Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន ព្រមទទួលយកបទឈប់បាញ់រយៈពេល៣០ថ្ងៃ ជាមួយរុស្ស៊ី

បានផុស

នៅ

ភ្លាមៗក្រោយគណៈប្រតិភូអ៊ុយក្រែននិងអាមេរិក បញ្ចប់កិច្ចពិភាក្សានៅទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអូឌីត ប្រមុខដឹកនាំទីក្រុងកៀវ វ៉ូឡូឌីមៀរ ហ្សេលេនស្គី ប្រកាសថា លោកត្រៀមរួចជាស្រេចដើម្បីទទួលយកបទឈប់បាញ់រយៈពេល៣០ថ្ងៃ ជាមួយរុស្ស៊ី។

ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសារបង្ហោះលើ Telegram និងយកមកចុះផ្សាយដោយសារព័ត៌មាន SKY News នៅថ្ងៃពុធទី១២ខែមីនាឆ្នាំ២០២៥, លោក ហ្សេលេនស្គី និយាយថា «ភាគីអាមេរិក យល់ពីហេតុផលរបស់យើងនិងទទួលយកសំណើរបស់យើង ហើយយើងក៏ទទួលយកសំណើរបស់អាមេរិកដូចគ្នា សម្រាប់បទឈប់បាញ់ពេញលេញរយៈពេល៣០ថ្ងៃជាមួយរុស្ស៊ី»។

លោកបន្តថា «ថ្ងៃនេះ ក្នុងកិច្ចសន្ទនា ភាគីអាមេរិកបានស្នើឲ្យចាត់វិធានការភ្លាមៗ ហើយព្យាយាមបង្កើតបទឈប់បាញ់ពេញលេញរយៈពេល៣០ថ្ងៃ មិនត្រឹមតែទាក់ទងនឹងគ្រាប់រ៉ុកកែត យន្តហោះគ្មានមនុស្សបើក និងគ្រាប់បែកប៉ុណ្ណោះទេ ហើយក៏មិនមែនត្រឹមតែនៅក្នុងសមុទ្រខ្មៅប៉ុណ្ណោះដែរ ពោលគឺថែមទាំងនៅតាមសមរភូមិជួរមុខទាំងមូលទៀតផង។ អ៊ុយក្រែនទទួលយកសំណើនេះ យើងចាត់ទុកថាវាជាសញ្ញាវិជ្ជមាន ហើយយើងត្រៀមខ្លួនជាស្រេចដើម្បីចាត់វិធានការនេះ»។

កិច្ចប្រជុំនៅអារ៉ាប៊ីសាអ៊ូឌីត (រូបថត៖ Reuters)

យ៉ាងណា ប្រធានាធិបតីអ៊ុយក្រែនសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិក ក៏ត្រូវតែបញ្ចុះបញ្ចូលរុស្ស៊ីឲ្យឯកភាពដែរ ហើយប្រសិនបើទីក្រុងមូស្គូយល់ព្រមមែននោះ វាដល់ពេលដែលត្រូវនាំមកនូវសន្តិភាពហើយ។ អ៊ុយក្រែន ត្រៀមខ្លួនទទួលយកសន្តិភាព ប៉ុន្តែរុស្ស៊ីឯណោះទេដែលត្រូវបង្ហាញថា ខ្លួនចង់បញ្ឈប់សង្គ្រាមឬក៏បន្តទៀត។

ពាក់ព័ន្ធបទឈប់បាញ់នេះដែរ រដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio បញ្ជាក់ថា លោកនឹងបង្ហាញសំណើទៅកាន់ភាគីរុស្ស៊ី ដើម្បីយកទៅពិចារណា។

គណៈប្រតិភូអាមេរិក (រូបថត៖ Reuters)

សូមបញ្ជាក់ថា កិច្ចពិភាក្សាកាលពីថ្ងៃអង្គារនៅទីក្រុង Jeddah គឺមានរយៈពេល៩ម៉ោង ហើយវាជាជំនួបផ្លូវការលើកដំបូងរវាងអាមេរិកនិងអ៊ុយក្រែន ចាប់តាំងពីលោក ហ្សេលេនស្គី និងត្រាំ ទាស់គ្នាបែកផ្សែងក្នុងការិយាល័យពងក្រពើ ផ្អើលពេញពិភពលោក៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន​និង​អាមេរិក​កំពុងចរចា​​និង​អះអាងថា មានការរីកចម្រើន​ទៅមុខ​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម