ព័ត៌មានអន្ដរជាតិ
ឧទ្ធម្ភាគចក្រពេទ្យធ្លាក់នៅរដ្ឋ Mississippi បណ្តាលឲ្យស្លាប់៣នាក់
មនុស្ស៣នាក់ដែលជាអ្នកបើកបរ និងបុគ្គលិកមន្ទីរពេទ្យពីរនាក់បានស្លាប់ បន្ទាប់ពីឧទ្ធម្ភាគចក្រពេទ្យបានធ្លាក់នៅក្នុងរដ្ឋ Mississippi សហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី១១ខែមីនានេះ។

ឧទ្ធម្ភាគចក្រពេទ្យមួយគ្រឿងបានធ្លាក់នៅតំបន់ដែលមានព្រៃឈើយ៉ាងក្រាស់ នៅភាគខាងត្បូងនៃ ឧទ្យានជាតិ Natchez Trace Parkway និងភាគខាងជើងនៃផ្លូវ Pipeline Road នៅតំបន់ Madison County ក្នុងរដ្ឋ Mississippi នៅម៉ោងប្រហែល១២:៣០យប់ កាលពីថ្ងៃចន្ទ ទី១០ខែមីនា។
ការធ្លាក់នេះបានសម្លាប់មនុស្សទាំងអស់នៅលើឧទ្ធម្ភាគចក្រដែលហោះហើរដោយគ្មានអ្នកជំងឺនៅលើឧទ្ធម្ភាគចក្រនោះទេ។ ក្រុមគ្រួសារជនរងគ្រោះទាំងបីត្រូវបានជូនដំណឹង ប៉ុន្តែអាជ្ញាធរមិនបានបញ្ចេញឈ្មោះអ្នកស្លាប់ឡើយទេ ដើម្បីការពារឯកជនភាពរបស់ពួកគេ។
គួរបញ្ចាក់ថា នេះជាការឧទ្ធម្ភាគចក្រពេទ្យនេះលើកដំបូងក្នុងរយៈពេល២៩ឆ្នាំដែលសេវាសង្គ្រោះបន្ទាន់ AirCare ត្រូវបានដំណើរការ។ មិនទាន់មានរបាយការណ៍ជាក់លាក់ពីមូលហេតុនៃការធ្លាក់នេះនោះទេ ប៉ុន្តែរដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA) និងក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិ (NTSB) នឹងស៊ើបអង្កេតការធ្លាក់នេះ៕


អត្ថបទ៖ ប៊ុន សុភាព

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ២២ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា