Connect with us

ព័ត៌មានអន្ដរជាតិ

​អំពើ​ហិង្សា​​​កាន់តែ​សាហាវក្នុង​ចំណោម​​និកាយសាសនា​​ ផ្ទុះ​​ឡើង​​នៅ​​​ប្រទេស​ស៊ីរី

បានផុស

នៅ

យ៉ាងហោចណាស់ជនស៊ីវិល១៣៨៣នាក់ត្រូវបានសម្លាប់នៅក្នុងអំពើហិង្សានាពេលថ្មីៗនេះដែលបង្កឡើងដោយក្រុមប្រដាប់អាវុធគាំទ្រអតីតប្រធានាធិបតីលោក Bashar al-Assad នៅក្នុងតំបន់ឆ្នេរនៃប្រទេសស៊ីរី។ ​យោង​សារ​ព័ត៌មាន Xinhua នៅថ្ងៃទី១៣ខែមីនានេះ​។

(រូបភាព៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោក​ Thameen Al-Kheetan បានឲ្យដឹងថា អំពើហិង្សាបានកើនឡើងយ៉ាងរហ័សបង្កទៅជាការប៉ះទង្គិចគ្នាផ្នែកនិកាយសាសនាកាន់តែ​រីករាលដា​​ល ដោយផ្តោតសំខាន់លើទីប្រជុំជន និងភូមិភាគច្រើននៃក្រុមជនជាតិភាគតិច Alawite ។

ការ​ស៊ើបអង្កេត​ដំបូង​​ បាន​បង្ហាញ​ថា ​ជនល្មើស​រួម​មាន​ក្រុម​យុទ្ធជន​ដែល​មាន​ទំនាក់ទំនង​ជាមួយ​អាជ្ញាធរ​បណ្តោះអាសន្ន​របស់​ស៊ីរី​ក៏ដូចជា​ក្រុម​គាំទ្រ​ លោក Assad ខណៈសហគមន៍ Alawite គឺជានិកាយជនជាតិភាគតិចដែលដឹកនាំដោយ​លោក Assad។

(រូបភាព៖ Reuters)

យោងតាមក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សស៊ីរី អំពើហិ​ង្សាបានផ្ទុះឡើងកាលពីថ្ងៃទី៦ខែមីនា ដែលបង្កឡើងដោយការវាយប្រហាររបស់ក្រុមប្រដាប់អាវុធគាំទ្រអតីតប្រធានាធិបតីលោក Bashar al-Assad ទៅលើកងកម្លាំងសន្តិសុខក្នុងខេត្ត Latakia ជាប់មាត់សមុទ្រ ដោយ​សម្លាប់បុគ្គលិកសន្តិសុខយ៉ាងហោចណាស់១៦នាក់ ។

រហូតមកដល់ពេលនេះ ក្រុមសង្កេតការណ៍ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសបានចងក្រងឯកសារមរណភាពជនស៊ីវិលយ៉ាងហោចណាស់ ១៣៨៣នាក់ រួមទាំងព្រមានប្រឆាំងនឹងនីតិវិធីបញ្ចុះសពមិនត្រឹមត្រូវ ដោយសារទំហំនៃអំពើហិង្សាប៉ះពាល់ដល់សមត្ថភាពក្នុងតំបន់ក្នុងការគ្រប់គ្រងវិបត្តិ។

លើសពីនេះចំនួនអ្នកស្លាប់ទំនងជានឹងកើនឡើងនៅពេលដែលសាកសពកាន់តែច្រើនត្រូវបានរកឃើញបន្តបន្ទាប់ បូករួមនឹងការស្លាប់ចុងក្រោយបង្អស់នៅក្នុងខេត្ត Latakia, Tartous និង Hama។

ពាក់ព័ន្ធបញ្ហានេះកាលពីថ្ងៃអាទិត្យសប្ដាហ៍មុន ប្រធានាធិបតីបណ្តោះអាសន្នស៊ីរីលោក Ahmed al-Sharaa បានបញ្ជា​ឱ្យបង្កើតគណៈកម្មាធិការជាតិឯករាជ្យមួយ ដើម្បីស៊ើបអង្កេតលើអំពើហិង្សានេះ និងស្វែងរកជនល្មើសមកទទួលខុសត្រូវ ដោយគណៈកម្មាធិការនេះត្រូវបំពេញបេសកកម្មរបស់ខ្លួនក្នុងរយៈពេល៣០ថ្ងៃ៕

(រូបភាព៖ Reuters)
(រូបភាព៖ Xinhua)
(រូបភាព៖ Reuters)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

[​អត្ថបទ​វិភាគ] ការបោះឆ្នោតរបស់មីយ៉ាន់ម៉ា ​គឺ​ជាច្រកចេញ​របបសឹកយោធាដើម្បីត្រួសត្រាយផ្លូវបង្កើតរដ្ឋាភិបាលចម្រុះ និង​ការ​ទទួលស្គាល់​

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេច ទៀ បាញ់ ចែកវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុជាង៤ម៉ឺនប័ណ្ណ ដល់ពលរដ្ឋខេត្តសៀមរាប

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្ពុជា-ថៃ នឹងពង្រឹងបន្ថែមលើកិច្ចសហប្រតិបត្តិការក្នុងវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បើកយុទ្ធនាការ​ «ផ្លូវជាតិ​ស្អាតគ្មានសំរាម និងសំណល់ប្លាស្ទិក» នៅស្រុកអូររាំង

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​លើក​ដំបូង ​មន្ត្រី​​​ការបរទេសរុស្ស៊ី​​ថា «គ្មានឡើយ​​​​វត្តមាន​​យោធា​ចិន​​​​ជួយ​កងទ័ពខ្លួន»​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ថៃ ព្រមាន! យុវជនបង្ហោះរូបស្រាតពេលលេងសប្បាយបុណ្យសង្ក្រាន្ត ប្រឈមជាប់ពន្ធនាគារ៥ឆ្នាំ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

បេសកជន​អាមរិក ស្នើ​ផែនការ​កាត់​​តំបន់​ចំនួន​៤​ឲ្យ​រុស្ស៊ី ជា​ថ្នូរ​នឹងបទ​ឈប់បាញ់

កីឡា៥ ម៉ោង មុន

កុំភ្លេច​ទស្សនា!​ ជើង​ខ្លាំង​កម្ពុជា ៤រូប​ប្រកួត​នៅ​សហរដ្ឋអាមេរិក​ស្អែក​នេះ​ហើយ​

ព័ត៌មានជាតិ១០ ម៉ោង មុន

ពលរដ្ឋ​ខេត្ត​ក្រចេះ​និងកំពង់ធំ ​នឹង​ភ្ជាប់​និស្ស័យ​​គ្នា តាម​រយៈ​គម្រោង​ស្ថាបនា​ផ្លូវ​ជាតិ​លេខ ៦០បេ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ហ្សេលេនស្គី៖ រុស្ស៊ី ប្រើ​បណ្ដាញ​សង្គម និង​លុយ​ទាក់ទាញ​ទាហាន​ចិន​ឲ្យ​ចូល​ច្បាំង

Sokha Hotels

ព័ត៌មានពេញនិយម