ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ ផ្ដាំទៅ ត្រាំ ថាខ្លួនមិនចាញ់គំរាម និងចូលចរចាទេ ហើយអាមេរិកចង់ធ្វើអីក៏ស្រេចតែចិត្ត
ប្រធានាធិបតីអ៊ីរ៉ង់លោក Masoud Pezeshkian បានច្រានចោលយ៉ាងដាច់អហង្ការចំពោះការគំរាមកំហែងរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ សម្រាប់ការចរចានុយក្លេអ៊ែរ ដោយបញ្ជាក់ថា អ៊ីរ៉ង់នឹងមិនចូលរួមដាច់ខាត និងអះអាងថា លោក ត្រាំ ចង់អ្វីក៏ស្រេចតែចិត្តទៅ។

លោក Pezeshkian បាននិយាយកាលពីថ្ងៃអង្គារទី១១ខែមីនាថា៖ «វាមិនអាចទទួលយកបានសម្រាប់ពួកយើងទេដែលពួកគេ (សហរដ្ឋអាមេរិក) ចេញបញ្ជា និងធ្វើការគំរាមកំហែង។ ខ្ញុំនឹងមិនចរចាជាមួយអ្នកទេ។ ចង់ធ្វើអ្វីក៏ស្រេចតែចិត្តអ្នកទៅ»។
មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei ធ្លាប់បាននិយាយកាលពីថ្ងៃសៅរ៍សប្ដាហ៍មុនថា ទីក្រុងតេហេរ៉ង់ នឹងមិនត្រូវបានគំរាមកំហែងឲ្យចូលតុចរចានោះឡើយ។ ការលើកឡើងបែបនេះ ធ្វើឡើងមួយថ្ងៃបន្ទាប់ពីលោក ត្រាំ បានបញ្ជាក់ថា លោកបានផ្ញើលិខិតមួយ ជំរុញឲ្យអ៊ីរ៉ង់ចូលរួមក្នុងកិច្ចចរចាលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មី។
ការបដិសេធនេះ កើតឡើងចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើង ដោយអាមេរិកបានបង្កើនយុទ្ធនាការ «សម្ពាធអតិបរមា» របស់ខ្លួន ក្នុងគោលបំណងធ្វើឲ្យសេដ្ឋកិច្ចអ៊ីរ៉ង់ចុះខ្សោយ និងកាត់បន្ថយការនាំចេញប្រេងរបស់អ៊ីរ៉ង់។ ទោះបីជាមានការអះអាងរបស់សហរដ្ឋអាមេរិកក៏ដោយ អ៊ីរ៉ង់នៅតែអះអាងថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនគឺសម្រាប់គោលបំណងសន្តិភាពប៉ុណ្ណោះ។

នៅក្នុងបទសម្ភាសន៍ជាមួយ Fox Business កាលពីសប្តាហ៍មុន លោក ត្រាំ បានប្រាប់ថា៖ «មានវិធីពីរយ៉ាងដែលអ៊ីរ៉ង់អាចត្រូវបានដោះស្រាយ៖ យោធា ឬក៏ត្រូវធ្វើកិច្ចព្រមព្រៀង» ដើម្បីការពារក្រុងតេហេរ៉ង់ពីការទទួលបានអាវុធនុយក្លេអ៊ែរ។
ជាការឆ្លើយតបនឹងការគំរាមកំហែងពីអាមេរិក និងពង្រឹងសម្ព័ន្ធមិត្តរបស់ខ្លួន អ៊ីរ៉ង់បានចូលរួមក្នុងសមយុទ្ធយោធាជើងទឹករួមគ្នាជាមួយចិន និងរុស្ស៊ីនៅឈូងសមុទ្រអូម៉ង់ ដែលជាសញ្ញាបង្ហាញពីការត្រៀមខ្លួនក្នុងការទប់ទល់នឹងសម្ពាធរបស់សហរដ្ឋអាមេរិក។
សូមបញ្ជាក់ថា អ៊ីរ៉ង់បានពន្លឿនការងារនុយក្លេអ៊ែររបស់ខ្លួនចាប់តាំងពីឆ្នាំ២០១៩ មួយឆ្នាំបន្ទាប់ពីលោក ត្រាំ បានលុបចោលកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ របស់ទីក្រុងតេហេរ៉ង់ជាមួយមហាអំណាចចំនួន៦ និងបានដាក់ទណ្ឌកម្មឡើងវិញដែលធ្វើឲ្យសេដ្ឋកិច្ចអ៊ីរ៉ង់ជាប់គាំង៕
ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?