្ស៊ី ដើម្បី​ឲ្យ​ឈាន​ដល់​បទ​ឈប់បាញ់ឆាប់ៗ

បានផុស

នៅ

ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ កាល​ពី​ថ្ងៃ​សុក្រ​ទី​៧​ខែ​មីនា បានព្រមានរុស្ស៊ីពីការដាក់ទណ្ឌកម្ម និងពន្ធគយសំខាន់ៗ ដើម្បី​ឈាន​ដល់​កិច្ចព្រមព្រៀងសន្តិភាព​យ៉ាង​ឆាប់​រហ័ស ក្នុង​ការ​បញ្ចប់ជម្លោះដែលកំពុងបន្តនៅអ៊ុយក្រែន។

ការ​វាយ​ប្រហារ​របស់​រុស្ស៊ី​លើ​តំបន់​ Donetsk នៅ​អ៊ុយក្រែន កាល​ពី​ថ្ងៃ​ទី​៦​មីនា​២០២៥ (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកាសនេះ ធ្វើឡើងនៅពេលដែលរុស្ស៊ីបង្កើនការវាយប្រហាររបស់ខ្លួនទៅលើទីក្រុងនានារបស់អ៊ុយក្រែន ដែលបណ្តាល​ឲ្យ​ខូចខាតយ៉ាងខ្លាំង​ដល់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ រួមទាំង​ប្រភព​ថាមពល និងឧស្ម័ន។

លោក ត្រាំ បានបង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម Truth Social ថា៖ «ដោយផ្អែកលើការពិតដែលថា រុស្ស៊ីកំពុងវាយលុកអ៊ុយក្រែនយ៉ាងដាច់អហង្ការនៅលើសមរភូមិនាពេលនេះ ខ្ញុំកំពុងពិចារណាយ៉ាងខ្លាំងលើការដាក់ទណ្ឌកម្មផ្នែកធនាគារ ការដាក់ទណ្ឌកម្ម និងពន្ធលើប្រទេសរុស្ស៊ី រហូតទាល់តែមានបទ​ឈប់បាញ់ និងកិច្ចព្រមព្រៀងដំណោះស្រាយចុងក្រោយស្តីពីសន្តិភាពត្រូវបានសម្រេច»។

មេ​ដឹក​នាំ​អាមេរិក បាន​​សង្កត់​ធ្ងន់ទៀត​ថា៖ «ប្រាប់​ទៅ​រុស្ស៊ី និងអ៊ុយក្រែន ត្រូវ​ចូលតុ (ចរចា) ឥឡូវនេះ មុននឹងយឺតពេល។ សូមអរគុណ!!!»។

លោក ត្រាំ បានសង្កត់ធ្ងន់លើភាពបន្ទាន់នៃការចាប់ផ្តើមកិច្ចចរចាសន្តិភាព ដោយបង្ហាញសុទិដ្ឋិនិយមថា ប្រធានាធិបតីរុស្ស៊ីលោក វ៉ា្លឌីមៀរ ហ្សេលេនស្គី ប្តេជ្ញាបញ្ចប់សង្រ្គាម ហើយនឹងខិតទៅរកការចរចាដោយចិត្ត​ត្រជាក់។ ទោះជាយ៉ាងណាក៏ដោយ វិមានក្រឹមឡាំងមិនទាន់ឆ្លើយតបទៅនឹងការគំរាមកំហែងចុងក្រោយបង្អស់ទាំងនេះនៅឡើយទេ។

លោក ដូណាល់ ត្រាំ (រូបថត៖ Reuters)

ថ្មីៗ​នេះ រដ្ឋបាល​លោក ត្រាំ ក៏​បានផ្អាកការចែករំលែកព័ត៌មានចារកម្ម​ជាមួយអ៊ុយក្រែន ដោយបង្កើនការព្រួយបារម្ភអំពីផលប៉ះពាល់ដែលអាចកើតមានលើសមត្ថភាពការពាររបស់អ៊ុយក្រែន។ ទង្វើ​នេះ ​ត្រូវ​បាន​គេ​រិះគន់​ថា​អាច​ធ្វើ​ឲ្យ​ជំហរ​អ៊ុយក្រែន​ចុះខ្សោយ​ប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី។

ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងសន្តិភាពបន្ថែមទៀត លោកប្រធានាធិបតី ត្រាំ គ្រោងនឹងទៅបំពេញទស្សនកិច្ចនៅអារ៉ាប៊ីសាអូឌីត ដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងសន្តិភាពដ៏មានសក្តានុពលរវាងរុស្ស៊ី និងអ៊ុយក្រែន។ លោកបានសម្តែងថា ការចរចាជាមួយលោក ពូទីន គឺ«ងាយស្រួលជាង» បើប្រៀបធៀបទៅនឹងការដោះស្រាយជាមួយប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ហើយជឿជាក់ថា លោក ពូទីន មានបំណងចង់បញ្ចប់ជម្លោះ។

ការវិវឌ្ឍទាំងនេះ បានធ្វើ​ឲ្យ​ទំនាក់ទំនងកាន់តែតានតឹងជាមួយសម្ព័ន្ធមិត្តណាតូ ខណៈដែលគោលនយោបាយរបស់លោក ត្រាំ ហាក់ដូចជាតម្រឹមឲ្យកាន់តែជិតស្និទ្ធជាមួយនឹងផលប្រយោជន៍របស់រុស្ស៊ី។ មេដឹកនាំអឺរ៉ុប បានសម្តែងការព្រួយបារម្ភអំពីការត្រូវបានដកចេញពីការចរចា និងផលប៉ះពាល់ដែលអាចកើតមានចំពោះសន្តិសុខក្នុងតំបន់៕

ដោយ៖ ឈាង

ចុចអាន៖ ហ្សេលេនស្គី៖ បទ​ឈប់បាញ់​លើ​អាកាស និង​សមុទ្រ អាច​សាកល្បង​ឆន្ទៈ​រុស្ស៊ី​ក្នុង​ការ​បញ្ចប់​សង្គ្រាម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៤ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៤ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៥ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម