Connect with us

ព័ត៌មានអន្ដរជាតិ

​អគ្គរដ្ឋអាជ្ញា​កូរ៉េ​​ ​នឹង​បន្ត​​ដាក់​សម្ពាធ​ផ្លូវ​ច្បា​ប់ ប្រឆាំង​​​លោក​ Yoon​ ​ទើប​រួច​ផុត​ពីការឃុំខ្លួន

បានផុស

នៅ

រដ្ឋអាជ្ញាកូរ៉េខាងត្បូងនឹងបន្ត​ដំណើរ​ការ​ផ្លូវ​ច្បាប់​ប្រឆាំង​ ប្រធានាធិបតី Yoon Suk Yeol ដែល​ត្រូវ​បាន​ព្យួរ​អំណាច​ សម្រាប់​ការ​ចោទ​ប្រកាន់​ពី​​បទ​​ «ការបះបោរ​និង​រំលោភ​អំណាច​» បើទោះបីជា ការសម្រេចចិត្តរបស់តុលាការ​​​​​​​​​​​​ក្រុ​ងសេអ៊ូល ​​បញ្ជាឱ្យដោះលែង​​​មេដឹកនាំ​កូរ៉េ​ខាងត្បូង​រូបនេះ បន្ទាប់​ពី​ការ​ឃុំ​ខ្លួន​ជិត​​​២ខែ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ​បាន​រាយការណ៍​​ថា អគ្គរដ្ឋអាជ្ញា លោក Shim Woo-jung បាននិយាយថា លោកគោរពសេចក្តីសម្រេចរបស់តុលាការកាលពីចុងសប្តាហ៍ ប៉ុន្តែមិនយល់ស្របនឹងការវាយតម្លៃរបស់ខ្លួនដែលថា ការប្តឹងផ្តល់​គឺ​ហួស​ពេល​កំណត់ដែលអនុញ្ញាតដោយស្របច្បាប់ ដែលតុលាការបាននិយាយថា បានធ្វើឱ្យការឃុំខ្លួនលោក Yoon ក្នុងពេល​កំពុងជំនុំជម្រះដោយខុសច្បាប់​នោះទេ​។

ប្រធានាធិបតី​កូរ៉េខា​ងត្បូង លោក Yoon Suk Yeol ត្រូវ​បាន​ដោះលែង​​​​កាល​ថ្ងៃសៅរ៍​​ពី​ការ​ឃុំខ្លួន​អាស់​រយៈពេលជិត​​២ខែ​ ​ចាប់​ពីថ្ងៃទី​​១៥ខែ​មករា ហើយ​លោក​ក៏​កំពុង​ប្រឈម​​​ការ​ប្រកាស​សាល​ក្រម​​​​​របស់​តុលាការ​ធម្ម​នុញ្ញ​​​​​ ដែល​ត្រូវ​បាន​គេ​រំពឹង​យ៉ាងខ្លាំងថា​​ «នឹងធ្វើ​ឡើង​នៅសប្តាហ៍​នេះ» ជុំវិញ​​ការ​ចោទ​ប្រកាន់​ទម្លាក់​អំណាច​​​​​​​របស់​រដ្ឋសភា​។​​​

​សេចក្តីរាយការណ៍​របស់​រ៉យទ័រ បាន​ឲ្យ​ដឹង​ថា អគ្គរដ្ឋអាជ្ញា លោក Shim Woo-jung បានប្រាប់អ្នកយកព័ត៌មាននៅពេលសួរថា តើសេចក្តីសម្រេចរបស់តុលាការមានន័យថា ទំនងជាទម្លាក់រឿងក្តីនេះថា៖«ខ្ញុំបានបញ្ជាឱ្យតំណាងអយ្យការធ្វើ​អំណះអំណាងលើវិវាទផ្សេងៗក្នុងអំឡុងពេលសវនាការ ហើយយើងនឹងធ្វើអ្វីគ្រប់យ៉ាងដែលយើងអាចធ្វើបានដើម្បីបន្តការចោទប្រកាន់នេះ»​។

លោក Yoon ត្រូវបាន​ចោទ​ប្រកាន់​​​ជាផ្លូវការ​​​​តាំងពីថ្ងៃទី២០​ខែកុម្ភៈ លើការចោទប្រកាន់ថាគាត់បានដឹកនាំការបះបោរដោយប្រកាសច្បាប់អាជ្ញាសឹកនៅថ្ងៃទី៣​ខែធ្នូ ហើយ​ក្រោម​មក​ប្រហែល​​៦​ម៉ោង ប្រធានាធិបតី​ Yoon បានលុបចោលក្រឹត្យច្បាប់អាជ្ញាសឹក​នោះ​វិញ​​។​

មេធាវីការ​ពារក្តី​របស់​លោក Yoon ​បានដាក់សំណើរសុំលុបចោលការឃុំខ្លួន​នោះ​ ដោយ​ចាត់​ទុក​ថា ជា​ការខុស​ច្បាប់ ព្រោះ​ប្រធានាធិបតី​​​កំពុង​ប្រឈម​​​តុលាការ​ធម្មនុញ្ញ និង​មិនស្ថិតនៅ​ក្រោម​​អង្គភាព​​ខាងក្រោម​នោះទេ ដោយ​​ក្រុម​មេធាវី​បាននិយាយថា សេចក្តីសម្រេចកាលពីថ្ងៃសុក្របង្ហាញថា ករណីប្រឆាំងនឹង Yoon មានហេតុផលនយោបាយ និងមិនមានហេតុផលផ្លូវច្បាប់ទេ៕​

ដោយ​​​​ រ៉ាន់ រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៥ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៥ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម