ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ រុស្ស៊ី ចិន នឹងធ្វើសមយុទ្ធយោធារួមគ្នាចាប់ពីថ្ងៃអង្គារក្នុងដែនសមុទ្រអ៊ីរ៉ង់
កងទ័ពជើងទឹកនៃប្រទេសអ៊ីរ៉ង់ រុស្ស៊ី និងចិន នឹងធ្វើសមយុទ្ធរួមគ្នានៅឆ្នេរសមុទ្រអ៊ីរ៉ង់ក្នុងសប្តាហ៍នេះ ក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យយោធាឲ្យកាន់តែរឹងមាំនិងស៊ីជម្រៅជាមួយគ្នា។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១០ខែមីនានេះ។

ប្រទេសទាំងបីនេះ មានបំណងប្រាថ្នាគ្រោងធ្វើសមយុទ្ធរួមគ្នា ដើម្បីប្រឆាំងនឹងការពង្រីកឧត្តមភាពរបស់អាមេរិកដែលបានធ្វើសមយុទ្ធស្រដៀងគ្នានៅក្នុងតំបន់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។
ទីភ្នាក់ងារសារព័ត៌មាន Tasnim របស់អ៊ីរ៉ង់ បានឲ្យដឹងថា សមយុទ្ធ«Security Belt-2025» នឹងចាប់ផ្តើមនៅថ្ងៃអង្គារសប្ដាហ៍នេះ នៅក្នុងកំពង់ផែ Chabahar ដែលមានទីតាំងនៅភាគអាគ្នេយ៍ប្រទេសអ៊ីរ៉ង់ នៅលើឈូងសមុទ្រអូម៉ង់ ដោយមិនបានបញ្ជាក់អំពីរយៈពេលនៃលំហាត់សមយុទ្ធរួមគ្នានោះទេ។
សមយុទ្ធនេះនឹងមានការចូលរួមពីនាវាកងកម្លាំងជើងទឹកចិន និងរុស្ស៊ី ក៏ដូចជា នាវាចម្បាំងនៃកងនាវាចររបស់កងទ័ពជើងទឹក និងឆ្មាំបដិវត្តន៍ ដែលជាកងកម្លាំងដ៍សំខាន់នៃយោធាអ៊ីរ៉ង់។ សមយុទ្ធនេះនឹងប្រព្រឹត្តទៅនៅភាគខាងជើងមហាសមុទ្រឥណ្ឌា។
ផែនការសមយុទ្ធនេះ រួមមានសមយុទ្ធលើគោលដៅនាវាចរណ៍ ការគ្រប់គ្រងការខូចខាត ក៏ដូចជាការស្វែងរក និងជួយសង្គ្រោះរួមគ្នា និងមានគោលបំណងគឺដើម្បីពង្រឹងទំនុកចិត្តគ្នាទៅវិញទៅមកខាងយោធា និងជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងចំណោមកងកម្លាំងជើងទឹកនៃប្រទេសដែលចូលរួមទាំងបី។
ជាមួយគ្នានេះប្រទេសអាស៊ែបៃហ្សង់ អាហ្រ្វិកខាងត្បូង អូម៉ង់ កាហ្សាក់ស្ថាន ប៉ាគីស្ថាន កាតា អ៊ីរ៉ាក់ អារ៉ាប់រួម និងស្រីលង្កា នឹងចូលរួមជាអ្នកសង្កេតការណ៍៕

អត្ថបទ៖ ប៊ុន សុភាព

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា