Connect with us

ព័ត៌មានអន្ដរជាតិ

លោក ត្រាំ ប្រកាស​ថា អាមេរិក​ជិត​បើក​ការ​ផ្ដល់​ព័ត៌មាន​ចារកម្ម​ឲ្យ​អ៊ុយក្រែន​វិញ​ហើយ

បានផុស

នៅ

លោក ដូណាល់ ត្រាំ បានប្រកាសកាល​ពី​ថ្ងៃ​អាទិត្យ​ទី​៩​ខែ​មីនា​ថា សហរដ្ឋអាមេរិកជិត​​បើក​ការចែករំលែកព័ត៌មានសម្ងាត់ជាមួយអ៊ុយក្រែន​ឡើង​វិញ​ហើយ បន្ទាប់​ពី​បាន​ផ្អាក​អស់​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ។

លោក ដូណាល់ ត្រាំ (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការផ្អាក​ចែក​រំលែក​ព័ត៌មាន​ចារកម្ម​​ ដែលត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន បានជះឥទ្ធិពលជាចម្បងទៅលើការស៊ើបការណ៍សម្ងាត់ ដែលទាក់ទងនឹងប្រតិបត្តិការវាយលុករបស់រុស្ស៊ី ដែលបង្កបញ្ហាប្រឈមយ៉ាងធ្ងន់ធ្ងរស​ម្រាប់យោធាអ៊ុយក្រែន។

ថ្លែងនៅលើយន្តហោះ Air Force One លោកប្រធានាធិបតី ត្រាំ បាន​និយាយ​ថា ការ​ត្រៀម​បន្ត​ឡើង​វិញ​នូវ​​ការចែករំលែកព័ត៌មាន​ចារកម្ម​កើត​ឡើង​ព្រោះ​តែ​អ៊ុយក្រែន​បង្ហាញពីការប្តេជ្ញាចិត្តកាន់តែខ្លាំងចំពោះការចរចាសន្តិភាពជាមួយរុស្ស៊ី។ លោកបាន​បន្ត​ថា សញ្ញានៃឆន្ទៈរបស់អ៊ុយក្រែនក្នុងការចូលរួមក្នុងកិច្ចចរចាសន្តិភាពត្រូវបានគេរំពឹងថានឹង​ធ្វើ​ឡើង​ក្នុងរយៈពេលពីរទៅបីថ្ងៃខាងមុខ​ទៀត។

ទោះបីជាយ៉ាងណាក៏ដោយ លោក ត្រាំ មិនបានបញ្ជាក់ច្បាស់ថា តើការផ្អាកការដឹកជញ្ជូនអាវុធទៅកាន់ប្រទេសអ៊ុយក្រែន ដែលបានដាក់កាលពីមួយសប្តាហ៍មុននោះ ក៏នឹងត្រូវដកចេញដែរ​ឬ​ក៏​យ៉ាង​ណា​នោះ​ទេ។ ការផ្អាកទាំងការចែករំលែកព័ត៌មានសម្ងាត់ និងជំនួយយោធា បានរារាំងយ៉ាង​​ខ្លាំង​ចំពោះ​សមត្ថភាពការពារជាតិរបស់អ៊ុយក្រែន ជាពិសេសក្នុងការតាមដាន និងកំណត់គោលដៅចលនាយោធារុស្ស៊ី។

សូម​បញ្ជាក់​ថា ទំនាក់ទំនងរវាង​អាមេរិក និង​អ៊ុយក្រែន មានភាពតានតឹងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ បន្ទាប់ពីមានការប៉ះទង្គិច​​ពាក្យ​សម្ដី​គ្នារវាងលោក ត្រាំ និង​ប្រធានាធិបតី​អ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី នៅក្នុងសេតវិមាន ដែល​​ក្រោយ​មក​អាមេរិកបានផ្អាកការផ្តល់ជំនួយយោធា និងការចែករំលែកព័ត៌មានសម្ងាត់ជាមួយទីក្រុង​កៀវ៕

ដោយ៖ ឈាង

ចុចអាន៖ អាមេរិក ឈប់ផ្តល់ការណ៍សម្ងាត់អំពីរុស្ស៊ី ទៅឲ្យអ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៤ នាទីutes មុន

ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលស្តីពីការ “បង្ការនិងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ នៅតាមសហគ្រាស គ្រឹះស្ថានផលិតឥដ្ឋ ក្បឿង”

ព័ត៌មានជាតិ២ ម៉ោង មុន

ព្រះរាជអាជ្ញាខេត្តតាកែវ ណែនាំ​មន្រ្តីនគរបាលយុត្តិធម៌​ធ្វើ​ការ​ប្រកប​ដោយការ​ទទួល​ខុស​ត្រូវខ្ពស់

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាត់​តំណាង​ចូល​រួម​រំលែក​ទុក្ខ​គ្រួសារ​សពដែល​មរណភាព ដោយ​ការ​រញ្ជួយ​ដី​នៅ​ប្រទេស​ថៃ

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកជំនាញ និងអ្នកស្រាវជ្រាវ ស្នើ​ឱ្យ​ជំរុញ​ការលេងល្បែងប្រជាប្រិយខ្មែរ​ឱ្យ​​ផុសផុល ដើម្បី​ថែរក្សាអត្តសញ្ញាណវប្បធម៌​ជាតិ

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋបាល​រាជធានី​ភ្នំពេញ​ណែនាំ១០ចំណុច ក្នុងពិធីបុណ្យ​ចូល​ឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខាងមុខនេះ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

មីយ៉ាន់ម៉ា៖ ​ក្រុមសង្គ្រោះ​តួកគី ជួយ​ជីវិត​បុរសម្នាក់ ក្រោយ​ជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ត្រឹមមួយថ្ងៃដើមខែមេសា ប្រទេសអាស៊ីអាគ្នេយ៍ចំនួន៣ កើតគ្រោះអគ្គិភ័យរន្ធត់ដំណាលគ្នា

រដ្ឋមន្ត្រីការពារជាតិ
សន្តិសុខសង្គម១៥ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ណែនាំឲ្យបង្កើតក្រុមប្រឹក្សាវិន័យដើម្បីពិនិត្យរាល់ទង្វើរបស់បុគ្គលឈ្មោះ​ ឈាវ មុន្នីន

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អ្នកជំនាញព្រមានថា ថៃ ប្រឈមកើតរញ្ជួយដីថែមទៀត តែមិនដឹងពេលណានិងកន្លែងណា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ស្ត្រី​វ័យ៦៣​ឆ្នាំ​ម្នាក់នៅមានជីវិត ក្រោយជាប់ក្រោមគំនរបាក់បែក៩១ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម