Connect with us

ព័ត៌មានអន្ដរជាតិ

Update: កម្លាំងប៉ាគីស្ថាន​សម្លាប់​ក្រុមសកម្ម​ប្រយុទ្ធ​​១៦នាក់ក្នុងប្រតិបត្តិការសង្គ្រោះចំណាប់ខ្មាំង

បានផុស

នៅ

កងកម្លាំងសន្តិសុខប៉ាគីស្ថានបានសម្លាប់​ក្រុមសកម្មប្រយុទ្ធ​យ៉ាងហោចណាស់១៦នាក់ក្នុងអំឡុងពេលប្រតិបត្តិការជួយសង្គ្រោះចំណាប់ខ្មាំង បន្ទាប់ពីការវាយប្រហារលើរថភ្លើងនៅក្នុងខេត្ត Balochistan ភាគនិរតីរបស់ប្រទេសកាលពីថ្ងៃអង្គារ។ យោង​ភ្នាក់ងារព័ត៌មាន Xinhua នៅថ្ងៃទី១២ខែមីនានេះ។

(រូបភាព៖ Xinhua)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមសេចក្តីរាយការណ៍​ មានការបាញ់ប្រហារគ្នាយ៉ាងសាហាវ​រវាងកងកម្លាំងសន្តិសុខ និងក្រុម​​សកម្មប្រយុទ្ធ​ដើម្បី​ជួយ​សង្គ្រោះ​ចំណាប់ខ្មាំងដែលជាអ្នកដំណើរនៅក្នុងរថភ្លើង។ កងកម្លាំងសន្តិសុខប៉ាគីស្ថានបានរំដោះចំណាប់ខ្មាំងចំនួន ១០៤​​នាក់ ចេញពីក្រុមភេរវករដោយជោគជ័យ ក្នុងនោះមានបុរស ៥៨នាក់ ស្រី៣១នាក់ និងកុមារ១៥នាក់។ យ៉ាងហោចណាស់​អ្នកដំណើរ១៧នាក់រងរបួស ខណៈកិច្ចខិតខំប្រឹងប្រែងកំពុងបន្តដើម្បីធានាឱ្យមានការដោះលែងអ្នកដំណើរដែលនៅសេសសល់ដោយសុវត្ថិភាព។

គួរបញ្ជាក់ថា កងទ័ពរំដោះ Baloch (BLA) ដែលត្រូវបានចាត់ទុកជាភេរវរករបានវាយប្រហារលើរថភ្លើង Jaffar Express នៅពេលវាធ្វើដំណើរពី Quetta ទៅ Peshawar ដែលមានអ្នកដំណើរពី ៤០០-៤៥០ នាក់ស្ថិត​នៅលើរថភ្លើង​​។

ក្រុមសកម្មប្រយុទ្ធបានធ្វើការបះបោរអស់រយៈពេលជាច្រើនទសវត្ស​រ៍​​​ដើម្បី​ទាម​ទារបំបែកខ្លួន​​និង​ឯករាជ្យ និងបានបើកការវាយប្រហារយ៉ាងសាហាវជាច្រើន​លើក​ ​ដែលជារឿយៗសំដៅទៅលើប៉ុស្តិ៍ប៉ូលិស ខ្សែរថភ្លើង និងផ្លូវហាយវេ។ អាជ្ញាធរប៉ាគីស្ថាន ក៏ដូចជាប្រទេសលោកខាងលិចមួយចំនួន រួមទាំងចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក បានចាត់ទុក BLA ជាអង្គការភេរវកម្ម​​៕

(រូបភាព៖ Xinhua)
(រូបភាព៖ Xinhua)
(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ៤៧ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម