Connect with us

ព័ត៌មានអន្ដរជាតិ

មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ

បានផុស

នៅ

មន្រ្តីរដ្ឋការអាមេរិកមួយចំនួន ដែលបោះឆ្នោតឲ្យលោក ដូណាល់ ត្រាំ ចាប់ផ្តើមស្តាយក្រោយហើយ ដោយសារតែគោលនយោបាយរបស់ប្រធានាធិបតីរូបនេះ ធ្វើឲ្យប៉ះពាល់ដល់ការងារ និងសហគមន៍របស់ពួកគេ។

លោក ដូណាល់ ត្រាំ (រូបថត៖ Reuters)

ជាក់ស្តែង បើយោងតាមការចុះផ្សាយរបស់ ABC News កាលពីសប្តាហ៍មុន, លោក Gabriel D’Alatri ដែលជាអតីតទាហានម៉ារីនអាមេរិក គឺស្ថិតក្នុងចំណោមទាហានជើងចាស់ជាង ៦ ០០០នាក់ដែលត្រូវបានបណ្តេញចេញពីការងារ ក្រោមគម្រោង DOGE ដែលដឹកនាំដោយលោក ត្រាំ និង Elon Musk ដើម្បីកាត់បន្ថយការចំណាយរបស់រដ្ឋ។ លោក D’Alatri បានបោះឆ្នោតឲ្យលោក ត្រាំ ប៉ុន្តែឥឡូវគាត់ប្រាប់ថា គាត់ស្តាយក្រោយណាស់ ដោយសារតែគោលនយោបាយថ្មីនេះ។

នៅឯរដ្ឋ West Virginia, មន្រ្តីអាជ្ញាធររដ្ឋបាលហិរញ្ញវត្ថុ១២៥នាក់ ក៏ត្រូវបានបណ្តេញចេញផងដែរ។ ម្នាក់ក្នុងចំណោមនោះ គឺអ្នកនាង Jennifer Piggott ដែលធ្លាប់ជាអ្នកគាំទ្រដ៏ស្មោះស្ម័គ្ររបស់លោក ត្រាំ។ ពេលនេះ អ្នកនាងស្តាយក្រោយនិងខកចិត្តជាខ្លាំង ហើយបារម្ភថា គោលនយោបាយនេះ នឹងប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពលរដ្ឋផ្សេងទៀត។

អ្នកនាង Jennifer Piggott (រូបថត៖ Reuters)

ម្នាក់ទៀតឈ្មោះ Nathan Hooven គឺជាអតីតទ័ពអាកាសដែលមានពិការភាព ខណៈគាត់ក៏ត្រូវបណ្តេញចេញពីការងារដែរ ហើយឥឡូវស្ទើរតែបាត់បង់ក្តីសង្ឃឹមអស់ទៅហើយ។

មិនមែនត្រឹមប៉ុណ្ណឹងឡើយ នៅមានអ្នកគាំទ្រលោក ត្រាំ ជាច្រើននាក់ទៀតដែលចាប់ផ្តើមស្តាយក្រោយចំពោះការបោះឆ្នោតឲ្យគាត់ ហើយមានអារម្មណ៍ថា ពួកគេត្រូវគេក្បត់ ខណៈឥឡូវកំពុងប្រឈមនឹងផលលំបាក ក្នុងការរកការងារធ្វើ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូមបញ្ជាក់ថា ចាប់តាំងពីស្បថ​ចូល​កាន់​​​​អំណាច​​​​​សម្រាប់អាណត្តិទីពីរជា​ប្រធានាធិបតី​​​​ទី​៤៧​របស់​សហរដ្ឋអាមេរិក​មក លោក ត្រាំ បាន​​​​នាំ​ទៅ​ដល់​​ការផ្លាស់​ប្តូរ​យ៉ាង​ខ្លាំង​​ទាំង​​​​​​ការ​កែទម្រង់​​​​នយោបាយ​ក្នុង​ប្រទេស​​និង​​​​បង្ក​ភាព​វឹក​វរ​​លើឆាក​នយោបាយ​អន្តរជាតិ​។

ក្នុងនោះ ការ​កាត់​បន្ថយ​បុគ្គលិក​រដ្ឋ​គឺ​ជា​​ប្រ​ធានបទ​ដ៏ចម្រូង​ចម្រាស​មួយ​ក្នុងរដ្ឋបាលអាណត្តិនេះ។​ យោងតាម Reuters, បុគ្គលិក​រដ្ឋ​​ប្រមាណ ​៧៥ ០០០​នាក់​បាន​ទទួលយក​​ការ​លាលែងដោយស្ម័គ្រចិត្ត​ ហើយ​​ការ​បញ្ឈប់​បុគ្គលិករដ្ឋ​គឺ​មានលើស​ ៨៤ ០០០​នាក់​គិត​ត្រឹមពាក់​កណ្តាល​ខែ​​​​កុម្ភៈ។​​

​ការ​បញ្ឈប់បុគ្គលិករដ្ឋ​របស់​​រដ្ឋបាល​ត្រាំ​ ក៏បង្ក​ឲ្យ​មាន​កា​រចេញ​តវ៉ា​នៅ​​មុខ​សេតវិមាន​​ដ៏កម្រ​​ផងដែរ។ លើស​ពី​នេះ​ទៅទៀត​ ព្រឹទ្ធសមាជិក​​នៃ​គណបក្ស​ប្រជាធិបតេយ្យ​​ជាច្រើន​រូប​ក៏បាន​ចាប់​ផ្តើម​ធ្វើយុទ្ធនាការ​ប្រឆាំង​លោកត្រាំ រួចហើយដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ត្រាំ ប្រកាស​ជួយ​ទិញ Tesla មួយ​គ្រឿង ដើម្បី​គាំទ្រ​លោក Musk ខណៈការ​លក់​កំពុង​ធ្លាក់​ចុះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ

សន្តិសុខសង្គម១៨ ម៉ោង មុន

ឆ្លង​ចរន្តអគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៣ខ្នង ​នៅខណ្ឌ​ដង្កោ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ 

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អតីត​ប្រធានាធិបតី​ហ្វីលីពីន លោក Duterte ត្រូវ​​បាន​ចាប់​ខ្លួន ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ

ព័ត៌មានជាតិ២១ ម៉ោង មុន

ការផ្សាយថាយុវតីម្នាក់ស្លាប់ព្រោះពត់ធ្មេញ៖ គណៈទន្តពេទ្យកម្ពុជា ចេញមកបញ្ជាក់ថាអ្នកជំងឺស្លាប់ព្រោះជំងឺពីកំណើត

Sokha Hotels

ព័ត៌មានពេញនិយម