Connect with us

ព័ត៌មានអន្ដរជាតិ

ក្មេង​​​អាយុ​​១៣​​ឆ្នាំ​ម្នាក់​​ក្នុង​​ចំណោម​​អ្នក​​​ស្លាប់​​ម្សិល​​មិញ​ សរុប​​អ្នក​ស្លាប់​​២៥៤​​នាក់​​នៅ​មីយ៉ាន់ម៉ា​​

បានផុស

នៅ

នៅ​ល្ងាច​ថ្ងៃ​ចន្ទ ម្សិល​មិញ​មាន​មនុស្ស​៤​នាក់​​ ក្នុង​នោះ​មាន​ក្មេងប្រុស​អាយុ​១៣​ឆ្នាំ​​​ម្នាក់​ត្រូវ​បាន​សម្លាប់​​នៅ​ទី​ក្រុង​ម៉ាន់ដាឡាយ ​ប្រទេស​មីយ៉ាន់ម៉ា ដែល​សរុប​អ្នក​ស្លាប់​ទាំង​អស់​កើន​ឡើង​ដល់​​២៥៤​នាក់​ហើយ ចាប់​តាំង​ពី​រដ្ឋ​ប្រហារ​ថ្ងៃ​ទី​១កុម្ភៈ​មក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្រាន់​តែ​ពន្លឺ​ថ្ងៃ​រះ​នា​ព្រឹក​ថ្ងៃ​ចន្ទ​ភ្លាម កម្លាំង​សន្តិសុខ​មីយ៉ាន់ម៉ា​បាន​បើកការ​បាញ់​ប្រហារ​​ជា​បន្ត​បន្ទាប់​នៅ​តំបន់ Aung Pin Lae, Aung Tharyar និង​ Mya Yi Nandar ក្នុង​ទី​ប្រជុំ​ជន​ Chanmyathazi នៃ​ទី​ក្រុង​ម៉ាន់ដាឡាយ។

ឈាន​ដល់​ថ្ងៃ​រសៀល​ការ​ផ្ទះ​អាវុធ​នៅ​តែ​បន្ត​ មនុស្ស​ធំ​៣​នាក់ និង​ក្មេង​ប្រុស​អាយុ​១៣​ឆ្នាំ​ម្នាក់​ត្រូវ​បាន​សម្លាប់ និង​មនុស្ស​ជាង​៤​០​នាក់​បាន​របួស។ នោះ​បើ​យោង​​តាម​ក្រុម​សប្បុរស​ធ៌​ដែល​ជួយ​អ្នក​របួស។

កម្លាំង​សន្តិសុខបាន​បើក​ការ​វាយ​ឆ្មក់​ទៅ​តាម​លំនៅ​ដ្ឋាន​ដើម្បី​បើក​ការបិទ​បាំង​ទាំង​គ្រាប់​ជ័រ​ គ្រាប់​ពិត និង​បំផ្ទុះ​គ្រាប់​បែក​​ក្នុង​គោល​បំណង​បើក​ផ្លូវ​ការ​ទន្ទ្រាន​របស់​ពួក​គេ។​

អ្នក​ស្រុក​ Mya Yi Nandar Housing បាន​និយាយ​ថា កម្លាំង​សន្តិសុខ​បាន​បិទ​ផ្លូវ​ និង​បាន​បំផ្លាញ​រថយន្ត​ជា​ច្រើន​គ្រឿង​របស់​អ្នក​ស្រុក​កំឡុង​ពេល​ពួក​គេ​វាយ​ឆ្មក់​ចូល​ទៅ​តាម​ភូមិ។ ដោយ​គ្មាន​ការ​តវ៉ា​បាន កម្លាំង​សន្តិសុខ​បាន​ទន្ទ្រាន និង​បំផ្លាញ​​ផ្ទះ​សម្បែង។

កាល​ពី​យប់​ថ្ងៃ​អាទិត្យ មនុស្ស​៨​នាក់ មាន​ទាំង​ក្មេង​​ប្រុស​អាយុ​១៦​ឆ្នាំ​ត្រូវ​បាន​សម្លាប់ និង​មនុស្ស​ជាង​៣០​នាក់​របួស។

កាល​ពី​ថ្ងៃ​ទី​២២​ ខែ​មីនា​ ម្សិល​មិញ អ្នក​តវ៉ា​បាន​ព្យាយាម​ស្វែង​រក​ជម្រើស​នៃ​ការ​តវ៉ា​ដោយ​ពួក​គេ​បាន​ព្យាយាម​ប្រមូល​ផ្តុំ ជួប​គ្នា​ដើម្បី​តវ៉ា​នៅ​ទី​កន្លែង​​​ស្រឡះ​​ធំ​ទូលាយ​​ដើម្បី​ជៀស​​​​ពី​ការចាប់​ខ្លួន​របស់កម្លាំង​សន្តិសុខ​មីយ៉ាន់ម៉ា។ កន្លង​មក​ពួក​គេ​បាន​នាំ​គ្នា​តវ៉ា​តាម​ដង​ផ្លូវ​ស្ទើរ​គ្រប់​​ទី​កន្លែង​នៅ​ទូទាំង​ប្រទេស។

ស្ថាន​ភាព​ចុង​ក្រោយ​បំផុត​ពី​សហភាព​អឺរ៉ឺប​បាន​សម្រេច​ដាក់​ទណ្ឌកម្ម​លើ​មនុស្ស​សំខាន់​១១​នាក់​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​រដ្ឋ​ប្រហាររ​ថ្ងៃ​ទី​១​កុម្ភៈ​ និង​ការ​បង្ក្រាប​ដោយ​ឃោឃៅ។

រដ្ឋ​មន្ត្រី​ការបរទេសអាល្លឺម៉ង់​លោក Meiko Maas បាន​និយាយ​នៅ​ទី​ក្រុង​ព្រុចសែល​ក្នុង​កិច្ច​ប្រជុំ​សមភាគី​អឺរ៉ុប​ថា ៖«ចំនួនឃាត​កម្ម​​បាន​ឈាន​ដល់​កម្រិត​ដែល​មិន​អាច​ទទួល​យក​បាន​ ជា​មូលហេតុ​ដែល​យើង​មិន​អាច​ជៀស​បាន​ពី​ការ​ដាក់​ទណ្ឌកម្ម​ឡើយ»។​

មេ​​បញ្ជាការ​យោធា​មីយ៉ាន់ម៉ា Min Aung Hlaing ត្រូវ​បាន​បង្កក​​ទ្រព្យ​សម្បត្តិ និង​​ជាប់​បំរាម​​ទិដ្ឋាការ។ បុគ្គល​រូប​នេះ​​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ធ្វើ​ឲ្យ​លទ្ធិប្រជា​ធិបតេយ្យ​ដុន​ដាប និងនីតិរដ្ឋ​​នៅ​ក្នុង​ប្រទេស​មីយ៉ាន់។

មន្ត្រី​យោធា​ជាន់​ខ្ពស់​៩​នាក់​ទៀត និង​ប្រធាន​​គណកម្មការ​រៀប​ចំ​ការ​បោះ​ឆ្នោត​នៅ​មីយ៉ាន់ម៉ាក៏​ត្រូវ​បាន​ហាម​ឃាត​ក្នុង​ការ​ធ្វើ​ដំណើរ និង​បង្ក​ក​ទ្រព្យ​សម្បត្តិ៕

ប្រែ​សម្រួល៖ វីរបុត្រ

ប្រភព៖ CNA & Irrawaddy

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍៣៩ នាទី មុន

តុលាការកាត់ទោសបុរសស្រវឹងបើករថយន្តបុកមនុស្សស្លាប់៤នាក់នៅស្ពានអាកាសឬស្សីកែវ  ឱ្យជាប់ពន្ធធនាគា៥ឆ្នាំ

ព័ត៌មានជាតិ៥៩ នាទី មុន

លោក លី ធុជ៖ សម្ដេចធិបតី ជាមេដឹកនាំសកម្មក្នុងការអំពាវនាវឱ្យបណ្តាប្រទេសនានាគាំទ្រដល់អនុសញ្ញាអូតាវ៉ា

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលរាជធានី ឱ្យអាជ្ញាធរ និងកងកម្លាំងមើលថែទ្រព្យសម្បត្តិពលរដ្ឋដែលទៅស្រុកកំណើតក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះ

ជីវិតកម្សាន្ដ៣ ម៉ោង មុន

ខេមរ: សិរីមន្ត នាំយកសម្លៀកបំពាក់ខ្មែរដោយរំលេចនូវរូបអង្គរវត្ត ស៊ីក្លូ និងរទេះគោ ទៅសម្តែងនៅអាមេរិក

ព័ត៌មានជាតិ៣ ម៉ោង មុន

អាជ្ញាធរខេត្តក្រចេះ ត្រៀមទីទួលសុវត្ថិភាព​១១៧​កន្លែង សម្រាប់ជម្លៀសពលរដ្ឋពីគ្រោះទឹកជំនន់

Sokha Hotels

ព័ត៌មានពេញនិយម