Connect with us

ព័ត៌មានអន្ដរជាតិ

​មីយ៉ាន់​ម៉ាប្រគល់​ជនជាតិ​ឥណ្ឌានិងម៉ាឡេស៊ី​២៩១​នាក់ ​និងឃាត់ខ្លួន២៤៧នាក់ថ្មីទៀត​​

បានផុស

នៅ

មីយ៉ាន់ម៉ាប្រគល់ជនជាតិឥណ្ឌាចំនួន២៦៦នាក់ និងជនជាតិម៉ាឡេស៊ីចំនួន២៥នាក់ដែល​​សមត្ថកិច្ច​សង្គ្រោះ​​​ពី​ Call-Center ជាទី​ដែល​មាន​ការ​សង្ស័យ​ថា ​បាន​ប្រព្រឹត្ត​បទ​ល្មើស​ឆបោក​តាមអនឡាញ​ ​ឲ្យ​ចេញ​​ទៅ​ប្រទេសពួកគេវិញ ខណៈជនបរទេសចំនួន២៤៧នាក់ផ្សេងទៀតត្រូវបានឃាត់ខ្លួនក្នុង​ប្រតិបត្តិការ​ប្រឆាំងឧក្រិដ្ឋកម្មរួមគ្នារវាងប្រទេស​មីយ៉ាន់ម៉ា ចិន និងថៃ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Nation នៅថ្ងៃទី១៣ខែមីនានេះ។

(រូបភាព៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃទី១១ខែមីនា ជនជាតិឥណ្ឌានិងម៉ាឡេស៊ី២៩១នាក់ដែល​សមត្ថកិច្ច​​​បង្ក្រាប​​និង​រំដោះ​ពី​Call-Center នៅ​មីយ៉ាន់ម៉ា​ត្រូវបានផ្ទេរឆ្លងកាត់ស្ពានមិត្តភាពមីយ៉ាន់ម៉ា-ថៃ​ទី២។ ពិធីប្រគល់នេះមានការចូលរួមពីមន្ត្រីរដ្ឋាភិបាលរដ្ឋ Kayin របស់មីយ៉ាន់ម៉ា ស្ថានកុងស៊ុលឥណ្ឌាប្រចាំប្រទេសថៃ ស្ថានទូតម៉ាឡេស៊ីប្រចាំទីក្រុង Yangon និងមន្ត្រីអន្តោប្រវេសន៍មកពីខេត្ត​ Tak ប្រទេសថៃ។ មន្ត្រីមីយ៉ាន់ម៉ាក៏បានប្រគល់​នូវឯកសារចាំបាច់សម្រាប់ដំណើរការធ្វើមាតុភូមិនិវត្តន៍ផងដែរ។

ជាមួយគ្នានេះ នៅថ្ងៃដដែលនោះ ជនបរទេសចំនួន​២៤៧នាក់ ដែលបានចូលមកខុសច្បាប់នៅតំបន់ Myawaddy-Maehtawthalay ត្រូវបានគេកំណត់អត្តសញ្ញាណ និងឃាត់ខ្លួន។ កិច្ចខិតខំប្រឹងប្រែងនេះកំពុងដំណើរការដើម្បីប្រមូលព័ត៌មានផ្ទាល់ខ្លួនរបស់ពួកគេ ដើម្បីជួយសម្រួលដល់ការធ្វើមាតុភូមិនិវត្តន៍ឲ្យបានឆាប់រហ័សទៅកាន់ប្រទេសពួកគេរៀងៗខ្លួនវិញ។

(រូបភាព៖​ AP)

គួរបញ្ជាក់ថាចាប់ពីថ្ងៃទី៣០ខែមករា ដល់ថ្ងៃទី១១ខែមីនា ជនបរទេសសរុបចំនួន៥៤៤៦នាក់ដែលបានចូលប្រទេស​មីយ៉ាន់ម៉ា​ដោយខុសច្បាប់ត្រូវបានកំណត់អត្តសញ្ញាណ និងឃាត់ខ្លួន។ ក្នុង​នោះ​មាន​ចំនួន ២៧៦៣​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​ប្រទេស​កំណើត​វិញ​តាម​រយៈ​ប្រទេស​ថៃ។ នៅសល់ ២៦៨៣នាក់ កំពុងត្រូវបានរៀបចំសម្រាប់ការផ្ទេរ និងកំពុងត្រូវបាន​​ដាក់​នៅ​ទីតាំង​ប្រមូលផ្តុំ​​​ថែទាំ​​​។

ប្រតិបត្តិការនេះគឺជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការត្រីភាគីរវាងមីយ៉ាន់ម៉ា ចិន និងថៃ ក្នុងគោលបំណងរុះរើបណ្តាញ​បោកប្រាស់​តាមអ៊ីនធឺណិត និងបណ្តាញល្បែងអនឡាញ រួមទាំងអ្នកនៅពីក្រោយគម្រោងទាំងនេះ។ បន្ថែមពីលើនេះ កិច្ច​ខិតខំប្រឹងប្រែងនេះក៏ជួយដល់ជនបរទេសដែលមានទុក្ខលំបាក រួមទាំងជនរងគ្រោះពីការជួញដូរមនុស្ស តាមរយៈការសម្របសម្រួលការធ្វើមាតុភូមិនិវត្តន៍ភ្លាមៗដោយសហការជាមួយប្រទេសពាក់ព័ន្ធ៕

(រូបភាព៖​ The Nation)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ នាទីutes មុន

កម្ពុជា-ថៃ នឹងពង្រឹងបន្ថែមលើកិច្ចសហប្រតិបត្តិការក្នុងវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ

ព័ត៌មានជាតិ១៥ នាទីutes មុន

មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បើកយុទ្ធនាការ​ «ផ្លូវជាតិ​ស្អាតគ្មានសំរាម និងសំណល់ប្លាស្ទិក» នៅស្រុកអូររាំង

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

​​លើក​ដំបូង ​មន្ត្រី​​​ការបរទេសរុស្ស៊ី​​ថា «គ្មានឡើយ​​​​វត្តមាន​​យោធា​ចិន​​​​ជួយ​កងទ័ពខ្លួន»​

ព័ត៌មានអន្ដរជាតិ៣៦ នាទីutes មុន

ត្រឹម២ថ្ងៃ រន្ទះបាញ់សម្លាប់មនុស្ស៦១នាក់ ក្នុងរដ្ឋ Bihar ប្រទេសឥណ្ឌា

សេដ្ឋកិច្ច៤២ នាទីutes មុន

កម្ពុជារកចំណូលបានជាង ១៦០ លានដុល្លារពីការនាំចេញអង្ករក្នុងត្រីមាសទី១

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

សង្ក្រាន្តឆ្នាំ២០២៥! Galaxy វ៉ាដាច់គេ ក្នុងការផលិតបទចង្វាក់ប្រពៃណី​ ខណៈទើបទម្លាក់ថែម ១១បទ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថៃ ព្រមាន! យុវជនបង្ហោះរូបស្រាតពេលលេងសប្បាយបុណ្យសង្ក្រាន្ត ប្រឈមជាប់ពន្ធនាគារ៥ឆ្នាំ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

បេសកជន​អាមរិក ស្នើ​ផែនការ​កាត់​​តំបន់​ចំនួន​៤​ឲ្យ​រុស្ស៊ី ជា​ថ្នូរ​នឹងបទ​ឈប់បាញ់

ព័ត៌មានជាតិ៦ ម៉ោង មុន

ពលរដ្ឋ​ខេត្ត​ក្រចេះ​និងកំពង់ធំ ​នឹង​ភ្ជាប់​និស្ស័យ​​គ្នា តាម​រយៈ​គម្រោង​ស្ថាបនា​ផ្លូវ​ជាតិ​លេខ ៦០បេ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ហ្សេលេនស្គី៖ រុស្ស៊ី ប្រើ​បណ្ដាញ​សង្គម និង​លុយ​ទាក់ទាញ​ទាហាន​ចិន​ឲ្យ​ចូល​ច្បាំង

Sokha Hotels

ព័ត៌មានពេញនិយម