ព័ត៌មានអន្ដរជាតិ
ត្រាំ អញ្ជើញ ហ្សេលេនស្គី ទៅសេតវិមាន ម្តងទៀត
ថ្លែងទៅកាន់អ្នកសារព័ត៌មានក្រោយពេលអ៊ុយក្រែនឯកភាពលើបទឈប់បបាញ់ដែលស្នើឡើងដោយទីក្រុងវ៉ាស៊ីនតោន, ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និយាយថា លោកនឹងអញ្ជើញមេដឹកនាំអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី ឲ្យមកសេតវិមានសាជាថ្មី។ នេះបើតាមការចុះផ្សាយរបស់ Telegraph កាលពីថ្ងៃអង្គារទី១១ខែមីនាឆ្នាំ២០២៥។

នៅឯទីក្រុង Jeddah នៃប្រទេសអារ៉ាប៊ីសាអូឌីតឯណោះ កិច្ចប្រជុំរវាងគណៈប្រតិអាមេរិកនិងអ៊ុយក្រែន ហាក់ទទួលបានផ្លែផ្កាជាទីគាប់ចិត្ត ដោយទីក្រុងកៀវយល់ព្រមលើសំណើឈប់បាញ់រយៈពេល៣០ថ្ងៃជាមួយរុស្ស៊ី ហើយទីក្រុងវ៉ាស៊ីនតោនក៏សម្រេចផ្តល់ជំនួយយោធានិងចែករំលែកការណ៍សម្ងាត់ឲ្យអ៊ុយក្រែនវិញដែរ។
ដោយមើលឃើញពីការវិវឌ្ឍយ៉ាងវិជ្ជមានដូច្នេះ លោក ត្រាំ បានប្រកាសអញ្ជើញលោក ហ្សេលេនស្គី មកសេតវិមានម្តងទៀត ហើយលោកក៏បញ្ជាក់ដែរថា នឹងនិយាយជាមួយប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន នៅចុងសប្តាហ៍នេះ ជាមួយក្តីសង្ឃឹមថា ទីក្រុងមូស្គូ ក៏នឹងបើកចិត្តទទួលបទឈប់បាញ់នេះដូចគ្នា។

យ៉ាងណា គេនៅមិនទាន់ភ្លេចឡើយចំពោះរឿងហេតុកាលពីចុងខែកុម្ភៈ ដែលពេលនោះ លោក ត្រាំនិងហ្សេលេនស្គី បានទាស់សម្តីគ្នាបែកផ្សែងក្នុងការិយាល័យអូវ៉ាល់ ឈានដល់បង្ខំឲ្យមេដឹកនាំអ៊ុយក្រែន ដើរចេញពីសេតវិមានទាំងមិនបានចុះកិច្ចព្រមព្រៀងអ្វីសោះ។
តាមគម្រោង កាលនោះប្រធានាធិបតីអ៊ុយក្រែន ធ្វើដំណើរទៅទីក្រុងវ៉ាស៊ីនតោន ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែ ក្នុងគោលបំណងឲ្យអាមេរិកជួយបញ្ចប់សង្គ្រាមជាមួយរុស្ស៊ី ប៉ុន្តែលោក ត្រាំ បែរជាចោទ ហ្សេលេនស្គី ថា មិនចេះដឹងគុណដល់ការគាំទ្ររបស់សហរដ្ឋអាមេរិកទៅវិញ។

ដោយសារខឹងចិត្ត ក្រោយមក ត្រាំ ក៏បញ្ជាឲ្យផ្អាកជំនួយអាមេរិកទៅអ៊ុយក្រែន ទាំងអស់ ជាពិសេសឈប់ផ្តល់ការណ៍សម្ងាត់អំពីរុស្ស៊ីឲ្យទីក្រុងកៀវថែមទៀតផង ដែលធ្វើឲ្យទ័ពលោកហ្សេលេនស្គី ជួបបញ្ហាប្រឈមដ៏ធំនៅសមរភូមិ។
មុននេះដែរ បេសកជនពិសេសរបស់លោក ត្រាំ គឺលោក Steve Witkoff អះអាងថា «លោក ហ្សេលេនស្គី បានផ្ញើលិខិតសុំទោសលោក ត្រាំ រួចហើយចំពោះហេតុការណ៍ដែលកើតឡើងក្នុងការិយាល័យពងក្រពើ»។
ដូច្នេះ គេរង់ចាំមើលថា បើលោកហ្សេលេនស្គី ពិតជាវិលទៅសេតវិមានម្តងទៀតមែន តើនឹងមានអ្វីកើតឡើង? ប្រធានាធិបតីអ៊ុយក្រែន នឹងទទួលបានប្រយោជន៍អ្វីខ្លះឬថាតើលោក ត្រាំ អាចធ្វើរឿងឲ្យពិភពលោកភ្ញាក់ផ្អើលទៀតឬក៏អត់?
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អាមេរិក ផ្តល់ជំនួយយោធានិងចែករំលែកការណ៍សម្ងាត់ឲ្យអ៊ុយក្រែន វិញហើយ

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់