ព័ត៌មានអន្ដរជាតិ
ព្រះអង្គម្ចាស់លុចសំបួ សោយទិវង្គតទាំងព្រះជន្មវ័យក្មេង ២២ វស្សា ដោយសារជំងឺកម្រមួយ
ព្រះអង្គម្ចាស់ Frederik នៃប្រទេសលុចសំបួ បានសោយទិវង្គតក្នុងព្រះជន្ម ២២ព្រះវស្សា កាលពីថ្ងៃទី ០១ ខែមីនា នៅទីក្រុងប៉ារីស បន្ទាប់ពីទ្រង់ប្រយុទ្ធពេញមួយជីវិត ជាមួយនឹងជំងឺហ្សែនដ៏កម្រមួយ ដែលគេស្គាល់ថាជាជំងឺ POLG mitochondrial
តាមសេចក្តីរាយការណ៍របស់ News.Az ដោយដកស្រង់ពី CNN ព្រះអង្គម្ចាស់ Robert នៃប្រទេសលុចសំបួ បានប្រកាសនៅលើគេហទំព័ររបស់មូលនិធិ POLG ដែលទ្រង់បានចាប់ផ្តើមនៅឆ្នាំ២០២២ ថា «វាគឺជាពេលវេលានៃដួងចិត្តដ៏ធ្ងន់ដែលខ្ញុំ និងភរិយាចង់ជូនដំណឹងដល់អ្នកគ្រប់គ្នា អំពីបុត្រាទ្រង់ ព្រះអង្គម្ចាស់ Frederik ដែលកើតជំងឺ mitochondrial PolG បានទទួលមរណភាពនៅថ្ងៃទី ១ ខែមីនា»។
មូលនិធិបានពិពណ៌នាអំពី POLG ថា ជាជំងឺហ្សែនហ្សែនដែលឆក់យកកោសិកាថាមពលរបស់រាងកាយ ដែលបណ្តាលឲ្យមានដំណើរការខុសប្រក្រតី និងបរាជ័យនៃសរីរាង្គជាច្រើន។ ជំងឺនេះមិនមានការព្យាបាល មិនថា បុត្រាទ្រង់និងមូលនិធិ POLG ប្តេជ្ញាចិត្តក្នុងការស្វែងរកការព្យាបាលដើម្បីជួយសង្រ្គោះអ្នកជំងឺផ្សេងទៀត ពីការរងទុក្ខវេទនាដែល Frederik និងគ្រួសាររបានស៊ូទ្រាំនាពេលកន្លងមក។
តាមសេចក្តីថ្លែងការណ៍បាននិយាយថា ព្រះអង្គម្ចាស់ Frederik ត្រូវគេធ្វើរោគវិនិច្ឆ័យថាមាន POLG នៅអាយុ ១៤ ឆ្នាំ ដែលបណ្តាលឲ្យមានរោគសញ្ញាយ៉ាងទូលំទូលាយ និងប៉ះពាល់ដល់ប្រព័ន្ធសរីរាង្គផ្សេងៗ ដែលធ្វើឲ្យវាពិបាកក្នុងការធ្វើរោគវិនិច្ឆ័យ និងមិនមានការព្យាបាល ។

អត្ថបទ៖ សាង ស្រីល័ក្ខ

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា