ព័ត៌មានអន្ដរជាតិ
ប្រជាជនកោះGreenland រៀបចំបោះឆ្នោត ក្រោមការតាមដានរបស់ពិភពលោក
ប្រជាជននៅរស់នៅលើកោះ Greenland ដ៏ធំបំផុតក្នុងពិភពលោកស្ថិតនៅតំបន់អាកទិក បានចាប់ផ្តើមបោះឆ្នោតកាលពីថ្ងៃអង្គារនៅក្នុងការបោះឆ្នោតមួយដែលនាំឱ្យមានការចាប់អារម្មណ៍ជាអន្តរជាតិ បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បង្ហាញបំណងយកកោះនេះមកចំណុះខ្លួនតាមរយៈការទិញឬក៏ប្រើកម្លាំងយោធា។
កោះ Greenland ដែលស្ថិតក្រោមការគ្រប់គ្រងរដ្ឋបាលរបស់ប្រទេសដាណឺម៉ាកក្នុងតំបន់អឺរ៉ុបខាងជើង បានក្លាយជាទីចាប់អារម្មណ៍របស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក្នុងការគ្រប់គ្រងកោះដែលសម្បូរទៅដោយសារ ធាតុរ៉ែ ក្នុងអំឡុងចុងអាណត្តិទី១របស់លោក និងក្នុងពេលយុទ្ធនាការរកសំឡេងឆ្នោតក្នុងអាណត្តិទី២របស់លោក។

ចាប់តាំងពីចូលកាន់តំណែងក្នុងខែមករាមក លោក ដូណាល់ ត្រាំ បានប្តេជ្ញាធ្វើឱ្យ Greenland ដែលជាដែនដីពាក់កណ្តាលស្វយ័តរបស់ដាណឺម៉ាក ជាផ្នែកមួយនៃសហរដ្ឋអាមេរិកដោយនិយាយថាវាមានសារៈសំខាន់ចំពោះផលប្រយោជន៍សន្តិសុខរបស់សហរដ្ឋអាមេរិក និងសន្តិសុខសកលលោក។
កោះដ៏ធំដែលមានប្រជាជនជិត៦ម៉ឹននាក់ត្រូវបានជាប់នៅក្នុងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយសម្រាប់ភាពលេចធ្លោនៅតំបន់អាកទិក ជាកន្លែងដែលផ្ទាំងទឹកកករលាយកំពុងធ្វើឱ្យធនធានរបស់វាកាន់តែងាយស្រួល និងបើកផ្លូវដឹកជញ្ជូនថ្មី។ ទាំងរុស្ស៊ី និងចិនបានបង្កើនសកម្មភាពយោធានៅក្នុងតំបន់។ យោងទីភ្នាក់ងាររ៉យទ័រ។
កោះ Greenland ដែលមានទំហំធំជាងគេបំផុតក្នុងសកលលោក រហូតដល់ជាង២លានគីឡូម៉ែត្រការ៉េ នឹងក្លាយជាជម្លោះក្នុងភូមិសាស្ត្រនយោបាយនៃប្រទេសមហាអំណាចនាពេលខាងមុខ ខណៈដែលប្រទេសនៅតំបន់អឺរ៉ុបក៏នឹងមិនបោះបង់ដែនដីរបស់ខ្លួនទៅឲ្យសហរដ្ឋអាមេរិកដោយងាយៗនោះដែរ៕
ដោយ រ៉ាន់ រើយ



-
សន្តិសុខសង្គម១៣ ម៉ោង ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៦ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល