Connect with us

ព័ត៌មានអន្ដរជាតិ

លោក Duterte សួរថា លោកខុសអី ហើយប្រើ​ច្បាប់​អ្វី​មក​ចាប់​ខ្លួន​គាត់?​

បានផុស

នៅ

យោង​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន GMA ក្នុង​អំឡុង​ពេល​ត្រូវ​​គេ​ចាប់​ខ្លួន អតីតប្រធានាធិបតី​ហ្វីលីពីនលោក Rodrigo Duterte នៅ​ថ្ងៃអង្គារ​ទី​១១​ខែ​មីនា​នេះ​បានចោទសួរ​រក​ហេតុផល​​ដែល​គាត់ត្រូវបាន​គេ​ឃុំខ្លួននៅឯមូលដ្ឋានទ័ពអាកាស Villamor។

លោក Rodrigo Duterte (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Duterte បាន​​​លើក​ឡើង​ថា៖ «តើ​អ្វី​ជា​ច្បាប់ និង​អ្វី​ជា​ឧក្រិដ្ឋកម្ម​ដែល​ខ្ញុំ​បាន​ប្រព្រឹត្ត​? សូមបង្ហាញមកខ្ញុំឥឡូវនេះអំពីមូលដ្ឋានច្បាប់សម្រាប់​វត្តមាន​ខ្ញុំ​នៅទីនេះ។ ជាក់ស្តែង ខ្ញុំត្រូវបានគេនាំមកទីនេះ មិនមែនជាឆន្ទៈរបស់ខ្ញុំទេ វាជារបស់អ្នកផ្សេង។ ប្រសិនបើមិនមែនជាអ្នកផ្សេងទេ ប្រហែលជាអ្នក ព្រោះនេះជារចនាសម្ព័ន្ធរបស់អ្នក។ ដូច្នេះ អ្នក​ត្រូវ​តែ​ឆ្លើយ​ឥឡូវ​នេះ​សម្រាប់​ការ​ដកហូត​សិទ្ធិ​សេរីភាព»។

នៅលើ​បណ្ដាញ​សង្គម​ Instagram អ្នក​នាង Veronica “Kitty” Duterte ដែល​ជា​កូន​ស្រី​របស់​លោក Duterte បានចែករំលែករូបថតឪពុកដែល​កំពុងអង្គុយនៅក្នុងបន្ទប់​នៃ​មូលដ្ឋាន​ទ័ពអាកាស Villamor ជាមួយនឹង​​អត្ថាធិប្បាយ​ថា៖ «ការឃុំខ្លួនខុសច្បាប់។ គ្មាន​ដីកា​ចាប់​ខ្លួន»។

អតីតរដ្ឋមន្ត្រី​ប្រចាំ​វិមាន​ប្រធានាធិបតី​លោក Salvador Medialdea ដែលនៅទីនោះជាមួយគ្រួសារ​លោក Duterte បាន​ប្រាប់​ថា អតីតប្រធានាធិបតីមិន​ទាំង​ដឹង​ផង​​ថា​មាន​ដីកា​ចាប់​ខ្លួន​ប្រឆាំង​នឹង​រូប​លោកបែប​នេះ​សោះ។

កាលពីព្រឹកថ្ងៃអង្គារ ការិយាល័យ​ប្រធានាធិបតី​ហ្វីលីពីន បានបញ្ជាក់ថា លោក Duterte ស្ថិតនៅ​ក្រោមការឃុំឃាំង​របស់អាជ្ញាធរ ដោយនិយាយថា អគ្គរដ្ឋអាជ្ញាមកពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានចេញដីកាចាប់ខ្លួនអតីតប្រធានាធិបតី នៅពេលដែលលោក​ត្រឡប់​មក​ពី​ទីក្រុង​ហុងកុង​ទៅ​កាន់​ទីក្រុងម៉ានីល។

សូមបញ្ជាក់​ថា អតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte ត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិ Ninoy Aquino ជុំវិញដីកាដែលចេញដោយ ICC។

លោក Duterte ប្រឈមមុខនឹងសំណុំរឿងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ នៅចំពោះមុខតុលាការអន្តរជាតិជុំវិញសង្គ្រាមគ្រឿងញៀនរបស់លោក ដែលបានសម្លាប់មនុស្សជិត ៣០ ០០០​នាក់។ នេះបើយោងតាមចំនួនសរុបដោយក្រុមសិទ្ធិមនុស្ស ប៉ុន្តែ​មាន​សេចក្តីរាយការណ៍ខ្លះ​បង្ហាញ​ថា សង្គ្រាម​ប្រឆាំងគ្រឿងញៀនរបស់​លោក គឺសម្លាប់​មនុស្ស​អស់​ជាង​​៦០០០​នាក់។

លោក Rodrigo Duterte (រូបថត៖ Instagram)

ការ​ចាប់​ខ្លួន​លោក Duterte បាន​ក្លាយ​ជា​ការ​ជជែក​ដេញដោល​គ្នា​​ ព្រោះ​តែ​បើ​តាម​សេចក្ដី​រាយការណ៍​នា​ពេល​កន្លង​មក ហ្វីលីពីនបានដកខ្លួនចេញពីលក្ខន្តិកៈទីក្រុងរ៉ូម ដែលជាសន្ធិសញ្ញាបង្កើត ICC តាំង​ពី​ឆ្នាំ២០១៩​មក​ម៉្លេះ បន្ទាប់ពីសាលាក្តីដែលមានមូលដ្ឋាននៅទីក្រុងឡាអេបានចាប់ផ្តើមការស៊ើបអង្កេតលើសង្រ្គាមគ្រឿងញៀនរបស់រដ្ឋបាល​លោក Duterte៕

ដោយ៖ ឈាង

ចុចអាន៖ អតីត​ប្រធានាធិបតី​ហ្វីលីពីន លោក Duterte ត្រូវ​​បាន​ចាប់​ខ្លួន ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៣ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

លោក ជួន ណារិន្ទ
សន្តិសុខសង្គម៥ ម៉ោង មុន

លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយក​ដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ

ព័ត៌មានជាតិ២ ម៉ោង មុន

ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ខេត្តថៃចំនួន២ នៅភាគខាងជើង កើតរញ្ជួយដីកម្រិតស្រាលជាង ២០លើក ត្រឹមមួយព្រឹក

Sokha Hotels

ព័ត៌មានពេញនិយម