Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន ថា F-16 របស់អាមេរិក ទៅមិនរួច Su-35 របស់រុស្ស៊ីទេ

បានផុស

នៅ

ដំបូងឡើយកងកម្លាំងរបស់លោក ហ្សេលេនស្គី សង្ឃឹមយ៉ាងមុតមាំថា ពេលទទួលបានយន្តហោះចម្បាំង F-16 ពីលោកខាងលិចហើយនោះ ពួកគេនឹងមានប្រៀបកាន់តែខ្លាំងទៅលើកងទ័ពលោក ពូទីន ស្រាប់តែឥឡូវ ទ័ពអាកាសអ៊ុយក្រែន បែរជានិយាយថា F-16 របស់អាមេរិក គឺមិនអាចប្រៀបផ្ទឹមនឹង Su-35 របស់រុស្ស៊ីបានទៅវិញ។

យន្តហោះចម្បាំង F-16 និង Su-35 (រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តីនេះគឺចេញពីមាត់ អ្នកនាំពាក្យកងទ័ពអាកាសអ៊ុយក្រែន Yuri Ignat និងត្រូវបានយកចុះផ្សាយដោយទស្សនាវដ្តីដែលមានឯកទេសខាងយោធា Military Watch កាលពីថ្ងៃអង្គារទី១១ខែមីនាឆ្នាំ២០២៥។

លោក Ignat អះអាងថា ពេលបើកឆាកប្រយុទ្ធគ្នាមួយទល់មួយនៅលើអាកាស, F-16 ទៅមិនរួចជាមួយ Su-35 ទេ។ Su-35 របស់រុស្ស៊ី ជាយន្តហោះចម្បាំងពហុមុខងារនិងថ្មីជាង F-16 ហើយមានបំពាក់ជាមួយប្រព័ន្ធការពារទំនើបនិងប្រព័ន្ធធ្វើសង្គ្រាមអេឡិចត្រូនិចថែមទៀតផង។

អ្នកនាំពាក្យកងទ័ពអាកាសអ៊ុយក្រែន Yuri Ignat (រូបថត៖ ArmyInform)

តាមការប្រៀបធៀបត្រួសៗ៖

  • F-16 ធ្វើការហោះហើរលើកដំបូងក្នុងឆ្នាំ១៩៧៤ ចំណែក Su-35 ហោះហើរឆ្នាំ១៩៨៨
  • F-16 ផលិតដោយក្រុមហ៊ុន Lockheed Martin ចំណែក Su-35 គឺរបស់​ Sukhoi
  • F-16 មួយគ្រឿងតម្លៃប្រហែល ៧០លានដុល្លារអាមេរិក ចំណែក Su-35 មានតម្លៃថ្លៃជាងពោលគឺ ៨៥លានដុល្លារឡើង
  • F-16 ហោះក្នុងល្បឿនលឿនជាងសំឡេង ២.០៥ដង ជាមួយរយៈចម្ងាយ ៤ ២២០គីឡូម៉ែត្រចំណែក Su-35 លឿនជាងសំឡេង ២.២៥ដង ជាមួយរយៈចម្ងាយ ៤ ៥០០គីឡូម៉ែត្រ
  • F-16 អាចវាយប្រហារក្នុងរង្វង់ ៥៥០គីឡូម៉ែត្រ ចំណែក Su-35 គឺ ១ ៦០០គីឡូម៉ែត្រ
  • F-16 អាចចាប់សញ្ញាគោលដៅបាន២០ក្នុងពេលតែមួយ ចំណែក Su-35 ចាប់បានដល់ទៅ៣០
  • F-16 អាចបំពាក់ជាមួយមីស៊ីល AIM-120 AMRAAM និង AIM-9X Sidewinder ចំណែក Su-35 អាចបំពាក់ជាមួយមីស៊ីលរយៈចម្ងាយឆ្ងាយ R-77, R-73 និង R-37M
យន្តហោះចម្បាំង F-16 (រូបថត៖ Getty)

សូមបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោនបានអនុម័តប្រគល់ F-16 ទៅឲ្យទីក្រុងកៀវ នៅពាក់កណ្តាលឆ្នាំ ២០២៣ ដោយអនុញ្ញាតឲ្យសម្ព័ន្ធមិត្តណាតូ បញ្ជូនយន្តហោះចម្បាំងនេះនិងបណ្តុះបណ្តាលពីឡុតអ៊ុយក្រែនថែមទៀតផង។

បែលហ្ស៊ិក ដាណឺម៉ាក ហូឡង់ និងន័រវែស សុទ្ធតែសន្យាផ្គត់ផ្គង់ F-16 ចំនួន៨០គ្រឿងឲ្យអ៊ុយក្រែន ដ្បិតភាគច្រើននឹងត្រូវចំណាយពេលច្រើនឆ្នាំ ដើម្បីដឹកទៅក៏ដោយ។ យ៉ាងណា ក្នុងឆ្នាំ២០២៤ អ៊ុយក្រែនទទួលបានយន្តហោះនេះចំនួន១៨គ្រឿងរួចហើយ ប៉ុន្តែក្នុងនោះមានមួយគ្រឿងបានធ្លាក់នៅខែសីហា ហើយបណ្តាលឲ្យពីឡុតជើងចាស់ម្នាក់ ស្លាប់ផងដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ រុស្ស៊ី បាញ់ទម្លាក់ F-16 ដែលលោកខាងលិច ជួយដល់អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទីutes មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម