ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើងបាញ់មីស៊ីលចូលសមុទ្រលឿង ខណៈអាមេរិក-កូរ៉េខាងត្បូងកំពុងធ្វើសមយុទ្ធ
ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលជាច្រើនគ្រាប់ចូលទៅក្នុងសមុទ្រលឿងនៅថ្ងៃចន្ទទី១០ខែមីនានេះ ស្របពេលដែលកងកម្លាំងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកកំពុងចាប់ផ្ដើមសមយុទ្ធប្រចាំឆ្នាំរួមគ្នា។

អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង (JCS) បានរាយការណ៍ពីការបាញ់មីស៊ីលចេញពីខេត្ត Hwanghae នៃប្រទេសកូរ៉េខាងជើង នៅម៉ោងប្រមាណជា ១និង៥០នាទីរសៀល ម៉ោងក្នុងស្រុក។ យ៉ាងណាមិញ ព័ត៌មានលម្អិតអំពីចំនួនគ្រាប់ ឬរយៈចម្ងាយមិនទាន់ត្រូវបានបង្ហាញនៅឡើយទេ។
JCS បាននិយាយថា ខ្លួនបានពង្រឹងការឃ្លាំមើល និងរក្សាជំហរត្រៀមខ្លួនពេញលេញ ក្រោមកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក។
ជាការកត់សម្គាល់ នេះគឺជាការបាញ់សាកល្បងមីស៊ីលប៉ាលិស្ទិកដំបូងគេរបស់កូរ៉េខាងជើង គិតចាប់តាំងពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ស្បថចូលកាន់តំណែងនៅអាណត្តិទីពីរកាលពីខែមករាឆ្នាំ២០២៥។
សមយុទ្ធប្រចាំឆ្នាំរវាងអាមេរិក និងកូរ៉េខាងត្បូង មានឈ្មោះថា «Freedom Shield» ធ្វើឡើងចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី២០ខែមីនា។ កូរ៉េខាងជើងយល់ថា សមយុទ្ធបែបនេះជាការហាត់សមសម្រាប់ការឈ្លានពាន ហើយបានថ្កោលទោសជាប់លាប់ពួកគេថាជា «ទង្វើបង្កហេតុដ៏គ្រោះថ្នាក់»៕
ដោយ៖ ឈាង
ចុចអាន៖ កូរ៉េខាងជើង៖ សមយុទ្ធអាមេរិក-កូរ៉េខាងត្បូង ជាសកម្មភាពបង្កហេតុដ៏គ្រោះថ្នាក់

-
សន្តិសុខសង្គម៧ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង