ព័ត៌មានអន្ដរជាតិ
ជនជាតិសិង្ហបុរីដែលអត់ការងារធ្វើ នឹងទទួលបានប្រាក់ឧបត្ថម្ភ ៤ ៥០០ដុល្លារ
ចាប់ពីពាក់កណ្ដាលខែមេសាឆ្នាំ២០២៥តទៅ រដ្ឋាភិបាលសិង្ហបុរីនឹងអនុវត្តគម្រោង SkillsFuture Jobseeker Support ដើម្បីផ្តល់ជំនួយហិរញ្ញវត្ថុដល់ពលរដ្ឋដែលអត់ការងារធ្វើ ដោយក្នុងម្នាក់ៗអាចទទួលបានរហូតដល់ ៤ ៥០០ដុល្លារសម្រាប់រយៈពេល៦ខែ។

យោងតាមរដ្ឋាភិបាលសិង្ហបុរី ពលរដ្ឋដែលមានអាយុចាប់ពី ២១ឆ្នាំឡើងទៅ មានសិទ្ធិដាក់ស្នើប្រាក់ឧបត្ថម្ភនេះ ប្រសិនបើពួកគេធ្លាប់មានប្រវត្តិធ្វើការយ៉ាងហោចណាស់៦ខែ ហើយមានប្រាក់ចំណូលប្រចាំខែជាមធ្យម ៥ ០០០ដុល្លារសិង្ហបុរី ឬតិចជាងនេះក្នុងអំឡុងពេលធ្វើការ។
ពួកគេត្រូវតែគ្មានការងារធ្វើយ៉ាងហោចណាស់មួយខែ ដោយសារហេតុផលសមរម្យ ដូចជា ការកាត់បន្ថយបុគ្គលិករបស់ក្រុមហ៊ុន ការបិទអាជីវកម្ម ឬការបញ្ឈប់ដោយសារបញ្ហាសុខភាព។
មួយវិញទៀត អចលនទ្រព្យដែលពួកគេស្នាក់នៅក៏ត្រូវមានតម្លៃប្រចាំឆ្នាំ ៣១ ០០០ដុល្លារសិង្ហបុរី ឬតិចជាងនេះ។ ការទទួលប្រាក់ឧបត្ថម្ភ នឹងត្រូវបញ្ឈប់នៅពេលដែលពួកគេរកការងារបានធ្វើ។
ទេសរដ្ឋមន្ត្រីក្រសួងធនធានមនុស្សសិង្ហបុរី លោក Koh Poh Koon បាននិយាយថា ថវិកាប្រហែល ២០០លានដុល្លារនឹងត្រូវបែងចែកសម្រាប់គម្រោងនេះ ចំពោះការគាំទ្រពលរដ្ឋប្រហែល ៦០ ០០០នាក់ក្នុងមួយឆ្នាំៗ ឬច្រើនជាង ៦០% នៃអ្នកដែលមិនមានការងារធ្វើ៕
ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ