Connect with us

ព័ត៌មានអន្ដរជាតិ

ប្រទេស​ចំនួន​៧​ប៉ុណ្ណោះ ដែល​មាន​គុណភាព​ខ្យល់​ល្អ​ត្រូវ​តាម​ស្ដង់ដារ WHO

បានផុស

នៅ

បើយោងតាមទិន្នន័យពី IQAir របស់​ប្រទេស​ស្វីស នៅឆ្នាំ​២០២៤​មានតែប្រទេសចំនួន​៧​ប៉ុណ្ណោះ ដែលបានបំពេញតាមគោលការណ៍ណែនាំគុណភាពខ្យល់របស់អង្គការសុខភាពពិភពលោក (WHO)។

(រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រទេស​ដែល​សម្រេច​បាន​ស្តង់ដារ​គុណភាព​ខ្យល់​របស់ WHO មាន​ដូចជា អូស្ត្រាលី នូវែលសេឡង់ បាហាម៉ា បាបាដុស អេស្តូនី ហ្គ្រើណាដ និង អ៊ីស្លង់។

កំហាប់​ភាគល្អិត PM2.5 គឺជាសារធាតុបំពុលដ៏គ្រោះថ្នាក់ដែលអាចជ្រាបចូលជ្រៅទៅក្នុងសួត នាំ​ឲ្យ​មានបញ្ហាសុខភាពផ្សេងៗ រួមទាំងការឆ្លងមេរោគផ្លូវដង្ហើម ជំងឺបេះដូង និងមហារីកសួត។ អង្គការសុខភាពពិភពលោកបានផ្តល់អនុសាសន៍ថា ការស្រូប​ចូល​ជាមធ្យមនៃ PM2.5 មិនគួរលើសពី ៥​មីក្រូក្រាមក្នុងមួយម៉ែត្រគូបនោះទេ។

ការ​បំពុល​ខ្យល់​នៅ​ប្រទេស​បង់ក្លាដែស (រូបថត៖ Reuters)

ប្រទេសដូចជា ឆាដ និងបង់ក្លាដែស ត្រូវ​បាន​កត់ត្រាកម្រិត PM2.5 លើសពី ១៥ដងនៃកម្រិតដែលបានណែនាំរបស់អង្គការសុខភាពពិភពលោក ដែលធ្វើឲ្យប្រទេសទាំងពីរ​ស្ថិតក្នុងចំណោមប្រទេសដែលមានការបំពុលច្រើនបំផុតនៅទូទាំងពិភពលោក។ កម្រិត​បំពុល​ខ្ពស់​របស់​ប្រទេស​ឆាដ​ បណ្ដាល​មក​ពី​កត្តា​មួយ​ចំនួន​ដូច​ជា ​ធូលី​ដី​វាល​ខ្សាច់​​សាហារ៉ា ​និង​ការ​ដុត​បំផ្លាញ​ដំណាំ។

របាយការណ៍ក៏បានគូសបញ្ជាក់ផងដែរថា ការបំពុលបរិយាកាសនៅតែជាកត្តាហានិភ័យ​លំដាប់​ទី​ពីរ​បន្ទាប់​ពី​ជំងឺ​លើស​សម្ពាធ​ឈាម សម្រាប់មរណភាពទូទាំងពិភពលោក។ ការប៉ះពាល់នឹងខ្យល់កខ្វក់រយៈពេលវែង អាចនាំឲ្យ​មានបញ្ហាសុខភាពធ្ងន់ធ្ងរ ដូចជាជំងឺផ្លូវដង្ហើម ជំងឺភ្លេចភ្លាំង និងមហារីក។

យ៉ាង​ណាមិញ បណ្ដាល​ប្រទេស​មួយ​ចំនួន បាន​ធ្វើ​កិច្ចខិតខំប្រឹងប្រែងដើម្បីកែលម្អគុណភាពខ្យល់​របស់​ខ្លួន ដោយ​ទទួល​បាន​លទ្ធផល​គួរ​ឲ្យ​កត់​សម្គាល់។ ជាឧទាហរណ៍ ប្រទេសឥណ្ឌាបានកាត់បន្ថយកម្រិត PM2.5 របស់ខ្លួនចំនួន ៧% នៅឆ្នាំ​២០២៤ ប៉ុន្តែវានៅតែ​ស្ថិត​ក្នុង​កម្រិត​បំពុលបំផុតនៅលើពិភពលោក​ដដែល៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម