ព័ត៌មានអន្ដរជាតិ
ទាក់ទងបទឈប់បាញ់, ត្រាំ ថា រុស្ស៊ី ស្រួលនិយាយជាង អ៊ុយក្រែន ទេ
បន្ទាប់ពីប្រមុខដឹកនាំទីក្រុងកៀវ វ៉ូឡូឌីមៀរ ហ្សេលេនស្គី យល់ព្រមទទួលយកបទឈប់បាញ់រយៈពេល១ខែក្នុងសង្គ្រាមជាមួយទីក្រុងមូស្គូហើយនោះ ពេលនេះប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ចេញមុខធានាថា រុស្ស៊ីស្រួលនិយាយជាងអ៊ុយក្រែនទេ ក្នុងការឈានដល់កិច្ចព្រមព្រៀងសន្តិភាព។

ថ្លែងនៅឯសមាគម Business Roundtable ក្នុងទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃពុធទី១២ខែមីនាឆ្នាំ២០២៥ លោកត្រាំ បញ្ជាក់ថា បើនិយាយពីការហៅភាគីមកចុះកិច្ចព្រមព្រៀងសន្តិភាពនោះ លោកមើលឃើញថា រុស្ស៊ីស្រួលនិយាយជាងអ៊ុយក្រែនទៅទៀត។ ទីក្រុងមូស្គូច្បាស់ជាយល់ស្របលើបទឈប់បាញ់រយៈពេល៣០ថ្ងៃនោះ ជាក់ជាមិនខាន។
អាចនិយាយថា ក៏ជាសញ្ញាល្អមួយដែរក្នុងដំណើរឈានឆ្ពោះទៅរកការបញ្ចប់សង្គ្រាម ព្រោះមុននេះលោក ត្រាំ ប្រកាសហើយថា លោកនឹងទាក់ទងទៅមេដឹកនាំរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន នៅចុងសប្តាហ៍ ហើយក៏គ្រោងអញ្ជើញប្រធានាធិបតីអ៊ុយក្រែន ហ្សេលេនស្គី ឲ្យវិលមកសេតវិមានសាជាថ្មីផងដែរ។

សម្តីរបស់លោកត្រាំ គឺកើតឡើងភ្លាមៗបន្ទាប់ពីគណៈប្រតិភូអាមេរិក-អ៊ុយក្រែន បញ្ចប់កិច្ចពិភាក្សាពោរពេញដោយផ្លែផ្កានៅក្នុងទីក្រុង Jeddah នៃប្រទេសអារ៉ាប៊ីសាអូឌីត ដោយក្រៅពីទីក្រុងកៀវយល់ព្រមលើសំណើឈប់បាញ់ហើយនោះ ទីក្រុងវ៉ាស៊ីនតោនក៏សម្រេចផ្តល់ជំនួយយោធានិងចែករំលែកការណ៍សម្ងាត់ឲ្យអ៊ុយក្រែនវិញផងដែរ។
កាលពីប៉ុន្មានសប្តាហ៍មុន ទីក្រុងវ៉ាស៊ីនតោន បានកាត់ផ្តាច់ជំនួយនិងបញ្ចប់ការផ្តល់ព័ត៌មានសម្ងាត់អំពីរុស្ស៊ីទៅឲ្យទីក្រុងកៀវ ព្រោះតែលោក ត្រាំ ខឹងចិត្តក្រោយទាស់សម្តីជាមួយលោក ហ្សេលេនស្គី។

យ៉ាងណា ក្រោយជំនួបរវាងគណៈប្រតិភូអាមេរិកនិងអ៊ុយក្រែននៅទីក្រុង Jeddah, ទីក្រុងវ៉ាស៊ីនតោនបានចេញសេចក្តីថ្លែងការណ៍ថា ឥឡូវ សហរដ្ឋអាមេរិកនឹងលុបចោលការផ្អាកចែករំលែកព័ត៌មានសម្ងាត់ ហើយបន្តជំនួយផ្នែកសន្តិសុខដល់អ៊ុយក្រែនសាជាថ្មី។
ទីក្រុងវ៉ាស៊ីនតោននិងកៀវ ក៏ពិភាក្សាគ្នាអំពីកិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយមនុស្សធម៌ រួមទាំងការដោះដូរឈ្លើយសឹក ការដោះលែងអ្នកទោសស៊ីវិល និងសកម្មភាពផ្សេងទៀតផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អាមេរិក ផ្តល់ជំនួយយោធានិងចែករំលែកការណ៍សម្ងាត់ឲ្យអ៊ុយក្រែន វិញហើយ

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១៩ ម៉ោង ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន