ព័ត៌មានអន្ដរជាតិ
ភ្លើងឆេះព្រៃដ៏អាក្រក់បំផុតនៅប្រទេសជប៉ុនរយៈពេល៥០ឆ្នាំនៅតែមានឥទ្ធិពល
ភ្លើងឆេះព្រៃដ៏សាហាវបំផុតរបស់ប្រទេសជប៉ុនក្នុងរយៈពេលជាងកន្លះសតវត្សរ៍មិនធ្លាប់មាន ដោយបានបំផ្លាញព្រៃឈើអស់ជិត៣ពាន់ហិកតា និងបណ្តាលឲ្យមានមនុស្សស្លាប់ម្នាក់ ប៉ុន្តែរហូតដល់ពេលនេះអគ្គិភ័យដ៏មហន្តរាយនេះនៅតែមានឥទ្ធិពលនៅឡើយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១០ខែមីនានេះ។

អភិបាលក្រុង Ofunato លោក Kiyoshi Fuchigami បានប្រាប់សន្និសីទសារព័ត៌មានថា៖«បន្ទាប់ពីការត្រួតពិនិត្យពីលើអាកាស យើងបានវាយតម្លៃថា ភ្លើងលែងបង្កហានិភ័យរីករាលដាលបន្ថែមទៀតហើយ»។
ភ្លើងនេះបានឆាបឆេះនៅលើភ្នំជុំវិញតំបន់ជនបទមួយចាប់តាំងពីថ្ងៃទី២៦ខែកុម្ភៈ ដោយបានសម្លាប់មនុស្សម្នាក់ បំផ្លាញ អគារ២១០ខ្នង និងបង្ខំឱ្យអ្នកស្រុកជាង ៤២០០នាក់ភៀសខ្លួនចេញពីផ្ទះរបស់ពួកគេនៅក្នុងទីក្រុង Ofunato ក្នុងខេត្តIwate ប្រទេសជប៉ុន។
ភ្លើងនេះក៏បានបំផ្លាញផ្ទៃដីប្រហែល២៩០០ហិកតា ដែលស្មើនឹងពាក់កណ្តាលនៃទំហំនៃតំបន់ Manhattan ដែលធ្វើឱ្យវាក្លាយជាភ្លើងឆេះដ៏ធំបំផុតរបស់ប្រទេសជប៉ុនក្នុងរយៈពេលជាង៥០ឆ្នាំ ដែលលើសពី២៧០០ហិកតាដែលត្រូវបានបំផ្លាញដោយភ្លើងក្នុងឆ្នាំ ១៩៧៥នៅលើកោះហុកកៃដូ។

ប្រទេសជប៉ុនបានប្រឈមនឹងរដូវក្តៅដ៏ក្តៅបំផុតបំបែកកំណត់ត្រាកាលពីឆ្នាំមុន ដោយសារការប្រែប្រួលអាកាសធាតុជំរុញឱ្យសីតុណ្ហភាពកើនឡើងជុំវិញពិភពលោក។
ភ្លើងឆេះព្រៃនៅប្រទេសជប៉ុនកើតឡើងញឹកញាប់ស្ទើរក្លាយជាទម្លាប់នៅចន្លោះខែកុម្ភៈដល់ខែឧសភា នៅពេលដែលខ្យល់ស្ងួត និងខ្យល់បក់ខ្លាំងដែលមានប្រហែល១៣០០ករណីក្នុងមួយឆ្នាំៗក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ៕


អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?