Connect with us

ព័ត៌មានអន្ដរជាតិ

ស្លាប់១៦នាក់ក្នុងហេតុការណ៍រថយន្តក្រុងក្រឡាប់នៅ ភាគឦសានអាហ្វ្រិកខាងត្បូង

បានផុស

នៅ

យ៉ាងហោចណាស់មនុស្ស១៦នាក់បានស្លាប់ និង រាប់សិបនាក់ផ្សេងទៀតបានរងរបួស​ បន្ទាប់ពីរថយន្តក្រុងមួយបានក្រឡាប់នៅក្នុងខេត្ត Gauteng ភាគឦសាននៃប្រទេសអាហ្វ្រិកខាងត្បូង។ ​យោង​តាមភ្នាក់ងារព័ត៌មាន Xinhua នៅថ្ងៃទី១២ខែមីនានេះ។

(រូបភាព៖​ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Andile Mngwevu សមាជិក​ក្រុមប្រឹក្សា​ក្រុង​ បានអះអាងថា ឧបទ្ទវហេតុនេះបានកើតឡើងនៅលើផ្លូវ​ហាយ​វ៉េ​ក្នុង​ក្រុង Ekurhuleni ក្បែរអាកាសយានដ្ឋានអន្តរជាតិ OR Tambo របស់ទីក្រុង Johannesburg នៅម៉ោងប្រហែល ៦:៤៥ នាទីព្រឹក ម៉ោងក្នុងស្រុកកាលថ្ងៃអង្គារ។ រថយន្តក្រុងនេះកំពុងធ្វើដំណើរពី Katlehong ទៅ Kempton Park ។

បើតាមអ្នកនាំពាក្យក្រសួងដឹកជញ្ជូន រថយន្តក្រុងមួយគ្រឿងនេះបានបាត់បង់ការគ្រប់គ្រង ហើយបានក្រឡាប់សម្លាប់មនុស្ស ១៦នាក់ ដោយ១២ នាក់បានស្លាប់នៅកន្លែងកើតហេតុ និង៤នាក់នៅមន្ទីរពេទ្យ។ លើសពីនេះអ្នកដំណើរ១១ នាក់បានរងរបួសធ្ងន់ធ្ងរនិង ២៤នាក់បានរងរបួសស្រាល។

(រូបភាព៖​ AP)

​ការ​បង្ក​គ្រោះ​ថ្នាក់​នេះ​​មិន​​ប៉ះពាល់​ដល់​​រថយន្ត​ផ្សេងទៀត​ទេ ហើយ​សមត្ថកិច្ច​ក៏មិនទាន់​រកឃើញមូលហេតុ​ដែលបណ្ដាលឲ្យមានគ្រោះថ្នាក់នេះនៅឡើយ​ទេ​ ខណៈប៉ូលិស​កំពុង​ស៊ើបអង្កេត។

ពាក់ព័ន្ធបញ្ហានេះរដ្ឋមន្ត្រីដឹកជញ្ជូនអាហ្រ្វិកខាងត្បូងលោកស្រី Barbra Creecy បាននិយាយថា លោកស្រីមាន «ការព្រួយបារម្ភយ៉ាងខ្លាំង» ព្រោះវាគឺជាគ្រោះថ្នាក់រថយន្តក្រុងធ្ងន់ធ្ងរទីបីគិតចាប់ពីសប្តាហ៍មុន។ លោកស្រីបានណែនាំសាជីវកម្មគ្រប់គ្រងចរាចរណ៍ផ្លូវគោកឱ្យជួបជាមួយប្រតិបត្តិកររថយន្តក្រុងទាំងអស់ក្នុងសប្តាហ៍ខាងមុខ ដើម្បីពិភាក្សាអំពីវិធីកែលម្អសុវត្ថិភាពអ្នកដំណើរផងដែរ៕

(រូបភាព៖​ AP)
(រូបភាព៖​ Xinhua)
(រូបភាព៖​ Xinhua)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ នាទីute មុន

ស្លាប់១៦នាក់ក្នុងហេតុការណ៍រថយន្តក្រុងក្រឡាប់នៅ ភាគឦសានអាហ្វ្រិកខាងត្បូង

សេចក្ដីជូនដំណឹង៤ នាទីutes មុន

សេចក្ដីជូនដំណឹង ស្ដីពីការអញ្ជើញចូលរួមពិគ្រោះថ្លៃ ផ្គត់ផ្គង់សម្ភារៈការិយាល័យ សម្រាប់ឆ្នាំ២០២៥ ជូនមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តព្រះសីហនុ

ព័ត៌មានជាតិ៧ នាទីutes មុន

១០ឆ្នាំចុងក្រោយ អត្រាគ្រោះថ្នាក់ដោយសារមីន ថយនៅក្រោម១០០នាក់ជាមធ្យមក្នុងមួយឆ្នាំ

កំពង់ផែសិង្ហបុរី
ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

មន្រ្តីជាន់ខ្ពស់សិង្ហបុរី ព្រមានពីហានិភ័យពន្ធលើកំណើនសេដ្ឋកិច្ចសកល

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

ក្រុមសកម្មប្រយុទ្ធប៉ាគីស្ថាន វាយប្រហាររថភ្លើង និងចាប់អ្នកដំណើររាប់​រយនាក់​ជាចំណាប់ខ្មាំង

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ 

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ

ព័ត៌មានជាតិ១៩ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថានខកចិត្ត ព្រោះចាប់បានរោងចក្របង្ហូរទឹកកខ្វក់ចូលស្ទឹង តែមន្ត្រីធ្វើការយឺតរហូតខូចការណ៍ធំ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ឆេះមន្ទីរពេទ្យនៅបាងកក បង្កការផ្អើលឆោឡោនិងជម្លៀសអ្នកជំងឺ យ៉ាងតក់ក្រហល់

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

គ្រួសារតារាស្រី អះអាងថា មានរូបភាពរសើបរវាង Kim Soohyun និង Kim Sae Ron ជាង200រូប ទុកជាភស្ដុតាង 

Sokha Hotels

ព័ត៌មានពេញនិយម