Connect with us

ព័ត៌មានអន្ដរជាតិ

កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ

បានផុស

នៅ

មកដល់ព្រឹកថ្ងៃអង្គារទី១១ខែមីនា អគ្គិភ័យនៅលើកប៉ាល់ដឹកប្រេងឥន្ធនៈយន្តហោះ មិនទាន់រលត់ឡើយ ក្រោយឧទ្ទវហេតុបុកជាមួយកប៉ាល់ដឹកទំនិញយ៉ាងរន្ធត់ នៅសមុទ្រខាងជើង ក្បែរឆ្នេរភាគខាងកើតប្រទេសអង់គ្លេស បណ្តាលឲ្យធ្លាយប្រេងនិងសារធាតុគីមី បង្កហានិភ័យធ្ងន់ធ្ងរ។

(រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ BBC, កប៉ាល់ទាំងពីរមានមនុស្សចំនួន៣៧នាក់នៅលើនោះ ប៉ុន្តែ៣៦នាក់ត្រូវបានសង្គ្រោះ ដ្បិតមានម្នាក់កំពុងបាត់ខ្លួនក៏ដោយ។

កប៉ាល់ដឹកប្រេង MV Stena Immaculate ដោតទង់ជាតិអាមេរិក កំពុងចតនៅសមុទ្រក្បែរទីក្រុង Hull ពេលកប៉ាល់ដឹកទំនិញ Solong ដោតទង់ជាតិព័រទុយហ្គាល់ បើកមកបុកយ៉ាងពេញទំហឹងនៅម៉ោងប្រហែល ៩:៥០នាទី (ម៉ោងនៅអង់គ្លេស) បណ្តាលឲ្យកប៉ាល់ទាំងពីរឆាបឆេះ និងធ្វើឲ្យធ្លាយកំពប់ប្រេងឥន្ធនៈយន្តហោះយ៉ាងច្រើន ចូលទៅក្នុងសមុទ្រ។

(រូបថត៖ Reuters)

MV Stena Immaculate គឺជាកប៉ាល់ដំណើរការដោយក្រុមហ៊ុន Crowley Maritime ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក និងមានសហម្ចាស់ជាមួយក្រុមហ៊ុន Swedish Stena Bulk។ វាបានចូលចតបន្ទាប់ពីធ្វើដំណើរមកពីប្រទេសក្រិក ខណៈកប៉ាល់ Solong កំពុងដឹកទំនិញពីទីក្រុង Grangemouth នៃប្រទេសស្កុតឡែន ឆ្ពោះទៅកាន់ទីក្រុង Rotterdam នៃប្រទេសហូឡង់។ កប៉ាល់ Solong ត្រូវគេរាយការណ៍ថា មានដឹកសារធាតុសូដ្យូមស៊ីយ៉ានុត១៥កុងតឺន័រ ដែលនោះគឺជាសារធាតុគីមីមានជាតិពុលខ្ពស់ ដែលគេយកទៅប្រើប្រាស់ក្នុងការជីកយករ៉ែមាស និងផលិតកម្មគីមី។

ការបុកគ្នានេះ ធ្វើឲ្យធុងផ្ទុកទំនិញនៅលើកប៉ាល់ Stena Immaculate បែក បណ្តាលឲ្យមានការកំពប់ប្រេងឥន្ធនៈយន្តហោះ បង្កផលប៉ះពាល់ភ្លាមៗទៅលើជីវិតសមុទ្រ ចំណែកការបញ្ចេញសារធាតុសូដ្យូមស៊ីយ៉ានុតពីកប៉ាល់ Solong កំពុងបង្កគ្រោះថ្នាក់ដល់បរិស្ថាននិងសុខភាពមនុស្សយ៉ាងធ្ងន់ធ្ងរ។

(រូបថត៖ Reuters)

ពាក់ព័ន្ធករណីនេះ អាជ្ញាធរ រួមទាំងឆ្មាំសមុទ្រចក្រភពអង់គ្លេស បានបើកការស៊ើបអង្កេតរកមូលហេតុពិតនៃការបុកគ្នា ខណៈបឋមគេចង្អុលទៅកំហុសរបស់កាពីទែនកប៉ាល់, កំហុសប្រព័ន្ធបើកបរស្វ័យប្រវត្តិ និងបញ្ហាអាកាសធាតុ ជាពិសេសអ័ព្ទក្រាស់។

ទន្ទឹមនោះដែរ ទីភ្នាក់ងារបរិស្ថាន កំពុងតាមដានស្ថានភាពដើម្បីវាយតម្លៃ និងកាត់បន្ថយហានិភ័យនៃការបំពុល៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម