Connect with us

ព័ត៌មានអន្ដរជាតិ

Duterte ត្រូវរាយការណ៍ថា បាន​ចាប់​បញ្ជូន​ទៅ​តុលាការ​ឡាអេ ខណៈប្រជាជន​ក្នុង​ប្រទេស​ផ្តើម​តវ៉ា​ទ្រង់ទ្រាយធំ​

បានផុស

នៅ

​អតីត​ប្រធានា​​ធិបតី​​​ហ្វីលីពីន លោក Rodrigo Duterte ​ត្រូវ​បាន​គេ​រាយការណ៍ថា ត្រូវបាន​បញ្ជូន​​តាម​ជើង​ហោះហើរ​ពិសេស​​មួយ​ទៅកាន់​ទីក្រុង​ឡាអេ​ប្រទេស​ហូឡង់ ដើម្បី​ប្រឈម​តុលាការ​ឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ដែលបាន​ចេញ​ដី​កា​ចាប់​ខ្លួន​ជាច្រើនឆ្នាំ និង​ទើប​សម្រេច​​​​ចាប់ខ្លួន​នៅថ្ងៃអង្គារនេះ​ដោយ​ប៉ូលិស Interpol​។

យន្តហោះ​ដែលគេ​ជឿថា ដឹក លោក Rodrigo Duterte ទៅទីក្រុង​ឡាអេ។ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ជាមួយការ​ចាប់ខ្លួន​នេះ ក្រុម​អ្នក​គាំទ្រ​​​អតីត​ប្រធានា​​ធិបតី​​​ហ្វីលីពីន លោក Rodrigo Duterte ​បាន​ប្រមូលផ្តុំគ្នា​​​ចេញ​តវ៉ា​​នៅ​មុខ​​​មូលដ្ឋានទ័ពអាកាស​ Villamor នៅ​ព្រលប់ថ្ងៃ​អង្គារ​នេះ បន្ទាប់​ពីការ​ចាប់ខ្លួន​​​លោក​ Duterte កាល​ពី​វេលា​ថ្ងៃជិត​ត្រង់​ថ្ងៃអង្គារនេះ​ក្រោម​បទ​ចោទ​​«ឧកិ្រដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ» ដោយ​​ចោទ​ដោយ​តុលាការ​​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC)។

អតីត​ប្រធានា​​ធិបតី​​​ហ្វីលីពីន លោក Rodrigo Duterte បាន​ឡើង​កាន់​អំណាច​​មួយអាណត្តិរយៈពេល​៦ឆ្នាំ ពីឆ្នាំ​២០១៦ ដល់​២០២២។ ក្នុងអំឡុង​ឆ្នាំ​ដំបូង​នៃ​ការ​កាន់​អំណាច​ លោក បាន​បង្ក្រាប​យ៉ាងចាស់ដល់​ឬហៅថា សង្គ្រាម​គ្រឿងញៀន ដោយ​សម្លាប់​មនុស្ស​​ជាង​៦០០០​នាក់​ក្រៅប្រព័ន្ធច្បាប់។

ក្រោយ​ការ​ធ្វើទុកបុកម្នេញ​លើ​ផ្លូវច្បាប់​របស់​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ជាបន្តបន្ទាប់​ចាប់តាំងពីឆ្នាំ​២០១៧មក អតីត​ប្រធានា​​ធិបតី​​​ហ្វីលីពីន លោក Rodrigo Duterte បានប្រកាសដក​ប្រទេសហ្វីលីពីន​​ពីសមាជិក​ហត្ថលេខី​​នៃ​​តុលាការ​ ICC នៅឆ្នាំ​២០១៨ ហើយ ការចាកចេញ​ជាផ្លូវការ​បាន​កើត​ឡើង​នៅឆ្នាំ​២០១៩។ ប៉ុន្តែ​តុលាការ​នេះ​នៅតែអាចចាត់​ការ​បាននិង​បន្តនីតិវិធីច្បាប់​ដោយសារ​ការចោទ​ប្រកាន់​បានសំដៅលើ​សំណុំរឿង​កើត​ឡើង​មុន​ការ​ដកខ្លួន​របស់​​ហ្វីលីពីន​ពី​​តុលាការ​ ICC។

ចាប់​ពី​រសៀល​ ដល់​ល្ងាច​ និង​រហូត​ដល់​យប់ថ្ងៃ​អង្គារ ក្រុម​អ្នកតវ៉ា​កាន់តែ​ច្រើន​ឡើង​ៗ​បានចេញតវ៉ា ខណៈសមត្ថកិច្ច​ប៉ូលីស​​ក៏ត្រូវបានដាក់​ពង្រាយ​ដើម្បី​រក្សា​​សន្តិសុខ​ផងដែរ៕​

ក្រុមអ្នកតវ៉ា​គាំទ្រអតីត​ប្រធានាធិបតី Rodrigo Duterte នៅខាងក្រៅមូលដ្ឋានទ័ពអាកាស Villamor ជាទី​ដែលឃុំខ្លួន​។ REUTERS
កងកម្លាំង​ប៉ូលិស​ត្រូវបានដាក់​ពង្រាយ។ REUTERS
REUTERS
REUTERS
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៧ វិនាទី មុន

ចិន​ ប្រាប់​ឲ្យ​អាមេរិក​កុំភ្ជាប់ក្រុង​ប៉េកាំង​ទៅ​ពាក់ព័ន្ធ​នឹង​​បញ្ហា​ព្រែកជីកប៉ាណាម៉ា

ព័ត៌មានជាតិ១៤ វិនាទី មុន

រដ្ឋមន្ត្រីមហាផ្ទៃ និងទូតវៀតណាម ផ្លាស់ប្ដូរយោបល់គ្នាលើការពង្រឹងទំនាក់ទំនងទ្វេភាគី

ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

លោក ហ្សេលេនស្គី៖ រុស្ស៊ីកំពុងទាញចិន ឲ្យមកចូលរួមក្នុងសង្គ្រាមដែរហើយ

បង្គា
សន្តិសុខសង្គម២ នាទីutes មុន

មន្ត្រីជំនាញរកឃើញបង្គាស្រស់នាំចូលពីប្រទេស​វៀតណាម មានសារធាតុគីមីហាមឃាត់

ព័ត៌មានជាតិ៣ នាទីutes មុន

រដ្ឋមន្ត្រីសុខាភិបាល៖ ក្នុងនាមគ្រូពេទ្យ ត្រូវខិតខំឱ្យអស់ពីលទ្ធភាព និងសមត្ថភាពវិជ្ជាជីវៈ ការពារសុខភាពប្រជាជន

Sokha Hotels

ព័ត៌មានពេញនិយម