ព័ត៌មានអន្ដរជាតិ
អាមេរិក ផ្តល់ជំនួយយោធានិងចែករំលែកការណ៍សម្ងាត់ឲ្យអ៊ុយក្រែន វិញហើយ
ដោយពេញចិត្តចំពោះលទ្ធផលនៃកិច្ចប្រជុំប្រកបដោយផ្លែផ្កានៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត ពេលនេះសហរដ្ឋអាមេរិក បានសម្រេចផ្តល់ជំនួយយោធានិងចែករំលែកការណ៍សម្ងាត់ឲ្យអ៊ុយក្រែនវិញហើយ។ នេះបើតាមការចុះផ្សាយរបស់ RT នៅថ្ងៃពុធទី១២ខែមីនាឆ្នាំ២០២៥។

កាលពីប៉ុន្មានសប្តាហ៍មុន ទីក្រុងវ៉ាស៊ីនតោន បានកាត់ផ្តាច់ជំនួយនិងបញ្ចប់ការផ្តល់ព័ត៌មានសម្ងាត់អំពីរុស្ស៊ីទៅឲ្យទីក្រុងកៀវ ព្រោះតែលោក ត្រាំ ខឹងចិត្តក្រោយទាស់សម្តីជាមួយលោក ហ្សេលេនស្គី។
យ៉ាងណា ក្រោយជំនួបរវាងគណៈប្រតិភូអាមេរិកនិងអ៊ុយក្រែននៅទីក្រុង Jeddah, ទីក្រុងវ៉ាស៊ីនតោនបានចេញសេចក្តីថ្លែងការណ៍ថា ឥឡូវ សហរដ្ឋអាមេរិកនឹងលុបចោលការផ្អាកចែករំលែកព័ត៌មានសម្ងាត់ ហើយបន្តជំនួយផ្នែកសន្តិសុខដល់អ៊ុយក្រែនសាជាថ្មី។ ទីក្រុងវ៉ាស៊ីនតោននិងកៀវ ក៏ពិភាក្សាគ្នាអំពីកិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយមនុស្សធម៌ រួមទាំងការដោះដូរឈ្លើយសឹក ការដោះលែងអ្នកទោសស៊ីវិល និងសកម្មភាពផ្សេងទៀតផងដែរ។

ក្រោយការសម្រេចផ្តល់ជំនួយយោធានិងចែករំលែកការណ៍សម្ងាត់ឲ្យអ៊ុយក្រែនឡើងវិញនេះ ប្រមុខដឹកនាំទីក្រុងកៀវ វ៉ូឡូឌីមៀរ ហ្សេលេនស្គី ឯណោះក៏ប្រកាសដែរថា លោកត្រៀមរួចជាស្រេចដើម្បីទទួលយកបទឈប់បាញ់រយៈពេល៣០ថ្ងៃ ជាមួយរុស្ស៊ី។
លោក ហ្សេលេនស្គី បញ្ជាក់យ៉ាងដូច្នេះ ក្នុងសារបង្ហោះលើ Telegram ដោយនិយាយថា «ភាគីអាមេរិក យល់ពីហេតុផលរបស់យើងនិងទទួលយកសំណើរបស់យើង ហើយយើងក៏ទទួលយកសំណើរបស់អាមេរិក សម្រាប់បទឈប់បាញ់ពេញលេញរយៈពេល៣០ថ្ងៃជាមួយរុស្ស៊ីដែរ»។

ពាក់ព័ន្ធបទឈប់បាញ់នេះដែរ រដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio បញ្ជាក់ថា លោកនឹងបង្ហាញសំណើនេះទៅកាន់ភាគីរុស្ស៊ី ដើម្បីយកទៅពិចារណា។
ទោះបីជាយ៉ាងណាក៏ដោយ មកទល់ពេលនេះ ភាគីរុស្ស៊ីមិនទាន់ចេញប្រតិកម្មអ្វីទេ ប៉ុន្តែតាំងពីដើមមក ទីក្រុងមូស្គូតែងច្រានចោលចំពោះសំណើឈប់បាញ់បណ្តោះអាសន្ន ដោយអះអាងថា វាជាកិច្ចព្រមព្រៀងដែលមិនអាចទទួលយកបាន ហើយមានតែផ្តល់ប្រយោជន៍ដល់អ៊ុយក្រែននិងអាមេរិក ប៉ុណ្ណោះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អ៊ុយក្រែន ព្រមទទួលយកបទឈប់បាញ់រយៈពេល៣០ថ្ងៃ ជាមួយរុស្ស៊ី

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ