Connect with us

ព័ត៌មានអន្ដរជាតិ

ខ្មាន់កាំភ្លើងចូលប្លន់សម្លាប់អ្នកភូមិ១៣៧នាក់នៅប្រទេស នីហ្សេរ

បានផុស

នៅ

រដ្ឋាភិបាលប្រទេសនីហ្សេរបានបញ្ជាក់កាលពីយប់ថ្ងៃចន្ទថា មនុស្សយ៉ាងតិច១៣៧នាក់ ត្រូវបានសម្លាប់កាលពីថ្ងៃអាទិត្យដោយខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណ នៅទីតាំងជាច្រើនក្នុងតំបន់ Tahoua ភាគខាងលិចជាប់ព្រំដែនប្រទេសម៉ាលី។

This image has an empty alt attribute; its file name is 2020-08-05T071432Z_1023583709_RC2J7I9VXBRU_RTRMADP_3_NIGER-MIGRANTS-EUROPE.jpg
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋាភិបាលបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា “នៅរសៀលថ្ងៃទី២១ខែមីនាឆ្នាំ ២០២១ ភូមិ Intazayene, Bakorat និង Wistane រួមជាមួយភូមិនិងជំរំដទៃទៀតនៅក្នុងមូលដ្ឋាន Tilla នៃតំបន់ Tahoua ត្រូវបានវាយប្រហារដោយក្រុមចោរប្លន់ប្រដាប់អាវុធ”។

This image has an empty alt attribute; its file name is image_2021-03-23_07-37-51.png

រដ្ឋាភិបាលបានបន្ថែមថា វិធានការសន្តិសុខ ត្រូវបានពង្រឹងនៅក្នុងតំបន់ ហើយការស៊ើបអង្កេតបានចាប់ផ្តើមដើម្បីស្វែងរកជនល្មើស។

រដ្ឋាភិបាលក៏បានប្រកាសអំពីការកាន់ទុក្ខទូទាំងប្រទេសរយៈពេល៣ថ្ងៃផងដែរ ដែលចាប់ផ្តើមពីថ្ងៃទី២៣ខែមីនាទៅ។

This image has an empty alt attribute; its file name is image_2021-03-23_07-38-22.png

នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសនីហ្សេរ បានទទួលរងការវាយប្រហារភេរវកម្មទៅលើបុគ្គលិកសន្តិសុខនិងជនស៊ីវិលរាប់មិនអស់ បើទោះបីជាមានកងទ័ពប្រឆាំងភេរវកម្មរបស់ប្រទេសបារាំងក៏ដោយ។

កាលពីខែមករាឆ្នាំ២០២១ ជនស៊ីវិលចំនួន១០០នាក់ត្រូវបានសម្លាប់ដោយភេរវករនៅក្នុងភូមិ Tchombangou និង Zaroumdareye ក្នុងតំបន់នេះ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Xinhua

ចុចអាន៖ វាយប្រហារសម្លាប់អ្នកភូមិ១០០នាក់នៅប្រទេស នីហ្សេរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម