ព័ត៌មានអន្ដរជាតិ
អតីតប្រធានាធិបតីហ្វីលីពីន លោក Duterte ត្រូវបានចាប់ខ្លួន ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
អតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte ត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិ Ninoy Aquino នៅថ្ងៃអង្គារទី១១ខែមីនានេះ ជុំវិញដីកាដែលចេញដោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC)។

លោក Duterte បានក្លាយជាប្រមុខរដ្ឋហ្វីលីពីនដំបូងគេដែលត្រូវបានចាប់ខ្លួនតាមរយៈដីការបស់តុលាការអន្តរជាតិ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Rappler បច្ចុប្បន្ន លោក Duterte ត្រូវបានចាប់ឃុំខ្លួនរួចហើយ។
លោក Duterte ប្រឈមមុខនឹងសំណុំរឿងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ នៅចំពោះមុខតុលាការអន្តរជាតិជុំវិញសង្គ្រាមគ្រឿងញៀនរបស់លោក ដែលបានសម្លាប់មនុស្សជិត ៣០ ០០០នាក់។ នេះបើយោងតាមចំនួនសរុបដោយក្រុមសិទ្ធិមនុស្ស ប៉ុន្តែមានសេចក្តីរាយការណ៍ខ្លះបង្ហាញថា សង្គ្រាមប្រឆាំងគ្រឿងញៀនរបស់លោក គឺសម្លាប់មនុស្សអស់ជាង៦០០០នាក់។
មុនពេលចាប់ខ្លួន អតីតប្រធានាធិបតីរូបនេះ ត្រូវបានជូនដំណឹងជាមុនដោយប៉ូលិស Interpol បន្ទាប់ពីការចេញដីការបស់ ICC។
លោក Duterte គឺជាអ្នកនយោបាយ ដែលបានកាន់តំណែងជាប្រធានាធិបតីទី១៦នៃប្រទេសហ្វីលីពីន ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២២។ មុនពេលលោកកាន់តំណែងជាប្រធានាធិបតី លោកជាអភិបាលក្រុង Davao អស់រយៈពេលជាង ២២ឆ្នាំ ដែលត្រូវបានគេស្គាល់សម្រាប់ជំហរតឹងរ៉ឹងលើឧក្រិដ្ឋកម្ម និងសង្រ្គាមដ៏ចម្រូងចម្រាសរបស់គាត់ស្តីពីគ្រឿងញៀន។
លោក Duterte កើតនៅថ្ងៃទី២៨ខែមីនាឆ្នាំ១៩៤៥ នៅទីក្រុង Maasin រដ្ឋ Leyte ហើយក្រោយមកបានផ្លាស់ទៅរស់នៅក្រុង Davao ជាកន្លែងដែលអាជីពនយោបាយរបស់គាត់បានរីកចម្រើន។
ក្នុងនាមជាប្រធានាធិបតី លោក Duterte បានអនុវត្តគោលនយោបាយយ៉ាងម៉ឺងម៉ាត់ជាទីបំផុត រួមទាំងសង្គ្រាមប្រឆាំងគ្រឿងញៀន ដែលបានទាក់ទាញការរិះគន់ពីអន្តរជាតិចំពោះការរំលោភសិទ្ធិមនុស្ស។ លោកក៏បានបន្តគោលនយោបាយការបរទេសឯករាជ្យ ដោយពង្រឹងទំនាក់ទំនងជាមួយចិន និងរុស្ស៊ី ស្របពេលដែលហ្វីលីពីនឃ្លាតឆ្ងាយពីសហរដ្ឋអាមេរិក។
រដ្ឋបាលរបស់លោកបានផ្តោតលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្រោមកម្មវិធី «កសាង កសាង កសាង (Build, Build, Build)» និងបានអនុម័តច្បាប់សំខាន់ៗ រួមទាំងការសិក្សានៅមហាវិទ្យាល័យដោយឥតគិតថ្លៃ និងការថែទាំសុខភាពជាសកល៕

ដោយ៖ ឈាង

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង