Connect with us

ព័ត៌មានអន្ដរជាតិ

របាយការណ៍៖ ប្រជាជនភាគច្រើននៅលើពិភព​លោកកំពុងដកដង្ហើមជាមួយខ្យល់ពុល

បានផុស

នៅ

របាយការណ៍ថ្មីមួយ ​រក​ឃើញ​ថា ចំនួនប្រជាជន​ភាគច្រើន​​​នៅ​លើ​ពិភពលោកកំពុងដកដង្ហើមជាមួយខ្យល់ពុលដោយមានតែប្រទេសចំនួន៧ប៉ុណ្ណោះដែលស្របតាមស្តង់ដារគុណភាពខ្យល់របស់អង្គការសុខភាពពិភពលោក (WHO) កាលពីឆ្នាំមុន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន​ Al Jazeera នៅថ្ងៃទី១២ខែមីនានេះ។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមទិន្នន័យត្រួតពិនិត្យគុណភាពខ្យល់ដែលមានមូលដ្ឋាននៅប្រទេសស្វីស IQAir បានបង្ហាញការរកឃើញរបស់ខ្លួនកាលពីថ្ងៃអង្គារ ដែលទាញយកទិន្នន័យពីស្ថានីយត្រួតពិនិត្យគុណភាពខ្យល់ចំនួន ៤ម៉ឺន​នៅក្នុងប្រទេសចំនួន១៣៨ ដោយ​បានរកឃើញថា ប្រទេសឆាដ​នៅអាហ្វ្រិក បង់ក្លាដែស ប៉ាគីស្ថាន ឥណ្ឌា ​នៅ​អាស៊ីខាងត្បូង និងសាធារណៈរដ្ឋប្រជាធិបតេយ្យកុងហ្គោ​នៅអាហ្រ្វិក​ មានខ្យល់ពុលច្រើនជាងគេក្នុងពិភពលោក។

ក្នុងចំណោមប្រទេសដែលបានវិភាគ មានតែប្រទេសអូស្ត្រាលី នូវែលហ្សេឡង់ បាហាម៉ាស បាបាដូស ហ្គ្រេណាដា អេស្តូនី និងអ៊ីស្លង់ ប៉ុណ្ណោះ ដែលបានទទួលស្តង់ដារគុណភាពខ្យល់អន្តរជាតិរបស់អង្គការសុខភាពពិភពលោក។

មាត្រដ្ឋាននៃបញ្ហាអាចនឹងធំជាងការរាយការណ៍ ដោយសារផ្នែកជាច្រើននៃពិភពលោកខ្វះការត្រួតពិនិត្យដែលត្រូវការសម្រាប់ទិន្នន័យដែលត្រឹមត្រូវជាងនេះ។ ជាឧទាហរណ៍ នៅទូទាំងទ្វីបអាហ្រ្វិក មានស្ថានីយ៍ត្រួតពិនិត្យតែមួយប៉ុណ្ណោះសម្រាប់មនុស្ស ៣.៧​លាននាក់។

លើសពីនេះគម្លាតទិន្នន័យអាចកាន់តែធំឡើង បន្ទាប់ពីមានការប្រកាសដោយក្រសួងការបរទេសសហរដ្ឋអាមេរិកកាលពីសប្តាហ៍មុនថា អាមេរិកនឹងលែងបង្ហាញជាសាធារណៈនូវទិន្នន័យដែលខ្លួនប្រមូលបានពីស្ថានទូត និងស្ថានកុងស៊ុលរបស់ខ្លួនជុំវិញពិភពលោក។

(រូបភាព៖ AP)

ប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនបានពឹងផ្អែកលើឧបករណ៍ចាប់សញ្ញាគុណភាពខ្យល់ដែលបំពាក់នៅលើអគារស្ថានទូត និងស្ថានកុងស៊ុលអាមេរិក ដើម្បីតាមដានកម្រិតខ្យល់ពុលរបស់ពួកគេ ប៉ុន្តែឥឡូវនេះក្រសួងការបរទេសសហរដ្ឋអាមេរិកកំពុងបញ្ចប់គម្រោងត្រួតពិនិត្យដោយលើកឡើងពីបញ្ហាថវិកា។ បន្ទាប់ពីកម្មវិធីអាមេរិកបិទ យ៉ាងហោចណាស់ប្រទេសចំនួន ៣៤នឹងបាត់បង់សិទ្ធិទទួលបានទិន្នន័យបំពុលដែលអាចទុកចិត្តបាន។

លោក Christi Chester-Schroeder អ្នកគ្រប់គ្រងវិទ្យាសាស្ត្រគុណភាពខ្យល់របស់ IQAir បានព្រមានថា ការប្រែប្រួលអាកាសធាតុកំពុងដើរតួនាទីកាន់តែកើនឡើងក្នុងការជំរុញការបំពុល។ លើសពីនេះជាមួយនឹងសីតុណ្ហភាពកាន់តែខ្ពស់បណ្តាលឱ្យមានភ្លើងឆេះព្រៃកាន់តែខ្លាំង និងយូរជាងនេះ ដែលបានលេបត្របាក់តំបន់អាស៊ីអាគ្នេយ៍ និងអាមេរិកខាងត្បូង។

គួរបញ្ជាក់ផងដែរថាយោងតាមរបាយការណ៍នេះ ប្រទេសឆាដ និងបង់ក្លាដែស មានកម្រិតខ្យល់ពុលជាមធ្យមខ្ពស់ជាង ១៥ ដង ខ្ពស់ជាងការណែនាំរបស់ WHO កាលពីឆ្នាំមុន។ ប្រទេសឆាដជាប់ចំណាត់ថ្នាក់ជាប្រទេសដែលមានការបំពុលច្រើនបំផុតក្នុងឆ្នាំ ២០២២ដោយសារតែធូលីពីវាលខ្សាច់សាហារ៉ា ក៏ដូចជាការដុតបំផ្លាញសំណល់ដំណាំដែលមិនអាចគ្រប់គ្រងបាន៕

(រូបភាព៖ AP)
(រូបភាព៖ AP)
(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន​ សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ

ព័ត៌មានជាតិ២២ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថានខកចិត្ត ព្រោះចាប់បានរោងចក្របង្ហូរទឹកកខ្វក់ចូលស្ទឹង តែមន្ត្រីធ្វើការយឺតរហូតខូចការណ៍ធំ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ឆេះមន្ទីរពេទ្យនៅបាងកក បង្កការផ្អើលឆោឡោនិងជម្លៀសអ្នកជំងឺ យ៉ាងតក់ក្រហល់

ជីវិតកម្សាន្ដ៦ ម៉ោង មុន

នាដការី ឈឹម ចាន់ស្រីណុច ជួបទុក្ខធំបាត់បង់ម្តាយ ខណៈកំពុងបន្តបេសកកម្មសម្ដែងជូនជាតិនៅបារាំង

ជីវិតកម្សាន្ដ២២ ម៉ោង មុន

គ្រួសារតារាស្រី អះអាងថា មានរូបភាពរសើបរវាង Kim Soohyun និង Kim Sae Ron ជាង200រូប ទុកជាភស្ដុតាង 

Sokha Hotels

ព័ត៌មានពេញនិយម