Connect with us

ព័ត៌មានអន្ដរជាតិ

លោក Rubio ប្រាប់ឲ្យទាំងរុស្ស៊ីនិងអ៊ុយក្រែន ត្រូវតែធ្វើសម្បទាន ដើម្បីសន្តិភាព 

បានផុស

នៅ

មុនជួបជាមួយគណៈប្រតិភូដែលធ្វើដំណើរមកពីទីក្រុងកៀវសម្រាប់កិច្ចពិភាក្សានៅឯប្រទេសអារ៉ាប៊ីសាអូឌីត រដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio បានប្រាប់ទៅអ្នកកាសែតតាមផ្លូវទៅកាន់ទីក្រុង Jeddah កាលពីថ្ងៃចន្ទទី១០ខែមីនាឆ្នាំ២០២៥ថា បើអ៊ុយក្រែន ចង់ចរចារកសន្តិភាពជាមួយរុស្ស៊ីមែន ពួកគេត្រូវទទួលស្គាល់ថា ទឹកដីដែលរុស្ស៊ីដណ្តើមយកបានហើយនោះ គឺមិនអាចវិលត្រឡប់មកវិញទេ ចំណែកភាគីរុស្ស៊ីឯណោះក៏ត្រូវធ្វើសម្បទានដែរ។

រដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដ្បិតមិនបកស្រាយលម្អិតអំពីកិច្ចព្រមព្រៀងណាមួយក៏ដោយ ប៉ុន្តែលោក Rubio លើកឡើងថា «រឿងសំខាន់បំផុតគឺថា ទាំងរុស្ស៊ីនិងអ៊ុយក្រែន ត្រូវតែយល់ពីគ្នា ហើយធ្វើការសម្រេចចិត្តដ៏លំបាកដើម្បីបញ្ចប់ជម្លោះ។ ដូច្នេះហើយ ការធ្វើសម្បទានរបស់ភាគីទាំងពីរ គឺជារឿងដ៏សំខាន់បំផុតដើម្បីឈានដល់ដំណោះស្រាយការទូត។ យោងតាមស្ថានភាពបច្ចុប្បន្ន គឺមិនអាចប្រើដំណោះស្រាយផ្នែកយោធាបានទេ។ រុស្ស៊ីមិនអាចគ្រប់គ្រងអ៊ុយក្រែនទាំងស្រុងបានឡើយ ហើយអ៊ុយក្រែន ក៏មិនអាចវាយទ័ពរុស្ស៊ីនិងយកទឹកដីឲ្យដូចឆ្នាំ២០១៤វិញបានដែរ»។

រដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio (រូបថត៖ Reuters)

រម្លឹកទៅឆ្នាំ២០១៤ កាលនោះតំបន់ Crimea បានបោះឆ្នោតបំបែកចេញពីប្រទេសអ៊ុយក្រែន ទៅចូលរួមជាមួយរុស្ស៊ី បន្ទាប់ពីរដ្ឋប្រហារប្រដាប់អាវុធគាំទ្រដោយលោកខាងលិចនៅទីក្រុងកៀវ ខណៈតំបន់ភាគខាងកើតចំនួនពីរ បានប្រកាសឯករាជ្យ។

លុះក្រោយជម្លោះរុស្ស៊ី-អ៊ុយក្រែនផ្ទុះឡើងក្នុងឆ្នាំ២០២២ សាធារណរដ្ឋប្រជាមានិត Donetsk និង Lugansk រួមជាមួយតំបន់ Kherson និង Zaporozhye ក៏បានធ្វើប្រជាមតិ ចូលរួមជាមួយរុស្ស៊ីដែរ ហើយឥឡូវទីក្រុងមូស្គូទទួលស្គាល់ទឹកដីទាំងនេះថាជារបស់ខ្លួន៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ត្រាំ នឹងឲ្យជំនួយអ៊ុយក្រែនវិញ បើកិច្ចប្រជុំនៅអារ៉ាប៊ីសាអូឌីត ទទួលបានផ្លែផ្កា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

​ក្រុមជួយសង្គ្រោះ​​​នៅថៃ សម្រុក​ជួយ​ខ្លាំង​ ពេលឮសម្រែក​ «ជួយផងៗ!»

ជីវិតកម្សាន្ដ១៥ នាទីutes មុន

បទបញ្ជាថ្មីរបស់លោកត្រាំ អាចជាដំណឹងល្អសម្រាប់អ្នកគាំទ្រ Taylor Swift

ព័ត៌មានជាតិ១៦ នាទីutes មុន

ក្រសួងការងារ លើកទឹកចិត្តអ្នកជំនាញបច្ចេកទេសដាក់ពាក្យវាយតម្លៃសមត្ថភាព ស្របតាមស្តង់ដារពលកម្មជំនាញថ្នាក់ជាតិ និង តំបន់

កីឡា២៦ នាទីutes មុន

មុន​បាន​ហាត់​ប្រដាល់ ធន់​ វណ្ណា​ ធ្លាប់​ឈរ​​សុំ​លោក​ ធន់ សុភា​ តាំង​ពី​ព្រឹក​ដល់​ល្ងាច

ព័ត៌មានជាតិ៣០ នាទីutes មុន

RACនឹងរៀបចំវេទិកាពិសេសស្ដីពីមិត្តភាពដែកថែមកម្ពុជា-ចិនក្នុងយុគសម័យថ្មី៖ កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងវិបុលភាពរួម

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មីយ៉ាន់ម៉ា៖ ​ក្រុមសង្គ្រោះ​តួកគី ជួយ​ជីវិត​បុរសម្នាក់ ក្រោយ​ជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ត្រឹមមួយថ្ងៃដើមខែមេសា ប្រទេសអាស៊ីអាគ្នេយ៍ចំនួន៣ កើតគ្រោះអគ្គិភ័យរន្ធត់ដំណាលគ្នា

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ត្រាំ ប្រកាសដំឡើងពន្ធទ្រង់ទ្រាយធំជាសកល ក្នុងនោះកម្ពុជា រងគ្រោះខ្លាំង

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ស្ត្រី​វ័យ៦៣​ឆ្នាំ​ម្នាក់នៅមានជីវិត ក្រោយជាប់ក្រោមគំនរបាក់បែក៩១ម៉ោង

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ស្នើឱ្យ​ដោះស្រាយបញ្ហា​ពន្ធអាមេរិកថ្មី ​ដើម្បីបញ្ចៀស «វិបត្តិសេដ្ឋកិច្ចជ្រាលជ្រៅ»

Sokha Hotels

ព័ត៌មានពេញនិយម