Connect with us

ព័ត៌មានអន្ដរជាតិ

ជនជាតិឥណ្ឌាជិត៣០០នាក់ធ្វើមាតុភូមិនិវត្តន៍ ​ក្រោយ​ពី​សង្គ្រោះ​ពីCall-Center នៅមីយ៉ាន់ម៉ា

បានផុស

នៅ

ប្រជាជនឥណ្ឌាជិត៣០០នាក់​បាន​ធ្វើមាតុភូមិនិវត្តន៍តាមច្រក​ប្រទេសថៃកាលពីថ្ងៃចន្ទ បន្ទាប់ពីត្រូវបានដោះលែងពី Call-Center ក្នុងប្រទេសមីយ៉ាន់ម៉ា ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដើម្បីបិទប្រតិបត្តិការបោកប្រាស់តាមអ៊ីនធឺណិតខុសច្បាប់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១១ខែមីនានេះ។

(រូបភាព៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជ្ញាធរក្នុងប្រទេសមីយ៉ាន់ម៉ា ក្រោមសម្ពាធពីសម្ព័ន្ធមិត្តចិនបានបង្រ្កាបក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ លើក្រុមឆបោក ដែល​រីកដុះដាលនៅតំបន់ព្រំដែនគ្មានច្បាប់ទាំងនេះ។ ក្នុងប្រតិបត្តិការនេះកម្មករប្រហែល៧០០០នាក់មកពីប្រទេសចំនួន២ យ៉ាង​​តិចត្រូវបានដោះលែងដែលភាគច្រើនជាជនជាតិចិន ប៉ុន្តែមនុស្សជាច្រើនកំពុងស្ថិតក្នុងស្ថានភាពលំបាកនៅក្នុងជំរុំបណ្តោះអាសន្ននៅព្រំដែនមីយ៉ាន់ម៉ា-ថៃ។

ក្នុងដំណើរការធ្វើមាតុភូមិនិវត្តន៍នេះ រដ្ឋាភិបាលឥណ្ឌាបានបញ្ជូនយន្តហោះដឹកជញ្ជូន C-17 ដើម្បីដឹកបុរស២៦៦ នាក់និងស្ត្រី១៧នាក់នៅក្នុងជើងទីមួយ និងជើងទីពីរដែល​មានពលរដ្ឋខ្លួន២៥៧នាក់នៅថ្ងៃអង្គារនេះ។ ចំណែកប្រទេសចិនបានធ្វើមាតុភូមិនិវត្តន៍ជនជាតិរបស់ខ្លួនជាង ២០០០នាក់​រួច​មក​ហើយ​ តាមរយៈប្រទេសថៃចាប់តាំងពីប្រទេសទាំងបីបានចាប់ផ្តើមការបង្ក្រាបក្រុមឆបោកនេះកាលពីចុងខែមុន។

(រូបភាព៖ AP)

គួរបញ្ជាក់ថា Call-Center ​បានរីករាលដាល​នៅ​តាម​តំបន់​ព្រំដែន​របស់​មីយ៉ាន់ម៉ា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ដែល​ជា​ផ្នែក​មួយ​នៃ​ឧស្សាហកម្ម​ឧក្រិដ្ឋកម្ម​ដែល​មាន​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។

ពលករបរទេសរាប់ពាន់នាក់ ធ្វើការនៅក្នុងកន្លែងឆបោកទាំងនេះ ដោយបានអូសទាញជនរងគ្រោះផ្សេងទៀតតាមប្រព័ន្ធផ្សព្វផ្សាយសង្គមតាមរយៈរឿងស្នេហា ឬការវិនិយោគបោកប្រាស់។

កម្មករ​ជាច្រើន​និយាយ​ថា ពួកគេ​ត្រូវ​បាន​គេ​បោក​បញ្ឆោត​ឱ្យ​ចូល​ធ្វើការ ហើយ​រង​ការ​វាយដំ និង​ការ​បំពាន។ ប៉ុន្តែរហូតមកដល់ពេលនេះ ប្រទេសចិនបានចាត់ទុកកម្មករដែលធ្វើមាតុភូមិនិវត្តន៍របស់ខ្លួនថាជាជនសង្ស័យឧក្រិដ្ឋជន ដោយបានដាក់ខ្នោះពួកគេពេលត្រឡប់ទៅប្រទេសចិនវិញ៕

(រូបភាព៖ AP)
(រូបភាព៖ AP)
(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៥៩ នាទីutes មុន

​យោធា​មីយ៉ាន់ម៉ា​​បាញ់​ប្រហារតាមអាកាស​សម្លាប់មនុស្ស២៦នាក់

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

Apple ដឹកជញ្ជូន​ iPhone តាមយន្តហោះ ៦០០ តោន ពីឥណ្ឌាទៅអាមេរិក

ជីវិតកម្សាន្ដ២ ម៉ោង មុន

កម្មវិធី​ទូរទស្សន៍​ចិនរង​ការ​រិះ​គន់ខ្លាំង​ ដែល​តម្រូវ​ឲ្យ​ជន​រង​គ្រោះ​​ក្នុង​ការ​ចាប់ជំរិត​នៅមីយ៉ាន់​ម៉ា ​ដើរ​តួ​​ធ្វើត្រាប់​

អាវុធហត្ថខេត្តកំពង់ស្ពឺ
សន្តិសុខសង្គម២ ម៉ោង មុន

មេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺ ត្រៀមកម្លាំងរួចជាស្រេចដើម្បីចូលរួមការពារសន្តិសុខសណ្តាប់​ធ្នាប់ និងសង្គ្រោះពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំ

ជីវិតកម្សាន្ដ២ ម៉ោង មុន

តារាឆ្នើម​តៃវ៉ាន់ Ning Chang ខាតឡុងចុង​អស់​រាប់​លាន​ដុល្លារ ពេលផ្សារហ៊ុនធ្លាក់​ថ្លៃ​

លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ត្រាំ ផ្អាកពន្ធគយបដិការ ៩០ ថ្ងៃ ប៉ុន្តែដំឡើងលើចិនដល់ ១២៥ ភាគរយ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

មេទ័ពអ៊ុយក្រែន ថា ទាល់តែ ១ខែកែនទាហានបាន ៣០ ០០០នាក់ ទើបតតាំងជាមួយរុស្ស៊ីបាន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ត្រាំ បញ្ជា​ឲ្យ​អ៊ីស្រាអែល​ត្រៀម​​ទ័ព​ប្រយុទ្ធ បើ​កិច្ចចរចា​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់​មិន​ជោគជ័យ

ព័ត៌មានជាតិ១១ ម៉ោង មុន

លោក ហ្សង់ ហ្វ្រង់ស័រ តាន់៖ រដ្ឋាភិបាលនឹងបន្តដុតដៃដុតជើងទាក់ទង ពន្យល់បំភ្លឺ និងបញ្ចុះបញ្ចូលអាមេរិកកុំឱ្យអនុវត្តពន្ធគយថ្មីលើកម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

មេទ័ពអ៊ុយក្រែន អះអាង បាញ់កម្ទេចយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី តម្លៃ ១០០លានដុល្លារ 

Sokha Hotels

ព័ត៌មានពេញនិយម