Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមសកម្មប្រយុទ្ធប៉ាគីស្ថាន វាយប្រហាររថភ្លើង និងចាប់អ្នកដំណើររាប់​រយនាក់​ជាចំណាប់ខ្មាំង

បានផុស

នៅ

ក្រុមសកម្មប្រយុទ្ធប្រដាប់អាវុធនៅក្នុងខេត្ត Balochistan​ ប្រទេសប៉ាគីស្ថាន បានវាយប្រហារលើរថភ្លើងដែលដឹកអ្នកដំណើររាប់រយនាក់ និងចាប់ពួកគេជាច្រើននាក់ធ្វើជាចំណាប់ខ្មាំង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន​BBC នៅថ្ងៃទី១២ខែមីនានេះ។

(រូបភាព៖​ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កងទ័ពរំដោះ Baloch (BLA) បានវាយប្រហាររថភ្លើង Jaffar Express នៅពេលវាធ្វើដំណើរពី Quetta ទៅ Peshawar។ ក្រុមសកម្មប្រយុទ្ធនេះ​បាន​ដាក់​គ្រាប់បែកលើផ្លូវរថភ្លើង មុនពេលវាយលុករថភ្លើងនៅក្នុងស្រុក Sibi ដាច់​ស្រយាលក្នុងខេត្ត Balochistan និងបានអះអាងថា រថភ្លើងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ពួកគេ។

ប៉ូលិសប៉ាគីស្ថានបានប្រាប់អ្នកយកព័ត៌មានក្នុងស្រុកថា យ៉ាងហោចណាស់មនុស្សបីនាក់ រួមទាំងអ្នកបើកបររថភ្លើងបានរងរបួស។ កងកម្លាំងសន្តិសុខត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ ក៏ដូចជាឧទ្ធម្ភាគចក្រដើម្បីព្យាយាម​ជួយ​សង្គ្រោះ​ចំណាប់​ខ្មាំង ខណៈរថភ្លើងនៅតែជាប់គាំងនៅមុខផ្លូវរូងក្រោមដីដែលព័ទ្ធជុំវិញដោយភ្នំ។

មាន​ទាហានជាង​១០០នាក់​ធ្វើដំណើរពី Quetta ដើម្បីព្យាយាមទៅជួយជនរងគ្រោះ ប៉ុន្តែកងទ័ពរំដោះ Baloch បានព្រមានអំពី «ផលវិបាកធ្ងន់ធ្ងរ» ប្រសិនបើការប៉ុនប៉ងត្រូវបានធ្វើឡើងដើម្បីជួយសង្គ្រោះចំណាប់ខ្មាំង​​​។

(រូបភាព៖​ AP)

បើតាមអ្នកគ្រប់គ្រងផ្លូវរថភ្លើងរបស់ Quetta មានអ្នកដំណើរ ៤០០-៤៥០ នាក់ស្ថិត​នៅលើរថភ្លើង​នោះ​។ បើតាមការផ្សាយ របស់ AP មានអ្នកដំណើរប្រមាណ១០០នាក់ត្រូវបានជួយសង្គ្រោះ ខណៈអ្នកផ្សេងទៀតលើ​រថភ្លើង​ប៉ូលិសបានអាចទាក់ទងបានឡើយ ព្រោះតំបន់នេះមិនមានអ៊ីនធឺណិត និងបណ្តាញទូរស័ព្ទចល័តគ្របដណ្តប់ឡើយ។

ក្រុមសកម្មប្រយុទ្ធបានធ្វើការបះបោរអស់រយៈពេលជាច្រើនទសវត្ស​រ៍​​​ដើម្បី​ទាម​ទារបំបែកខ្លួន​​និង​ឯករាជ្យ និងបានបើកការវាយប្រហារយ៉ាងសាហាវជាច្រើន​លើក​ ​ដែលជារឿយៗសំដៅទៅលើប៉ុស្តិ៍ប៉ូលិស ខ្សែរថភ្លើង និងផ្លូវហាយវេ។ អាជ្ញាធរប៉ាគីស្ថាន ក៏ដូចជាប្រទេសលោកខាងលិចមួយចំនួន រួមទាំងចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក បានចាត់ទុក BLA ជាអង្គការភេរវកម្ម​​៕

(រូបភាព៖​ Shutterstock)
(រូបភាព៖​ AP)
(រូបភាព៖​ AP)
(រូបភាព៖​ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម