ព័ត៌មានអន្ដរជាតិ
ប៉ូលិសជាន់ខ្ពស់់ថៃម្នាក់ត្រូវបានបណ្ដេញចេញពីការងារពីបទលេងល្បែងស៊ីសងខុសច្បាប់
ប្រទេសថៃបានបណ្តេញមន្ត្រីប៉ូលិសម្នាក់ក្នុងចំណោមមន្ត្រីប៉ូលិសដែលមានកេរ្តិ៍ឈ្មោះនិងតំណែងខ្ពស់របស់ប្រទេសជុំវិញការជាប់ពាក់ព័ន្ធនឹងការលេងល្បែងស៊ីសងខុសច្បាប់និងការក្លែងបន្លំលុយ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃទី១៣ខែមីនានេះ។

ប៉ូលិសថៃបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Surachate Hakparn ដែលមានឈ្មោះហៅក្រៅថា «Big Joke» មានតួនាទីជាអគ្គស្នងការរងនគរបាលនៃព្រះរាជាណាចក្រថៃ ត្រូវបានបណ្តេញចេញពីការងារជាផ្លូវការកាលពីថ្ងៃអង្គារ។ ការបណ្តេញចេញនេះគឺស្របតាមនីតិវិធីវិន័យសម្រាប់មន្រ្តីដែលកំពុងស្ថិតនៅក្រោមការស៊ើបអង្កេត។
លោក Surachate ត្រូវបានចាប់បាននៅក្នុងការវាយឆ្មក់ជាបន្តបន្ទាប់របស់ប៉ូលិសក្នុងឆ្នាំ ២០២៣ ដោយផ្តោតលើបណ្តាញល្បែងអនឡាញខុសច្បាប់ដែលមានឈ្មោះថា «Betflix»។ លោកត្រូវបានចោទប្រកាន់ពីបទលាងលុយកខ្វក់ ហើយត្រូវផ្អាកពីការងារពេលដែលការស៊ើបអង្កេតកំពុងដំណើរការ ទោះបីជាលោកបដិសេដក៏ដោយ។
បើតាមលោក លោក Aek Angsananont អតីតអគ្គស្នងការរងនគរបាលជាតិ និងបច្ចុប្បន្នជាសមាជិកនៃគណៈកម្មាធិការនគរបាលជាតិ បានប្រាប់ទូរទស្សន៍ Thai PBS ថា៖ «លោក Surachate មានពេល ៣០ ថ្ងៃដើម្បីប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការបណ្តេញចេញ»។

គួររម្លឹកថា លោក Surachate ដែលបានបម្រើការក្នុងជួរប៉ូលិសជាយូរមក និងមានទំនាក់ទំនងនឹងឥស្សរជនមានឥទ្ធិពលក្នុងរដ្ឋាភិបាលជាច្រើន។ លោកត្រូវបានតែងតាំងដោយឧបនាយករដ្ឋមន្ត្រី Prawit Wongsuwan ជាប្រធានការិយាល័យអន្តោប្រវេសន៍ក្នុងខែកញ្ញា ឆ្នាំ ២០១៨។ នៅឆ្នាំ២០១៩ លោកបានបាត់ខ្លួនគ្មានមូលហេតុ ហើយបន្ទាប់មក នាយករដ្ឋមន្ត្រី Prawit Wongsuwan បានតែងតាំងលោកជាទីប្រឹក្សាពិសេសផ្នែកយុទ្ធសាស្ត្រដល់ប៉ូលិសនៅឆ្នាំ ២០២១។
ការបណ្តេញលោក Surachate ក៏កើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីការស្លាប់របស់អតីតប៉ូលីស Thitisan Utthanaphon ដែលមានរហស្សនាមថា «Joe Ferrari» ដែលនិយមរថយន្តទំនើបៗ និងបានកំពុងជាប់គុកអស់មួយជីវិតពីបទឃាតកម្មលើជនសង្ស័យក្នុងអំឡុងពេលសួរចម្លើយដ៏ឃោរឃៅ។
គួរបញ្ជាក់ថាទម្រង់នៃការភ្នាល់ល្បែងភាគច្រើនគឺខុសច្បាប់នៅក្នុងប្រទេសថៃ ដោយអាជ្ញាធរបានខិតខំបិទកន្លែងល្បែងស៊ីសងខុសច្បាប់ និងគេហទំព័រភ្នាល់ល្បែងអនឡាញជាច្រើន ដែលភាគច្រើនជាកម្មសិទ្ធិរបស់បរទេស៕

អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
សន្តិសុខសង្គម៦ ម៉ោង ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ