ព័ត៌មានអន្ដរជាតិ
លោក ត្រាំ ថា អ៊ុយក្រែន ដូចគ្មានចេតនា ចង់បានសន្តិភាពសោះ
ថ្លែងប្រាប់អ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One ពាក់ព័ន្ធការបើកជំនួយយោធាឲ្យអ៊ុយក្រែនវិញ ពេលភាគីទាំងពីរចុះកិច្ចព្រមព្រៀងរ៉ែជាមួយគ្នាហើយនោះ, ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បញ្ជាក់យ៉ាងច្បាស់ថា អ៊ុយក្រែន ដូចគ្មានចេតនាចង់បានសន្តិភាពជាមួយរុស្ស៊ីសោះ។ នេះបើតាមការចុះផ្សាយរបស់ RT។

លោក ត្រាំ អះអាងបែបនេះកាលពីថ្ងៃអាទិត្យទី៩ខែមីនាឆ្នាំ២០២៥ ពោលគឺមុនកិច្ចពិភាក្សាអាមេរិក-អ៊ុយក្រែន ក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីតដោយនិយាយថា «ជាការពិត ខ្ញុំគិតថាពួកគេនឹងស៊ីញេលើកិច្ចព្រមព្រៀងរ៉ែ ប៉ុន្តែខ្ញុំចង់ឲ្យពួកគេចង់បានសន្តិភាពជាង។ យ៉ាងណាមកទល់ឥឡូវ ពួកគេមិនទាន់បង្ហាញអ្វីឲ្យឈានដល់កម្រិតនោះទេ ប៉ុន្តែខ្ញុំគិតថា ពួកគេនឹងបង្ហាញចេតនានោះប្រហែលនៅ២-៣ថ្ងៃទៀត ហើយនៅទីបំផុត យើងនឹងមានសន្តិភាព»។
ទោះបីជាយ៉ាងណាក៏ដោយ មុននេះដែរ ក្នុងបទសម្ភាសជាមួយសារព័ត៌មាន Fox News លោកត្រាំ បានបោះពាក្យសម្តីវាយប្រហារលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី សាជាថ្មី ដោយនិយាយថា ប្រមុខដឹកនាំអ៊ុយក្រែន យកលុយពីអតីតប្រធានាធិបតី ចូ បៃដិន ស្រួលដូចយកស្ករគ្រាប់ពីកូនក្មេង។

លោកនិយាយថា «ហ្សេលេនស្គី យកលុយចេញពីប្រទេសនេះក្រោមការដឹកនាំរបស់បៃដិន ដូចយកស្ករគ្រាប់ពីកូនង៉ែតទៅហើយ។ វាស្រួលពេក!»។ ទន្ទឹមនោះ លោកត្រាំ រម្លឹកឡើងវិញថា មេដឹកនាំអ៊ុយក្រែន គ្មានដឹងគុណស្រ័យអ្វីទេ ហើយបើលោក ជាប្រធានាធិបតីអាមេរិកឆ្នាំ២០២២ វិបត្តិអ៊ុយក្រែន ក៏មិនធ្ងន់ធ្ងរឈានដល់ដំណាក់កាលនេះដែរ។
កាលពីចុងខែកុម្ភៈ លោក ហ្សេលេនស្គី បានទៅទីក្រុងវ៉ាស៊ីនតោន ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែ ក្នុងគោលបំណងឲ្យអាមេរិកជួយបញ្ចប់សង្គ្រាមជាមួយរុស្ស៊ី ប៉ុន្តែអ្វីៗខុសការគ្រោងទុក ដោយលោក ត្រាំ ចោទហ្សេលេនស្គីថា មិនចេះដឹងគុណដល់ការគាំទ្ររបស់សហរដ្ឋអាមេរិក ឈានដល់ការកើតសង្គ្រាមពាក្យសម្តីយ៉ាងក្តៅគគុកនៅឯសេតវិមាន។

ក្រោយមក ត្រាំ ក៏បញ្ជាឲ្យផ្អាកជំនួយអាមេរិកទៅអ៊ុយក្រែន ទាំងអស់ ជាពិសេសឈប់ផ្តល់ការណ៍សម្ងាត់អំពីរុស្ស៊ីឲ្យទីក្រុងកៀវថែមទៀតផង ដែលធ្វើឲ្យទ័ពលោកហ្សេលេនស្គី ជួបបញ្ហាប្រឈមដ៏ធំនៅសមរភូមិ។
យ៉ាងណា មកដល់ថ្ងៃអាទិត្យ លោក ត្រាំ ហាក់ធ្វើឲ្យស្ថានការណ៍ចុះត្រជាក់បន្តិចដោយបង្ហើបពីបំណង បើកការចែករំលែកព័ត៌មានសម្ងាត់ជាមួយអ៊ុយក្រែនឡើងវិញ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោក ត្រាំ ប្រកាសថា អាមេរិកជិតបើកការផ្ដល់ព័ត៌មានចារកម្មឲ្យអ៊ុយក្រែនវិញហើយ

-
សន្តិសុខសង្គម១ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៦ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល