Connect with us

ព័ត៌មានអន្ដរជាតិ

បារាំង ប្រឆាំង​​ការ​រំលាយ​​កងទ័ព​អ៊ុយក្រែន ក្រោយ​បទ​ឈប់បាញ់

បានផុស

នៅ

រដ្ឋមន្ត្រីការពារជាតិបារាំងលោក Sébastien Lecornu បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា បារាំងនឹងប្រឆាំងរាល់ «ការ​រំលាយ​កងទ័ពអ៊ុយក្រែន» ក្រោយ​បទ​​ឈប់​បាញ់ ដោយសង្កត់ធ្ងន់ថា យោធាអ៊ុយក្រែនដ៏រឹងមាំគឺចាំបាច់សម្រាប់សន្តិសុខរបស់ប្រទេស។

លោក Sébastien Lecornu (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកាស​នេះ ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​អំឡុង​ការ​ជួប​ជុំ​ដ៏​កម្រ​មួយ​ក្នុង​ទីក្រុង​ប៉ារីស​កាល​ពី​ថ្ងៃ​ទី​១១​ខែមីនា ដែល​ជា​កន្លែង​​មេ​បញ្ជាការ​ការពារ​ជាតិ​ជាង ៣០​រូប​​មក​ពី​អង្គការ​ណាតូ រដ្ឋ​សមាជិកសហភាព​អឺរ៉ុប ជប៉ុន និង​អូស្ត្រាលី​ បាន​ជួប​ប្រជុំ​គ្នា​ដើម្បី​ពិភាក្សា​អំពី​ជម្លោះ​ដែល​កំពុង​កើត​ឡើង​នៅ​អ៊ុយក្រែន។

កិច្ចប្រជុំនេះ​មិនរាប់បញ្ចូលវត្តមាន​សមភាគីអាមេរិក​ឡើយ ហើយ​វា​បាន​ឆ្លុះបញ្ចាំងពីការព្រួយបារម្ភអំពីជំហរដែលមិនអាចទាយទុកជាមុនបានរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់​ ត្រាំ និង​ទំនាក់ទំនងនាពេលថ្មីៗនេះជាមួយទីក្រុងមូស្គូ។ ការពិភាក្សាបានផ្តោតលើយុទ្ធសាស្ត្រដើម្បីធានាសន្តិសុខរបស់អ៊ុយក្រែនក្រោយបទឈប់បាញ់ ការរក្សាកម្លាំងយោធារបស់ទីក្រុង​កៀវ និងការស្វែងយល់ពីសក្តានុពលនៃការដាក់ពង្រាយកងកម្លាំងរក្សាសន្តិភាពអឺរ៉ុប។

រដ្ឋមន្ត្រីការពារជាតិបារាំង ​បាន​និយាយ​ថា៖ «ខ្ញុំសូមបញ្ជាក់ម្តងទៀតនៅទីនេះនៅ​ចំពោះមុខសារព័ត៌មាន។ សន្តិសុខរបស់អ៊ុយក្រែនត្រូវតែមកមុន។ យើង​បដិសេធ​នូវ​រាល់​ការ​​រំលាយ​កង​កម្លាំង​អ៊ុយក្រែន»។ លោក Lecornu បាន​បន្ថែម​ថា កងទ័ព​អ៊ុយក្រែន គឺជា​ការ​ធានា​​សន្តិសុខ​ដ៏​សំខាន់។

ចំណែក​ឯ​ប្រធានាធិបតី​បារាំងលោក Emmanuel Macron ក៏​បាន​គាំទ្រ​គំនិត​នេះ​ផង​ដែរ ដោយ​ចាត់​ទុក​ការ​ទាមទារ​របស់​រុស្ស៊ី​ចំពោះ​ការ​រំលាយ​វត្តមាន​​យោធា​របស់​អ៊ុយក្រែន​ថា​ជា​រឿង​ដែល​មិន​អាច​ទទួល​យក​បាន។ លោកបានគូសបញ្ជាក់ថា លក្ខខណ្ឌបែបនេះនឹងធ្វើ​ឲ្យ​ប៉ះពាល់ដល់អធិបតេយ្យភាពរបស់អ៊ុយក្រែន និងមិនអាចអត់ឱនបានសម្រាប់ទាំងអ៊ុយក្រែន និងសម្ព័ន្ធមិត្តរបស់ពួកគេ។

លោក ហ្សេលេនស្គី និង​កងទ័ព​អ៊ុយក្រែន (រូបថត៖ Getty)

គួរ​បញ្ជាក់​ថា នៅ​​គ្រា​ដំបូង​នៃ​ការ​ឈ្លាន​ពាន​ពេញ​លេញ​របស់​ខ្លួន រុស្ស៊ី​បាន​ទាមទារ​ឲ្យ​អ៊ុយក្រែន​កាត់​បន្ថយ​កង​ទ័ព​​ឲ្យ​នៅ​សល់​ត្រឹម ​៥០ ០០០​នាក់។ ទន្ទឹម​នោះ ទីក្រុងមូស្គូ ក៏​បាន​ឲ្យ​ទីក្រុង​កៀវ «មិនត្រូវ​អភិវឌ្ឍ ផលិត ទិញ ឬដាក់ពង្រាយអាវុធមីស៊ីលគ្រប់ប្រភេទ ដែលមានរយៈចម្ងាយឆ្ងាយជាង ២៥០​គីឡូម៉ែត្រនៅលើទឹកដីរបស់ខ្លួន»។

អ៊ុយក្រែន​ បាន​បញ្ជាក់​ម្តង​ហើយ​ម្តង​ទៀត​ពី​តម្រូវការ​ធានា​សន្តិសុខ​ក្នុង​ព្រឹត្តិការណ៍​​បទ​ឈប់​បាញ់​​ក្នុង​សង្គ្រាម​ជាមួយ​រុស្ស៊ី។

ប្រធានាធិបតី​អ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ពីមុនបានសង្កត់ធ្ងន់ពីតម្រូវការសម្រាប់​កងទ័ពចំនួន ១,៥​លាននាក់ ប្រសិនបើអ៊ុយក្រែនមិនត្រូវបាន​អនុញ្ញាត​ឲ្យ​ចូល​ទៅក្នុង​អង្គការណាតូ។ យោងតាមលោក ហ្សេលេនស្គី កងទ័ពអ៊ុយក្រែនបច្ចុប្បន្នមាន​ចំនួន ៨៨០ ០០០​នាក់ ច្រើន​ជាងគេ​​បំផុត​នៅអឺរ៉ុប៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ជីវិតកម្សាន្ដ៣៣ នាទីutes មុន

ឧកញ៉ា សិរីមន្ត និង តន់ ចន្ទសីម៉ា ចាប់គូច្រៀងចង្វាក់ប្រពៃណី ២បទរួមគ្នា ធ្វើឱ្យអ្នកស្តាប់បង្ហើបក្តីពេញចិត្តខ្លាំង

ជីវិតកម្សាន្ដ៤៥ នាទីutes មុន

សង្ក្រាន្តឆ្នាំ២០២៥! Galaxy វ៉ាដាច់គេ ក្នុងការផលិតបទចង្វាក់ប្រពៃណី​ ខណៈទើបទម្លាក់ថែម ១១បទ

ព័ត៌មានអន្ដរជាតិ៥៩ នាទីutes មុន

​បេសកជន​​​​អាមេរិក​ទៅ​ដល់​រុស្ស៊ី​លើក​ទី​២ សម្រាប់​ការ​ចរចា​​បទឈប់បាញ់​​អ៊ុយក្រែន-រុស្ស៊ី​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​កសិករ​ថៃ​ប្រមាណ​១០០០​គ្រួសារ​គាំទ្រ​ញត្តិ​ប្រឆាំង​ការ​នាំចូល​សាច់​ជ្រូក​ពីអាមេរិក​​

ព័ត៌មានជាតិ១ ម៉ោង មុន

ករណីបង្ក្រាបទល្មើស! សមត្ថកិច្ចស្នើមហាជនមើលព្រៃទាំងមូល កុំមើលដើមឈើមួយដើម

ព័ត៌មានជាតិ១៩ ម៉ោង មុន

នគរបាល​ខណ្ឌ​សែនសុខ ហៅ​យុជន​ក្រុម​សម្រួល​ចរាចរណ៍ ​មក​ណែនាំ និង​ដកហូត​ឯកសណ្ឋាន

សន្តិសុខសង្គម២១ ម៉ោង មុន

ផុង​ដី​រលំ​បាក់ដង​សន្ទូច​ប្រវែងជាង៥០ម៉ែត្រ សង្កត់​លើ​សំយាប​ផ្ទះពលរដ្ឋ៤ខ្នង និង​សង្កត់​ម៉ូតូ​មួយ​គ្រឿង​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់

កីឡា៣ ម៉ោង មុន

ពិត​ជា​អស្ចារ្យ បើឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ ព្រះ​ខ័ន​រាជ​ស្វាយរៀង នឹង​ធ្វើ​ម្ចាស់​ផ្ទះ​ជា​ប្រវត្តិ​សាស្ត្រ​ដំបូងនៅ​កម្ពុជា

តាំងផលិតស្រា
សន្តិសុខសង្គម៣ ម៉ោង មុន

មន្ត្រីជំនាញរកឃើញទីតាំងផលិតស្រាម៉ាកល្បីក្លែង​ក្លាយជាង៤ពាន់ដប និងសម្ភារៈមួយចំនួនធំ

Sokha Hotels

ព័ត៌មានពេញនិយម