Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ នឹងឲ្យជំនួយអ៊ុយក្រែនវិញ បើកិច្ចប្រជុំនៅអារ៉ាប៊ីសាអូឌីត ទទួលបានផ្លែផ្កា

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio បានបញ្ជាក់យ៉ាងច្បាស់ថា រដ្ឋបាលលោក ត្រាំ នឹងឲ្យជំនួយទៅអ៊ុយក្រែនវិញ ប្រសិនបើកិច្ចពិភាក្សានៅប្រទេសអារ៉ាប៊ីសាអូឌីត ទទួលបានផ្លែផ្កា។

រដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Rubio ថ្លែងយ៉ាងដូច្នេះទៅកាន់អ្នកកាសែត មុនគណៈប្រតិភូអាមេរិក-អ៊ុយក្រែន ជួបប្រជុំគ្នាកម្រិតខ្ពស់ ស្វែងរកដំណោះស្រាយឈានទៅរកការបញ្ចប់សង្គ្រាមជាមួយរុស្ស៊ី។

កាលពីដើមខែនេះ លោក ត្រាំ បញ្ជាឲ្យផ្អាកជំនួយអាមេរិកទៅអ៊ុយក្រែនទាំងអស់ ជាពិសេសឈប់ផ្តល់ការណ៍សម្ងាត់អំពីរុស្ស៊ីឲ្យទីក្រុងកៀវថែមទៀតផង បន្ទាប់ពីការទាស់សម្តីគ្នាបែកផ្សែងនៅសេតវិមានជាមួយប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (រូបថត៖ Reuters)

ការផ្អាកជំនួយទាំងនោះ ធ្វើឲ្យកងទ័ពអ៊ុយក្រែន ជួបបញ្ហាប្រឈមធំបំផុត ក្នុងសមរភូមិប្រយុទ្ធជាមួយកងកម្លាំងរបស់លោក ពូទីន ប៉ុន្តែមកដល់ថ្ងៃចន្ទទី១០ខែមីនាឆ្នាំ២០២៥ លោក Rubio ចេញមុខអះអាងថា ទីក្រុងកៀវអាចបានជំនួយវិញ បើជំនួបពិភាក្សានៅអារ៉ាប៊ីសាអូឌីត ពិតជាទទួលបានផ្លែផ្កាមែន។

តាមការចុះផ្សាយរបស់ Washington Post, លោក Rubio បានប្រាប់ទៅអ្នកយកព័ត៌មាន អំពីលទ្ធភាពដែលរដ្ឋបាល ត្រាំ អាចនឹងបន្តការគាំទ្រផ្នែកយោធានិងចារកម្មឲ្យទៅអ៊ុយក្រែនវិញ ប្រសិនបើមេដឹកនាំពួកគេ ប្តេជ្ញាចិត្តចំពោះដំណើរការសន្តិភាពក្នុងអំឡុងពេលកិច្ចប្រជុំ។ ការផ្អាកជំនួយដំបូង គឺដោយសារតែអាមេរិកយល់ឃើញថា អ៊ុយក្រែនមិនបានប្តេជ្ញាចិត្តក្នុងការចរចាដើម្បីបញ្ចប់សង្រ្គាមរយៈពេល៣ឆ្នាំ ប៉ុន្តែប្រសិនដូរចិត្តគំនិត គោលនយោបាយរបស់អាមេរិកក៏ប្រហែលជានឹងដូរដែរ។

រដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio (រូបថត៖ Reuters)

សូមជម្រាបថា កិច្ចប្រជុំរបស់លោក Rubio នឹងក្លាយជាជំនួបលើកដំបូងរបស់គាត់ ជាមួយមន្ត្រីជាន់ខ្ពស់អ៊ុយក្រែន ចាប់តាំងពីរឿងហេតុនៅការិយាល័យពងក្រពើ រវាងលោក ត្រាំ និងហ្សេលេនស្គី។

ក្នុងកិច្ចប្រជុំនេះដែរ គណៈប្រតិភូអ៊ុយក្រែននឹងដឹកនាំដោយជំនួយការកំពូលរបស់លោកហ្សេលេនស្គីគឺលោក Andriy Yermak រួមជាមួយរដ្ឋមន្ត្រីការបរទេស Andrii Sybiha, រដ្ឋមន្ត្រីការពារជាតិ Rustem Umerov និងអនុប្រធានការិយាល័យប្រធានាធិបតី Pavlo Palisa ចំណែកភាគីអាមេរិកគឺដឹកនាំដោយលោក Rubio រួមជាមួយទីប្រឹក្សាសន្តិសុខជាតិសេតវិមានលោក Michael Waltz និងបេសកជនមជ្ឈិមបូព៌ាលោក Steve Witkoff។

ទោះបីជាយ៉ាងណាក៏ដោយ លោក ហ្សេលេនស្គី នឹងមិនចូលរួមកិច្ចប្រជុំនេះទេ ប៉ុន្តែលោកនឹងជួបជាមួយព្រះអង្គម្ចាស់ Mohammed bin Salman ក្នុងទីក្រុង រីយ៉ាដ វិញ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ បេសកជនលោក Trump៖ Zelenskyy សុំទោសប្រធានាធិបតីអាមេរិក រួចហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

Apple ដឹកជញ្ជូន​ iPhone តាមយន្តហោះ ៦០០ តោន ពីឥណ្ឌាទៅអាមេរិក

ជីវិតកម្សាន្ដ៥៣ នាទីutes មុន

កម្មវិធី​ទូរទស្សន៍​ចិនរង​ការ​រិះ​គន់ខ្លាំង​ ដែល​តម្រូវ​ឲ្យ​ជន​រង​គ្រោះ​​ក្នុង​ការ​ចាប់ជំរិត​នៅមីយ៉ាន់​ម៉ា ​ដើរ​តួ​​ធ្វើត្រាប់​

អាវុធហត្ថខេត្តកំពង់ស្ពឺ
សន្តិសុខសង្គម១ ម៉ោង មុន

មេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺ ត្រៀមកម្លាំងរួចជាស្រេចដើម្បីចូលរួមការពារសន្តិសុខសណ្តាប់​ធ្នាប់ និងសង្គ្រោះពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំ

ជីវិតកម្សាន្ដ១ ម៉ោង មុន

តារាឆ្នើម​តៃវ៉ាន់ Ning Chang ខាតឡុងចុង​អស់​រាប់​លាន​ដុល្លារ ពេលផ្សារហ៊ុនធ្លាក់​ថ្លៃ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មេទ័ពអ៊ុយក្រែន អះអាង បាញ់កម្ទេចយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី តម្លៃ ១០០លានដុល្លារ 

លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ត្រាំ ផ្អាកពន្ធគយបដិការ ៩០ ថ្ងៃ ប៉ុន្តែដំឡើងលើចិនដល់ ១២៥ ភាគរយ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

មេទ័ពអ៊ុយក្រែន ថា ទាល់តែ ១ខែកែនទាហានបាន ៣០ ០០០នាក់ ទើបតតាំងជាមួយរុស្ស៊ីបាន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ត្រាំ បញ្ជា​ឲ្យ​អ៊ីស្រាអែល​ត្រៀម​​ទ័ព​ប្រយុទ្ធ បើ​កិច្ចចរចា​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់​មិន​ជោគជ័យ

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក ហ្សង់ ហ្វ្រង់ស័រ តាន់៖ រដ្ឋាភិបាលនឹងបន្តដុតដៃដុតជើងទាក់ទង ពន្យល់បំភ្លឺ និងបញ្ចុះបញ្ចូលអាមេរិកកុំឱ្យអនុវត្តពន្ធគយថ្មីលើកម្ពុជា

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ត្រាំ រងការចោទប្រកាន់​ «​ក្រឡុកទីផ្សារ​ហ៊ុន» ជុំវិញភាពមិនប្រាកដប្រជានៃពន្ធ

Sokha Hotels

ព័ត៌មានពេញនិយម