ព័ត៌មានអន្ដរជាតិ
ត្រាំ គំរាមប្រើធម៌ក្តៅឲ្យរុស្ស៊ីហិនហោច បើពូទីន មិនព្រមឈប់បាញ់
កាលពីថ្ងៃពុធទី១២ខែមីនាឆ្នាំ២០២៥ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានគំរាមប្រើធម៌ក្តៅលើមេដឹកនាំវិមានក្រឹមឡាំង វ្ល៉ាឌីមៀរ ពូទីន ហើយថា រុស្ស៊ីនឹងជួបផលវិបាកធ្ងន់ធ្ងរបំផុត បើមិនព្រមទទួលយកបទឈប់បាញ់រយៈពេល៣០ថ្ងៃជាមួយអ៊ុយក្រែនទេនោះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Times។

និយាយពីវិធានការរបស់អាមេរិកក្នុងការដាក់សម្ពាធឲ្យរុស្ស៊ីយល់ព្រមលើបទឈប់បាញ់, លោកត្រាំថ្លែងថា «មានរឿងជាច្រើនដែលយើងនឹងធ្វើ ជាពិសេសពាក់ព័ន្ធផ្នែកសេដ្ឋកិច្ចតែម្តង។ ខ្ញុំអាចធ្វើរឿងជាច្រើនបានទាក់ទងនឹងផ្នែកហិរញ្ញវត្ថុដែលនឹងឲ្យរុស្ស៊ីហិនហោច ប៉ុន្តែតាមពិតខ្ញុំមិនចង់ទេ ព្រោះខ្ញុំចង់បានសន្តិភាពជាង»។
ទោះបែបនេះក្តី លោកត្រាំ មិនរៀបរាប់ខ្លាំងជាងនេះឡើយថាតើ ទាំងនោះគឺជាវិធានការអ្វីខ្លះ។ យ៉ាងណា មុននេះទាក់ទងនឹងបទឈប់បាញ់នេះដែរ លោកត្រាំបញ្ជាក់ហើយហើយ រុស្ស៊ីស្រួលនិយាយជាងអ៊ុយក្រែនទេ។

ថ្លែងនៅឯសមាគម Business Roundtable ក្នុងទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃពុធទី១២ខែមីនាឆ្នាំ២០២៥ លោកត្រាំ បញ្ជាក់ថា បើនិយាយពីការហៅភាគីមកចុះកិច្ចព្រមព្រៀងសន្តិភាពនោះ លោកមើលឃើញថា រុស្ស៊ីស្រួលនិយាយជាងអ៊ុយក្រែនទៅទៀត។ ទីក្រុងមូស្គូច្បាស់ជាយល់ស្របលើបទឈប់បាញ់រយៈពេល៣០ថ្ងៃនោះ ជាក់ជាមិនខាន។
យ៉ាងណាមិញ ទីក្រុងមូស្គូ បានបញ្ចេញប្រតិកម្មរួចទៅហើយ ដោយអះអាងយ៉ាងច្បាស់ថា រាល់លក្ខខណ្ឌនៃបទឈប់បាញ់គឺកំណត់ដោយរុស្ស៊ី មិនមែនអាមេរិក ជាអ្នកសម្រេចទេ។

លោក Konstantin Kosachev អនុប្រធានសភាជាន់ខ្ពស់រុស្ស៊ី និយាយនៅថ្ងៃពុធទី១២ខែមីនាឆ្នាំ២០២៥ថា «រុស្ស៊ីកំពុងរក្សាសន្ទុះរបស់ខ្លួន ដូច្នេះជំហររបស់យើងប្រហែលខុសគ្នា។ កិច្ចព្រមព្រៀងនិងសម្បទានណាមួយ គឺយើងជាអ្នកធ្វើ មិនមែនអាមេរិកទេ។
សំណើបទឈប់បាញ់រយៈពេល៣០ថ្ងៃ ត្រូវបានបង្ហាញអំឡុងគណៈប្រតិភូអាមេរិកនិងអ៊ុយក្រែន ជួបពិភាក្សាគ្នានៅប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃអង្គារទី១១ខែមីនា ដោយប្រមុខរដ្ឋាភិបាលទីក្រុងកៀវបានឯកភាពរួចហើយ រង់ចាំតែភាគីរុស្ស៊ីប៉ុណ្ណោះ ខណៈមន្ត្រីក្រុងវ៉ាស៊ីនតោននឹងពាំនាំសំណើនេះទៅមូស្គូ ចុងសប្តាហ៍នេះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ពូទីន ដាក់បញ្ជា ត្រូវកម្ចាត់ទ័ពអ៊ុយក្រែនចេញពីតំបន់ Kursk ឲ្យបានលឿនបំផុត

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ