Connect with us

ព័ត៌មានអន្ដរជាតិ

​ ប្រជាជន Greenland​ បោះឆ្នោត​ប្តូរ​មេដឹកនាំ ​ក្នុងកាលៈទេសៈផ្លាស់ប្តូរ​​​​​អនាគត​កោះ​នេះ​​

បានផុស

នៅ

​លទ្ធផល​បោះឆ្នោត​​​សភា​​ដែល​មាន​​​​សមាជិក​​៣១​រូប​​របស់កោះ​ Greenland ​​បង្ហាញ​ថា គណបក្ស​ប្រជា​ធិបតេយ្យ​និយម​កណ្តាល «Demokraatit Party» បានឈ្នះ​ការ​បោះឆ្នោត​​​​​ក្នុង​កាលៈទេសៈ​ដ៏សំខាន់​នៃការ​ប្រឈម​នឹង​ការ​ផ្លាស់ប្តូរ​​ជំហរ​របស់​កោះនេះ​ទៅរកឯករាជ្យ ឬ​​បន្ត​​ស្ថិតនៅក្រោម​ការ​គ្រប់គ្រង​​របស់​​ប្រទេសណាមួយ មាន​មហាអំណាច​សហរដ្ឋអាមេរិក ឬ​​​បន្ត​នៅ​ជាមួយដាណឺម៉ាក​ ដែលធ្លាប់​ផ្តល់​ការ​គាំទ្រ​​​ផ្នែកការទូត​ នយោបាយ​ និង​សេដ្ឋកិច្ច​ក្នុងពេល​​​​កន្លងមក។

លោក Jens-frederik nielsen (កណ្តាល) ប្រធានបក្ស​ប្រជាធិបតេយ្យ រីក​រាយ​ក្រោយដឹងថា​ឈ្នះឆ្នោត។ Sermitsiaq
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Greenland ​ជាដែន​ដី​​​​​កោះ​ធំបំផុត​​ក្នុងពិភពលោក​ស្ថិត​នៅតំបន់​អាក​ទិក​ ​មាន​ប្រជាជន​​សរុប​​​​ប្រមាណ​​៥៦០០០​នាក់ បាន​ស្ថិត​នៅ​​ក្នុង​​រ៉ា​ដា​​របស់​សហរដ្ឋអាមេរិក​​ក្រោម​រដ្ឋបាល​​លោក ​ដូណាល់ ត្រាំ ចាប់​តាំង​ពីចុង​អាណត្តិទីមួយរបស់​គាត់ ហើយ ការ​ប៉ុន​ប៉ង​ចង់បាន​កោះ​នេះ​ស្ថិតក្រោម​ការ​គ្រប់គ្រងរបស់​អាមេរិកបង្ហាញ​កាន់តែច្បាស់​​នៅពេលលោក​កាន់​អំណាច​សា​ជាថ្មី​​​​នៅក្នុងអាណត្តិទី​២​នេះ​។​​ ​​

​​ការ​ថ្លែង​​សារ​​​​បំណង​យក​ដែន​ដី​កោះ​ Greenland មកស្ថិតក្រោម​ការ​គ្រប់​គ្រង​​ចុង​ក្រោយ​របស់​លោក ដូណាល់ ត្រាំ គឺ​នៅពេលលោក​ថ្លែង​នៅ​ក្នុងសភា​​កាល​ពីអាទិត្យមុន ដោយ​និយាយថា ការ​យក​កោះ​នេះ​​គឺ​ជា​រឿងជៀស​មិនរួច​ដោយ​មធ្យោបាយមួយ​ ឬ​ដោយ​មធ្យោបាយ​ណាផ្សេងទៀត​​។ មធ្យោបាយ​ដែលលោក​ធ្លាប់លើក​ឡើង​គឺ​ដោយការ​ទិញពី​​ប្រទេសដាណឺម៉ាក ឬ​ក៏​​ដោយ​មធ្យោបាយ​យោធា​​។​​

​យោង​ទីភ្នាក់ងារ​ព័ត៌មាន AP ​គណបក្ស​​ប្រជាធិបតេយ្យ (​​​Demokraatit) បាន​ឈ្នះ​ឆ្នោត​​​ច្រើនបំផុត ខណៈគណបក្ស​ Naleraq (Point of Orientation) ​បានឈ្នះ​លំដាប់​លេខ២។ គណបក្ស​ទាំងពីរ​នេះ​​​​ត្រូវបាន​គេ​ដឹងថា ​​គាំទ្រ​ឲ្យ​មាន​ឯករាជ្យ​ពីប្រទេសដាណឺម៉ាក ប៉ុន្តែ​មាន​ជំហរ​​ផ្សេង​គ្នា​​​​ក្នុងដំណើរ​ទៅរកការប្រកាសឯករាជ្យ​​។

ការរាប់​សន្លឹកឆ្នោត​នៅ​ទីក្រុង​ Nuuk, Greenland។ REUTERS/Marko Djurica

គណបក្ស​​ Naleraq មាន​ជំហរ​​គាំទ្រ​ការ​ទាមទារ​ឯករាជ្យ​​​​​ខ្លាំងជាង ខណៈ​គណបក្ស​​​ប្រជាធិបតេយ្យមាន​​ជំហរ​​​​សម្របសម្រួល​​​​​ក្នុងជំហរ​ឯករាជ្យ។

គណបក្ស​​ Egede’s Inuit Ataqatigiit (United Inuit) ​និង​គណបក្ស Siumut ដែលគណបក្ស​ទាំងពីរ​មានប្រវត្តិ​គ្រប់គ្រង​​​រដ្ឋបាល​កោះនេះ​​ក្នុងប៉ុន្មាន​ឆ្នាំចុងក្រោយ ត្រូវ​បាន​គេ​រំពឹងថា ឈ្នះ​ការបោះឆ្នោត ប៉ុន្តែ​​លទ្ធផល​​​បាន​បង្ហាញ​ផ្សេង​​ពី​ការរំពឹងទុក។​

​គណបក្ស​៤​ក្នុងចំណោម​គណបក្ស​សំខាន់​៥​ ក្នុងការរត់ប្រណាំង​​​ស្វែងរក​​ឯករាជ្យភាព ប៉ុន្តែ​ពួកគេ​​មិនទាន់​ដឹងពេលណា​​និងមធ្យោបាយណានោះទេ។​​ ​ដែន​ដីកោះ​ Greenland ​​បានស្វែង​រកការ​ប្រកាស​​ឯករាជ្យពី​ដាណឺម៉ាក​តាំងពីឆ្នាំ​២០០៩ មកម្ល៉េះ ប៉ុន្តែ​​​ចរន្ត​រុញច្រាន​របស់​​រដ្ឋបាល​​ដូណាល់ ត្រាំ អាច​នឹងផ្លាស់ប្តូរជោគ​វាសនាកោះនេះ​​ក្នុងពេលដ៏ខ្លីខាងមុខ។​

​កោះ​ Greenland ដែលស្ថិត​ក្រោម​កា​រគ្រប់​គ្រង​រដ្ឋបាល​របស់​ប្រទេសដាណឺម៉ាកក្នុងតំបន់​អឺរ៉ុប​ខាងជើង ​​បាន​ក្លាយ​ជាទី​ចាប់​អារម្មណ៍​​​របស់ប្រធានាធិបតីអាមេរិក​​លោក​ ដូណាល់ ត្រាំ​ ក្នុងការគ្រប់គ្រងកោះដែលសម្បូរទៅដោយសារ ធាតុរ៉ែ ប៉ុន្តែ​​​នាយករដ្ឋមន្ត្រី​ ដាណឺម៉ាក​ ធ្លាប់បាន​បង្ហាញ​ជំហរទន់ភ្លន់​​​​ចំពោះ​រដ្ឋបាល​ ដូណាល់ ត្រាំ ដោយអះអាងថា ​កោះនោះ​មិនមែនសម្រាប់លក់ទេ ហើយ ប្រជាជន​នៅលើ​កោះ​ជាអ្នកសម្រេចជោគវាសនា​របស់ពួកគេ​។​

​ទោះបីជា​យ៉ាងណា​ មេដឹកនាំ​មហាអំណាច​អឺរ៉ុប​ខ្លះ​មាន​អាល្លឺម៉ង់​ជាដើម ធ្លាប់​បាន​បង្ហាញ​ជំហរ​ជំទាស់​ចំពោះ​ផែនការ​អាមេរិក ដោយ​អះអាងថា ​នឹងខិតខំ​​ការពារ​ដែន​​ដី​របស់​អឺរ៉ុប​។

កោះដ៏ធំដែលមានប្រជាជនជិត​​៦ម៉ឹន​នាក់ត្រូវបានជាប់នៅក្នុងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយសម្រាប់ភាពលេចធ្លោនៅតំបន់អាកទិក ជាកន្លែងដែលផ្ទាំងទឹកកករលាយកំពុងធ្វើឱ្យធនធានរបស់វាកាន់តែងាយស្រួល និងបើកផ្លូវដឹកជញ្ជូនថ្មី។ ទាំងរុស្ស៊ី និងចិនបានបង្កើនសកម្មភាពយោធានៅក្នុងតំបន់​នោះដែរ​។ យោង​ទីភ្នាក់ងារ​រ៉យទ័រ​។

កោះ Greenland ដែល​មាន​ទំហំ​ធំជាង​គេ​បំផុត​ក្នុងសកលលោក រហូតដល់​ជាង​​២លានគីឡូម៉ែត្រការ៉េ ​​នឹង​ក្លាយ​ជា​​​ជម្លោះ​​​ក្នុងភូមិសាស្ត្រនយោបាយ​​​នៃ​ប្រទេសមហាអំណាច​​នាពេលខាងមុខ ខណៈដែល​ប្រទេសនៅតំបន់​អឺរ៉ុប​​ក៏នឹង​មិនបោះបង់​​​ដែនដី​របស់ខ្លួន​​ទៅឲ្យសហរដ្ឋអាមេរិក​ដោយ​ងាយៗនោះដែរ៕​

ដោយ រ៉ាន់ រើយ​

លទ្ធផល​នៃការរាប់សន្លឹកឆ្នោត​នៅ​​ការបោះឆ្នោតសភា​នៅ​ Greenland។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៨ វិនាទី មុន

​ ប្រជាជន Greenland​ បោះឆ្នោត​ប្តូរ​មេដឹកនាំ ​ក្នុងកាលៈទេសៈផ្លាស់ប្តូរ​​​​​អនាគត​កោះ​នេះ​​

នយោបាយ២ នាទីutes មុន

អ្នកនាំពាក្យ៖ លោក សម រង្ស៊ី គ្មានចេះធ្វើអ្វីជាប្រយោជន៍ជាតិទេ ចេះតែមួលបង្កាច់ បំភ្លៃ និងកេញចំណេញពីព្រឹត្តិការណ៍ប៉ុណ្ណោះ

VinFast
ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

VinFast គ្រោងសង់ស្ថានីយសាកថ្ម EV ដល់ ១០០ ០០០ កន្លែង នៅឥណ្ឌូណេស៊ី

ម៉ាក់ប្រាង
ព័ត៌មានជាតិ១៧ នាទីutes មុន

មន្ទីរកសិកម្មខេត្តស្ទឹងត្រែង រៀបចំដាក់បញ្ចូលផ្លែម៉ាក់ប្រាង ជាភូមិមួយផលិតផលមួយ

ដេត ស្រីនាឌ
ជីវិតកម្សាន្ដ១៨ នាទីutes មុន

ដេត ស្រីនាឌ ត្រៀមតំណាងកម្ពុជាចូលរួមកម្មពិធីលំដាប់អន្តរជាតិនៅវៀតណាម ខណ:ប្រកាសឆន្ទ:បែបនេះ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ

ព័ត៌មានជាតិ២២ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថានខកចិត្ត ព្រោះចាប់បានរោងចក្របង្ហូរទឹកកខ្វក់ចូលស្ទឹង តែមន្ត្រីធ្វើការយឺតរហូតខូចការណ៍ធំ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ឆេះមន្ទីរពេទ្យនៅបាងកក បង្កការផ្អើលឆោឡោនិងជម្លៀសអ្នកជំងឺ យ៉ាងតក់ក្រហល់

ជីវិតកម្សាន្ដ៦ ម៉ោង មុន

នាដការី ឈឹម ចាន់ស្រីណុច ជួបទុក្ខធំបាត់បង់ម្តាយ ខណៈកំពុងបន្តបេសកកម្មសម្ដែងជូនជាតិនៅបារាំង

ជីវិតកម្សាន្ដ២១ ម៉ោង មុន

គ្រួសារតារាស្រី អះអាងថា មានរូបភាពរសើបរវាង Kim Soohyun និង Kim Sae Ron ជាង200រូប ទុកជាភស្ដុតាង 

Sokha Hotels

ព័ត៌មានពេញនិយម